(ម៉ានីល)៖ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីននៅមុននេះបន្តិច។
នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
នេះជាការការពារមេដាយមាសបានសម្រេចនៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ឈ្នះមេដាយមាសលេីកដំបូងក្នុង SEA Game 2017 នៅប្រទេសម៉ាឡេស៊ី ក្នុងកីឡាតេក្វាន់ដូទម្ងន់លេីស ៧៣គីឡូក្រាម។
ជាមួយគ្នានេះមិត្តរួមជាតិ កីឡាការិនីតេក្វាន់ដូ ឈឿង អាលីហ្សា បានប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ដោយពិន្ទុ ១២ទល់នឹង៣ នៅវគ្គផ្តាច់ព្រ័ត្រ បានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។
ឯកីឡាការិនីកូនកាត់...
ភ្នំពេញ៖ កីឡាករ កម្ពុជា ចាន់ សំអាត បាន យំ ដូច កូនក្មេង និង បាន ចោទ ចៅក្រម ថា ជា ចោរលួច ប្រាក់រង្វាន់ របស់ ខ្លួន បន្ទាប់ពី រូបគេ ត្រូវ បាន ប្រកាស ឲ្យ ចាញ់ ថៃ Phat Ngarm ក្នុង ការប្រកួត វគ្គ ពាក់កណ្តាល
ផ្តាច់ព្រ័ត្រ ដណ្តើម...
ជួយគាំទ្រផង! ថ្ងៃស្អែក កម្ពុជាប៉ះជាមួយ នឹងប៉ាគីស្ថានជើងទី ២ តិចអត់ដឹងម៉ោងផ្សាយផ្ទាល់ណា
kampucheapost
កម្ពុជា នឹងត្រូវចូលរួមក្នុងការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 1 ជើងទី ២ ជាមួយប៉ាគីស្ថាន នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩ ។
ការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋាន Hamad bin Khalifa នៃទីក្រុងដូហារ ប្រទេសកាតារ ដោយត្រូវប្រកួតនៅវេលាម៉ោង ៧ ល្ងាច...
សូមជួយលេីកទឹកចិត្តផង! កីឡាករខ្មែរ ចាន់ រតនា ខ្លាំងរហូតដល់ ONE Championship ប្រកាសរកគូដែលខ្លាំងស័ក្ដិសមជាមួយ សំរាប់ប្រកួតយកខ្សែក្រវ៉ាត់ពិភពលោករបស់ខ្លួន
kampucheapost
កាលពីពេលថ្មីៗនេះ ONE Championship បានបង្ហោះវីដេអូដែល ចាន់ រតនា ផ្តួលគូប្រកួតឱ្យសន្លប់ ២ ប្រកួតចុងក្រោយ ហើយបានប្រកាសឱ្យទស្សនិកជនជួយស្វែងរកដៃគូដែលស័ក្កិសមបំផុតសម្រាប់ត្រៀមជួបកីឡាករខ្មែររូបនេះ ក្នុងដំណើរឈានទៅរកខ្សែក្រវ៉ាត់ពិភពលោករបស់ស្ថាប័នមួយនេះ ។
កីឡាករគុនខ្មែររូបនេះ ពិតជាធ្វើបានល្អមែនទែន ដោយប្រកួតលើសង្វៀន MMA បាន ៨ ដង ឈ្នះ ៥ ស្មើ ៣ ដោយចុងក្រោយបានយកឈ្នះកីឡាករឥណ្ឌូនេស៊ី ចំនួន ២ រូបជាប់ៗគ្នាផ្ទួនៗ ។
ក្នុងនោះដែរមានមតិជាច្រើនបានគិតថា កីឡាកររូបនេះអាចនឹងប៉ះជាមួយនឹងកីឡាករចិន ១ រូប (ឈ្មោះ Jia Li) ដើម្បីសងសឹក គ្រាដែលធ្លាប់ឈ្នះរូបគេដោយពិន្ទុ...
ដំណឹងល្អពីជប៉ុន! កីឡាករ Honda ប្រកាស រើស កីឡាករខ្មែរ ទៅ បង្ហាត់ អត់ យក លុយ ហើយ ឱ្យ ប្រាក់ខែ ចាយ វិញ ថែម ទៀត
kampucheapost
លោក Honda បាន ប្រកាស រើស កីឡាករ កម្ពុជា មិន ប្រកាន់ អាជីព ឬ មិន អាជីព ឡើយ ដើម្បី យក មក បង្ហាត់ ដោយ មិន យក លុយ ហើយ ថែម ទាំង ឱ្យ លុយ ចាយ ជា ប្រចាំ
វិញ ទៀត ប្រសិន បើ មាន...
ខុសគ្នាដាច់ស្រឡះ! កីឡាករខ្មែរវាយឈ្នះពានរាប់ភ្លេចរកតែខ្ទមនៅសឹងមិនបាន ខណៈដែលស្ដេចប្រដាល់ថៃសល់លុយរាប់លានដុល្លារ ប្រើប្រាស់រថយន្តប្រណឹតតម្លៃរាប់សែនដុល្លារ
Johny
ប្រិយមិត្ត ជាពិសេស អ្នក ស្នេហា វិស័យ កីឡាប្រដាល់ ក្បាច់គុន បូរាណ ខ្មែរ ប្រាកដជា បាន ស្គា ល់ហើយ កីឡាករ ជើង ខ្លាំង រហ័ស នាម អ្នកលេង កែង ម ជ្ឈ រាជ ដ៏ ល្បី
មួយរូប លោក វង្ស ណ យ ដែល តែង ផ្តួល កីឡាករ ជើង...
ប្រធានកីឡាគុនខ្មែរ ប្រាប់ថា គ្រូបង្វឹកចាស់ៗកុំអួតពេក ហើយ មន្ត្រីថ្មីក៏កុំក្អេងក្អាងហួសសមត្ថភាព
Johny
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់ភ្លាមៗ ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយបញ្ហាអសកម្មរបស់អាជ្ញាកណ្ដាលក្នុងការកាត់សេចក្ដី ដើម្បីធានាការអភិវឌ្ឍកីឡាគុនខ្មែរឲ្យកាន់តែរីកចម្រើន។
ប្រមុខសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើករព្រមានដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធដែលបំពេញការងារមិនសុក្រិត ។
លោកព្រមានធ្ងន់ៗថាការងារផ្ទាល់ខ្លួនរបស់មន្ត្រីម្នាក់ៗគឺជាបន្ទាត់វាស់ឲ្យដឹងថាតើខ្លួនមានសមត្ថភាពឬក៏គ្មាន ហើយខ្លួនបំពេញការងារដោយយុត្តិធម៌ឬមិនយុត្តិធម៌ ?
លោកបញ្ជាក់ថាលោកមិនបណ្ដេញនរណាចេញពីសហព័ន្ធនោះទេតែបើមន្ត្រីរូបនោះបំពេញការងារដោយមិនប្រក្រតីនោះក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធនឹងចាត់ការរឿងនេះ ហើយបើក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធរកឃើញថាមានកំហុសហើយតែមន្ត្រីរូបនោះនៅតែមិនកែប្រែលោកនឹងចាត់ការតាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យហើយ ។1
លោកបន្តថា ពេលនេះលោកត្រូវតែកែទម្រង់មន្ត្រីបច្ចេកទេសឲ្យខាងតែបាន ។ការផ្ដល់ពិន្ទុមិនប្រក្រតីតើមានអ្វីនៅពីក្រោយខ្នងទើបគេធ្វើបែបនេះ ។ ការផ្ដល់ពិន្ទុមិនយុត្តិធម៌វាមិនមែនជារឿងអាម៉ាស់របស់មន្ត្រីរូបនោះតែម្នាក់ឯងទេតែជារឿងអាម៉ាស់របស់សហព័ន្ធ និងជាតិទាំងមូលនេះប្រសិនបើជាការប្រកួតជាមួយបរទេស។
ប្រមុខប្រដាលគុនខ្មែររូបនេះ ក៏ព្រមានដល់គ្រូបង្វឹកចាស់ៗដែលតាំងខ្លួនឯងជាព្រឹទ្ធាចារ្យអង្គុយចាំតែចាប់កំហុសគេ និងបន្ទោសដល់មន្ត្រីថ្មីៗ គ្រូចាស់ៗត្រូវតែផ្ដល់នូវបទពិសោធន៍ដែលខ្លួនមាន ដល់មន្ត្រីថ្មីៗ ហើយមិនត្រូវតាំងឬក្សខ្លួនថាជាព្រឹទ្ធាចារ្យឲ្យសោះ ។
ត្រូវដឹងថាសព្វថ្ងៃនេះមានមន្ត្រីថ្មីៗមួយចំនួនមានសមត្ថភាពជាងមន្ត្រីចាស់ៗទៅទៀត ។ គ្រូចាស់ៗ មន្ត្រីចាស់ៗត្រូវតែបន្ថយអំណួត រីឯមន្ត្រីថ្មីៗដែលលេចចេញមកពីកីឡាករល្បីៗនោះ ក៏មិនត្រូវក្អេងក្អាងដែរ ។
កន្លងមកមន្ត្រីខ្លះពេលសហព័ន្ធបញ្ឈរជើងរត់ទៅពឹងទូរទស្សន៍ ។ចាប់ពីពេលនេះទៅត្រូវលុបបំបាត់ចេញនូវវប្បធម៌បែបនេះបើមានកំហុសត្រូវតែទទួលការព្រមានហើយបើធ្ងន់ធ្ងរ ឬ មិនព្រមកែខ្លួននឹងត្រូវបណ្ដេញចេញពីការងាររបស់សហព័ន្ធតែម្ដង...
ចប់ហើយកីឡាខ្មែរ! មិននឹកស្មានថាក្រសួងមានចរឹកបែបនេះសោះ! បើបានពានលុយរង្វាន់ហែកហួរសុីឡើងខ្ទេច តើបើអត់បានចង់អ្នកឯងចំណាយអស់ប៉ុន្មានអត់ខ្វល់
kampucheapost
ក្រោយពីបានប្រកាសលាឈប់ លោក ណុំ សុបិន្ត ដែលជាកីឡាករតំណាងជាតិនិងជាគ្រូបង្វឹកផ្នែកកីឡាកាយវប្បកម្ម
បាននិយាយរៀបរាប់ពីការលំបាករាល់ចេញទៅប្រកួតម្តងៗ ហើយថារាល់ចំណាយទាំងឡាយពោលគឺកីឡាករ និងសហព័ន្ធ ប៉ុណ្ណោះដែលជាអ្នកដោះស្រាយ។
ដោយលោកបានសង្កត់ធ្ងន់ថា ក្រសួងអប់រំ ពុំដែលខ្វល់ខ្វាយនិងជួយជ្រោមជ្រែងឡើយ
ទាល់តែប្រកួតបានមេដាយ ទើបបានរង្វាន់ពីក្រសួង តែបើមកវិញដៃទទេវិញគឺអត់ហើយ។
ដោយ លោក ណុំ សុបិន្ត បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “តាំងពីចាប់ផ្ដើមប្រកួតតំណាងជាតិមកអ្វីៗ
គឺកីឡាករនិងសហព័ន្ធជាអ្នកដោះស្រាយទាំងស្រុង ទាំងរបបអាហារ ទាំងអាហារបំប៉ន ទាំងសំបុត្រយន្តហោះ
ទាំងថ្លៃចុះឈ្មោះប្រកួត តើក្រសួងគាត់បានអោយអ្វីខ្លះដល់ពួកខ្ញុំគឺអត់មានទេ។
គាត់(ក្រសួង)ថាទាល់តែទៅប្រកួតបានមេដាយទើបបានប្រាក់រង្វាន់ បើអត់បានមេដាយទេអ្វីៗដែលមកខ្ញុំបាន
ចំណាយពីខាងលើមកគឺខាតបង់ទាំងស្រុង ហើយក៏អស់មិនតិចនោះដែរ មួយប្រកួតៗគឺពួកខ្ញុំធ្វើសាច់អស់រាប់
ពាន់ដុល្លា បើបានមេដាយគ្រាន់បានមកវិញខ្លះតែបើអត់បានមេដាយវិញគឺចប់ហើយ។
ហ៊ឺ…បើមុនពេលប្រកួតក្រសួងជួយពួកខ្ញុំត្រឹមតែទ្រូងមាន់មួយគីឡូនិងពងមាន់ដប់គ្រាប់ក៏ពួកខ្ញុំអស់ចិត្តដែរ
តែនេះអត់មានទេតាំងពីដើមមកម្ល៉េះ។ តើអោយពួកខ្ញុំបន្តធ្វើអីទៀត ពួកខ្ញុំទៅមុខលែងរួចហើយ...
ពិតជាគួរអោយអាម៉ាស់ខ្លាំងណាស់! ព្រោះលុយ១០០លានរៀល សហព័ន្ធកីឡាកាយវប្បកម្ម មិនពេញចិត្តចំពោះការបកស្រាយរបស់ក្រសួងអប់រំ រហូតប្រកាសថានឹងផ្អាកនាំកីឡាករចេញទៅប្រកួតយកមេដាយ គ្រប់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក
Johny
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ដែលហៅកាត់ថា (CBBFF) បានធ្វើការប្រតិកម្មមិនពេញចិត្តចំពោះការបកស្រាយរបស់ ឯកឧត្តម
អ៊ុក សុទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ដែលថាក្រសួងមិនបានចាត់មេដាយដែល កីឡាករ សំបូរ សុភ័ណ្ឌ
ដណ្តើមបានជាមេដាយមាសពិភពលោកពេញលេញ ដើម្បីទទួលបានប្រាក់រង្វាន់១២០លានរៀល។
រហូតធ្វើឲ្យសហព័ន្ធកីឡាកាយវប្បកម្មសម្រេចផ្អាករាល់ការចូលរួមប្រកួត ទាំងថ្នាក់តំបន់អាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក មួយរយៈរង់ចាំការដោះស្រាយពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាមុនសិន។
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានចេញសេចក្តីប្រកាសយ៉ាងដូច្នេះថា៖ “សេចក្តីប្រកាសលើកទី២ យើងខ្ញុំជាគណកម្មការប្រតិបត្តិ និងសមាជិកនៃខេមរៈសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណ មិនអាចទទួលយកបានចំពោះការបកស្រាយរបស់
ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដែលសារព័ត៌មានក្នុងស្រុកបានដកស្រង់សំដី និងចុះផ្សាយនាពេលកន្លងមកបាននិយាយថា៖ “កីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើមបានពីប្រទេសថៃ...
គួរអោយសោកស្ដាយណាស់! ព្រោះតែក្រសួងមិនឲ្យតម្លៃ ពេលនេះកីឡាករកាយវប្បកម្ម រហូតដល់ទៅ២រូប ប្រកាសបញ្ចប់អាជីព និងមិនចូលរួមប្រកួតតំណាងជាតិតទៅទៀត
kampucheapost
នៅពេលនេះមានកីឡាករកាយវប្បកម្មរហូតដល់ទៅ២រូប បានប្រកាសថានឹងបញ្ចប់អាជីពជាកីឡាករ និងមិនចូលរួមប្រកួតតំណាងជាតិតទៅទៀត។
កីឡាករ២រូបនោះរួមមាន កីឡាករ ណុំ សុបិន្ត ធ្លាប់ជាម្ចាស់មេដាយសំរិទ្ធ ក្នុងការប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី៩ ឆ្នាំ២០១៧ និងកីឡាករ សំបូរ នន់ ជាបងប្រុសរបស់កីឡាករ សំបូរ សុភ័ណ្ឌ។
ដោយលោក ណុំ សុបិន្ត បានប្រកាសថា៖ “ខ្ញុំបាទ ណុំ សុបិន្ត (Ra James) ជាកីឡាករតំណាងជាតិនិងជាគ្រូបង្វឹកផ្នែកកីឡាកាយវប្បកម្មសូមប្រកាសជាសាធារណៈថា ខ្ញុំសុំបញ្ចប់នូវអាជីពមួយនេះ
ហើយនឹងមិនចូលរួមប្រកួតតំណាងជាតិទៀតនោះទេ។ សូមមេត្តាជួយចែករំលែកផង សូមអគុណ”។
ចំណែកឯកីឡាករ សំបូរ នន់ ក៏បានសរសេរប្រកាសយ៉ាងដូច្នេះថា៖ “ខ្ញុំបាទ សំបូរ...
ពិតជាអស្ចារ្យ ! កីឡាការិនី អ៊ុន ស្រីយ៉ា ផ្ដួលម្ចាស់ផ្ទះបារាំង ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ Trophee L’Equipe នៅបារាំង
kampucheapost
(ភ្នំពេញ)៖ កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុន ស្រីយ៉ា បានបង្កការភ្ញាក់ផ្អើលជាថ្មីទៀតហើយ ក្រោយបានផ្ដួលកីឡាការិនី Marie-Christine Virebayre របស់ម្ចាស់ផ្ទះបារាំង ដណ្ដើមបានមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពានរង្វាន់អន្ដរជាតិ Trophee L'Equipe លើកទី២ នៅប្រទេសបារាំង ដែលទើបបញ្ចប់ការប្រកួត នាវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី១២ ខែតុលានេះ(ម៉ោងនៅកម្ពុជា)។
តាមការបញ្ជាក់របស់កីឡាការិនីជម្រើសជាតិកម្ពុជា វង ចន្ថា បានឲ្យដឹងថា ស្រីយ៉ា បានឆ្លងកាត់ការប្រកួត ៥ប្រកួត ទម្រាំដណ្ដើមបានមេដាយមាស ក្នុងនោះប្រកួតជម្រុះក្នុងពូលB ៣ប្រកួតឈ្នះ ២ និងចាញ់ ១ ពោលគឺប្រកួតបើកឆាកចាញ់កីឡាការិនីដាណឺម៉ាក ១៣-១, បន្ទាប់មកបានលត់កីឡាការិនីអ៊ីតាលី ១៣-១...
សូមចុចស៊ែរចែកបន្តផងណា! មោទនភាពជាតិខ្មែរកីឡាករវាយសីកម្ពុជា ឈ្នះមេដាយមាស លើវិញ្ញាសាក្រុមចម្រុះជាតិសាសន៍ ក្នុងព្រឹត្តិការណ៍អូឡាំពិកយុវជន នៅអាហ្សង់ទីន
kampucheapost
(ភ្នំពេញ)៖ កីឡាករវាយសីជម្រើសជាតិវ័យក្មេងរបស់កម្ពុជា វ៉ាត វណ្ណធុន បានចាប់គូជាមួយកីឡាករ-កីឡាការិនី ៧ប្រទេសផ្សេងទៀត ដណ្ដើមបានមេដាយមាស ១គ្រឿងលើវិញ្ញាសាជាក្រុមចម្រុះជាតិសាសន៍ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅប្រទេសអាហ្សង់ទីន នាព្រឹកថ្ងៃទី១៣ ខែតុលានេះ ។ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា។
លោកឧត្តមសេនីយ៍ឯក លី កុសល បានបញ្ជាក់ថា សម្រាប់វិញ្ញាសាឯកត្តជនរបស់ វ៉ាត វណ្ណធុន ក្នុងបេសកកម្មខាងលើ គឺបានធ្លាក់ហើយ។ បន្ទាប់មកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងសហពន័្ធកីឡាវាយសីអន្តរជាតិ បានបង្កើតកម្មវិធីមួយ ដើម្បីធ្វើការប្រកួតជាក្រុមចម្រុះជាតិសាសន៍ ក្នុងន័យមិត្តភាព សាមគ្គីភាពរវាងយុវជន-យុវជននារីជុំវិញពិភពលោក ដោយតម្រូវឲ្យកីឡាករ-កីឡាការិនីវាយសីគ្រប់បណ្ដាប្រទេស ធ្វើការចាប់គូជាក្រុម ដោយបែងចែកជា...