ថៃ៖ ថ្មីៗនេះគណនីហ្វេសប៊ុកមួយមានឈ្មោះ เอฟ เอ เฮช បានបង្ហោះវីដេអូឃ្លីបមួយបង្ហាញពីសកម្មភាពហិង្សារបស់ស្ត្រីម្នាក់ទៅបុរសបុរសម្នាក់ ដែលត្រូវបានគេអះអាងថា ជាប្ដីប្រពន្ធគ្នា ហើយហេតុដែលហិង្សានេះកើតឡើងគឺដោយសារស្ត្រីជាប្រពន្ធបានស៊ើបដឹងថា ប្ដីរបស់នាងមានសាហាយស្មន់ ។ប្រភពបានឱ្យដឹងថា ស្ត្រីមិនបង្ហាញឈ្មោះខាងលើនេះ មានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ក្រោយដឹងថា ប្ដីរបស់នាងមានសាហាយ ហើយនាងក៏ស៊ើបដឹង ទើបវាយទៅលើប្ដីនាងតែម្ដង ខណៈដែលបុរសជាប្ដីពុំហ៊ានតដៃឡើយ ។

ក្រោយវីដេអូឃ្លីបនេះបាន បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកហើយនោះ មានអ្នកចូលទស្សនាយ៉ាងច្រើនរហូតដល់លើសពី ២លានដង ព្រមទាំងទស្សនៈខុសៗគ្នា ដោយមានអ្នកខ្លះអាណិតនាងប្រពន្ធ និងមានអ្នកខ្លះលើកឡើងថា នារីជាប្រពន្ធវាយប្ដីជ្រុលពេកហើយ ៕