នៅរលើបណ្តាញសង្គមកន្លងមក ឃ្លីបមួយដែលបង្ហាញឲ្យឃើញពី “មហិច្ឆតាអស្ចារ្យ” ខណៈសង្ឈថៃមួយអង្គគង់តាំងសម្មាធិនៅក្នុងខ្ទះខ្លាញ់ដ៏ “ក្តៅ” ។ មនុស្សជាច្រើនភ្ញាក់ផ្អើល ហើយសម្តែងការគោរពសក្ការៈ ។
ប៉ុន្តែសាស្ត្រាចារ្យវិទ្យាសាស្ត្រថៃ Jessada Denduangboripant នៃសកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) បានស្រាយបញ្ជាក់ថា វាជាទង្វើ “ក្លែងក្លាយ” ហើយលោកថែមទាំងបានបង្ហោះរូបភាពបកស្រាយលើគណនី Youtube របស់ខ្លួនថែមទៀត ។
លោកឲ្យដឹងថា ថ្វីត្បិតតែខ្ទះខ្លាញ់ត្រូវបានគេដុតភ្លើងដាំ ប៉ុន្តែប្រេងនៅក្នុងនោះពុំបានពុះទេ ព្រោះថា ខ្ទះខ្លាញ់នេះត្រូវបានគេប្រើប្រាស់វត្ថុធាតុពិសេស ហើយរៀបចំជា ២ស្រទាប់ ដើម្បី “បង្ខាំងកំដៅ” ។ ចន្លោះនោះអាចត្រូវបានគេដាក់ទឹកចូល ហើយទឹកវានឹងស្រូបយកកម្តៅ រីឯប្រេងពុំមានកម្តៅអ្វីទេ ។
សាស្ត្រាចារ្យ Jessada...