មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​កើត​ជំងឺមហារីក​បាន​នៅ​ពេល​ដែល​អ្នក​ពិសា​ប្រៃ​ខ្លាំង​។ តើ​មាន​អ្វី​ខ្លះទៅ ?

ឆ្លង​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ​ដែល​ត្រាំ អាហារ​បំពង​ខ្លាញ់ អាហារ​ដែល​ប្រៃ​ខ្លាំង និង​បរិភោគ​មិន​ទៀងពេល​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​មហា​រីក​ក្រពះ​យ៉ាង​ងាយ ។

សារធាតុ​ដែល​មាន​ក្នុង​អាហារ​ទាំងនេះ ក្រោយ​ពេល​ដែល​ចូល​ក្នុង​រាង​កាយ​អ្នក​នឹង​អាច​បំ​លែង​ទៅ​ជា​កោសិកា​មហារីក​បាន​យ៉ាង​លឿន ដោយ​មិនដឹង​ខ្លួន ។ ដូចនេះ អ្នក​គួរតែ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ព្រមទាំង​អាហារ​សម្រន់​ផង​ដែរ ដោយ​គួរតែ​ចៀស​ពី​អាហារ​ទាំងឡាយ​នោះ​មក​ប្តូរ​ជា​បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ទើប​​អាច​ការពារ​អ្នក​ពី​ជំងឺមហារីក

ជា​ពិសេស អ្នក​គួរតែ​ត្រួតពិនិត្យ​ក្រពះ​អ្នក​ចំនួន​ម្តង​ក្នុង​មួយ​ឆ្នាំ ទើប​អាច​ដឹង​ពី​ស្ថានភាព​ជំងឺ ហើយ​ព្យាបាល​បាន​ទាន់​ពេលវេលា