ប្រទេសចិន៖ វីដេអូដ៏គួរអោយខ្លោចផ្សារមួយត្រូវបានគេបង្ហោចែកតគ្នានិយាយពីយុវជនឈាមរាវម្នាក់បានវាយធ្វើបាបលោកតាចំណាស់ ៨៥ឆ្នាំម្នាក់យ៉ាងព្រៃផ្សៃនៅតាមដងផ្លូវមួយកន្លែងក្នុងប្រទេសចិន។
យោងតាម AsiaOne ហេតុការណ៍ដ៏សាហាវព្រៃផ្សៃនេះ ត្រូវបានដឹងថា បានកើតឡើងនៅក្នុងខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន កាលពីថ្ងៃទី២៥ ខែកញ្ញា នៅពេលដែលលោកយាយម្នាក់មានឈ្មោះថា Madam Zhang អាយុ ៨៧ ឆ្នាំ បានផ្តល់ការណែនាំដ៏ល្អ ដល់យុវជនអាយុ ១៨ ឆ្នាំ ថា កុំឲ្យវាយបំផ្លាញកង់អី ខណៈយុវជននេះត្រូវបានឃើញចងកំហឹងជាមួយកង់របស់ខ្លួន ។
ទោះយ៉ាងណា យុវជនឈាមរាវនេះ ពុំទទួលយកការណែនាំដ៏ល្អរបស់លោកយាយទេ និងផ្ទុយទៅវិញ វាក៏ស្រាប់តែបានគប់របស់រឹងមួយ ត្រូវចំភ្លៅលោកយាយ និងស្ទុះលោតធាក់ថែម១ជើងចំកណ្តាលទ្រូងដាច់ផ្ងារទៅនឹងដីតែម្តង ។ បន្ទាប់មក វាក៏បានលោតធាក់បន្ថែម ២ ជើង ទៅលើជើងខាងស្តាំរបស់លោកយាយយ៉ាងពេញទំហឹង និងសូម្បីរើសឈើជ្រាត់របស់គាត់ វាយបន្ថែមទៀតគ្មានត្រាប្រណីឡើយ ។
សំណាងណាស់ ដែលបុរសម្នាក់បានឃើញសកម្មភាពដ៏ឃោរឃៅនេះទាន់ពេលវេលា និងរត់មកអន្តរាគមន៍រារាំងការប្រើអំពើហិង្សាដ៏សាហាវព្រៃផ្សៃរបស់យុវជនរូបនេះ ទៅលើលោកយាយចាស់ជរានោះ ។
លោកយាយរងគ្រោះ ក្រោយមក ត្រូវបានគេជួយសង្គ្រោះដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ ទីកន្លែងដែលលោកយាយត្រូវបានដឹងថា បានបាក់ឆ្អឹងច្រើនកន្លែង ។ ចំណែកជនដៃដល់វ័យក្មេងនេះ ត្រូវបានចាប់ឃុំខ្លួនដោយប៉ូលីស ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕