វីវរធំ! បុគ្គលិកពេទ្យថៃចំនួន៨០នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត១៦នាក់ បានឆ្លងវីរុសកូវីដ១៩ ពីអ្នកជំងឺ
kampucheapost
បរទេស៖ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 របស់រដ្ឋាភិបាល លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បានរាយការណ៍ថា វិបត្តិជំងឺឆ្លងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
ដល់បុគ្គលិកពេទ្យរបស់ប្រទេសថៃនេះដោយគិតត្រឹមថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ មានបុគ្គលិកពេទ្យសរុប៨០ នាក់ បានឆ្លងវីរុស Covid-19 ពីអ្នកជំងឺ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger ។
ពេលនេះវីរុស Coronavirus ក្នុងចំណោមបុគ្គលិកពេទ្យឥឡូវនេះមានចំនួន ៣,៤% នៃករណីឆ្លងសរុបចំនួន២ ២៥៨ករណី នៅក្នុងប្រទេសថៃ។
ក្នុងចំណោមករណីទាំង៨០នាក់ ដែលបានបញ្ជាក់មាន៥០ករណី បានឆ្លងមេរោគខណៈពេលកំពុងធ្វើការនៅមន្ទីរពេទ្យ (ក្នុងបន្ទប់សង្គ្រោះបន្ទាន់គ្លីនិកធ្មេញ និងបន្ទប់សង្គ្រោះវះកាត់) ១៨កន្លែងនៅតាមសហគមន៍មូលដ្ឋាន និងប្រភពនៃការឆ្លងចំនួន១២ ទៀតដែលនៅសល់កំពុងស្ថិតក្នុងការស៊ើបអង្កេត។
ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបុគ្គលិកសុខាភិបាលរបស់យើងមានដូចជា៖
-គិលានុបដ្ឋាយិកា (៣៦នាក់)
-វេជ្ជបណ្ឌិត (១៦នាក់)
-ឱសថការី...
កុំចេះតែហ៊ាន! ព្រះសង្ឃថៃជាចៅអធិការវត្ត និងពលរដ្ឋម្នាក់ ត្រូវបានមេភូមិបាញ់សម្លាប់ចោល ព្រោះហ៊ានលួចចេញដេីរពេលម៉ោងហាមឃាត់
kampucheapost
ព្រះសង្ឃដែលជាចៅអធិការវត្ត និងពលរដ្ឋម្នាក់ រងការបាញ់សម្លាប់ ដោយសារតែបានបំពានច្បាប់បម្រាបគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ អ្នកដែលបាញ់ព្រះសង្ឃគឺជាមេភូមិ ហើយត្រូវបានចាប់ខ្លួនផងដែរពីបទឃាតកម្ម។
យោងតាមសារព័ត៌មានបាងកកប៉ុសិ៍្ដនៅថ្ងៃទី០៧ខែមេសាបានផ្សាយថា ការបាញ់ប្រហារកើតឡើងនៅតាមផ្លូវជិតវត្ត Khao Phela ស្ថិតក្នុងឃុំ Tambon Samor Thong ស្រុក Tha Chana ។
លោក Wisut Intharakamnoen អភិបាលស្រុក Tha Chana បានថ្លែងថាការបាញ់ប្រហារកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី០៧ ខែមេសា ។
លោកក៏បានទៅជាមួយនឹងលោកវរសេនីយ៍ Thitiwat Suthitivanich អធិការនគរបាលស្រុក និងប៉ូលិសដទៃទៀត ដើម្បីពិនិត្យមើលនៅកន្លែងកើតហេតុ។
លោកអភិបាលស្រុក បានបន្ដថា នៅពេលចុះមកដល់ឃើញបុរសម្នាក់ ឈ្មោះ...
ញាក់សាច់! អាមេរិកមានចំនួនអ្នកស្លាប់ដោយវីរុសកូវីដ១៩ កេីនដល់ ១១,០១៣នាក់ និងអ្នកឆ្លង ៣៦៩,៥២២នាក់
kampucheapost
(បរទេស)៖ តាមរយៈគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង ៩៖៤៤នាទីយប់ថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ នេះតែម្តងចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់ ១១,០១៣នាក់ រីឯអ្នកឆ្លងវិញហក់ឡើងដល់ ៣៦៩,៥២២នាក់។
ក្រៅពីសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរឹងមាំលើលោកនេះ, ក៏នៅមានប្រទសមហាអំណាចធំៗចំនួន៥ទៀត ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេលើពិភពលោក, នោះគឺ អ៉ីតាលី, អេស៉្បាញ, អាល្លឺម៉ង់, បារាំង, ចក្រភពអង់គ្លេស៖
១៖ អាមេរិក ករណីឆ្លងកើនដល់ ៣៦៩,៥២២នាក់, ស្លាប់សរុប ១១,០១៣នាក់
២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១៣២,៥៤៧ករណី,...
អាមេរិក៖ ខ្លាញីមួយក្បាល នៅក្នុងសួនសត្វ Bronx Zoo ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកជំងឺកូវីដ១៩ (Covid-19)។
នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០នេះ។
សត្វខ្លាញីមកពីប្រទេសម៉ាឡេស៊ីមួយក្បាល អាយុ ៤ឆ្នាំ ឈ្មោះ Nadia ត្រូវបានគេតេស្តឃើញវិជ្ជមានវីរុស កូវីដ១៩ បន្ទាប់ពីការធ្វើតេស្តដោយមន្ទីរពិសោធន៍សេវាពេទ្យសត្វជាតិ នៅរដ្ឋ Lowa សហរដ្ឋអាមេរិក។ គេជឿថា នេះជាការចម្លងវីរុសកូវីដ១៩ ទៅលើសត្វ ជាលើកដំបូង ដែលគេធ្លាប់ដឹង។
សត្វខ្លាមួយក្បាលនេះ រួមទាំងសត្វខ្លាចំនួន ៥ក្បាលទៀត និងសត្វតោ ១ក្បាលទៀត បានបង្ហាញរោគសញ្ញា...
អុញនុះ! គិលានុបដ្ឋាយិកាម្នាក់នៅអាមេរិកបង្ហោះវីដេអូ យំរៀបរាប់ថា អាមេរិកកំពុងមានបញ្ហាធ្ងន់ធ្ងរ ខ្វះខាតសម្ភារៈពេទ្យក្នុងការព្យាបាលអ្នកជំងឺ Covid-19 សូម្បីតែម៉ាសពេទ្យក៏គ្មានពាក់ដែរ(វីដេអូ)
kampucheapost
(អាមេរិក)៖ គិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក បានយំរៀបរាប់ប្រាប់ពិភពលោកតាមបណ្តាញសង្គមហ្វេសប៊ុកថា មន្ទីរពេទ្យនៅអាមេរិកកំពុងមានបញ្ហាធ្ងន់ធ្ងរណាស់ ដោយខ្វះខាតនូវសម្ភារៈពេទ្យក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 សូម្បីតែម៉ាសក៏គ្រូពេទ្យគ្មានពាក់ដែរ។
គិលានុបដ្ឋាយិការូបនោះបានលាឈប់ពីការងារ ហើយបានរៀបរាប់តាមរយៈវិដេអូយ៉ាងដូច្នេះថា៖
«ខ្ញុំលាឈប់ពីការងារហើយនៅថ្ងៃនេះ។ ខ្ញុំបានទៅធ្វើការ ហើយខ្ញុំត្រូវបានគេប្រគល់ការងារឲ្យមើលខុសត្រូវលើអ្នកជំងឺ COVID-19 ម្នាក់នៅផ្នែកសង្រ្គោះបន្ទាន់។
នៅផ្នែកសង្រ្គោះបន្ទាន់នោះត្រូវបានប្រែក្លាយ ទៅជាកន្លែងផ្ទុកអ្នកជំងឺ COVID-19 នៅទីនោះមិនមានគិលានុបដ្ឋាយិកាណាម្នាក់ពាក់ម៉ាសការពារឡើយ
សូម្បីតែម៉ាសពេទ្យធម្មតា (Surgical mask) តែខ្ញុំមានម៉ាស N95 របស់ខ្ញុំផ្ទាល់។ ខ្ញុំបានប្រាប់ទៅអ្នកគ្រប់គ្រងរបស់ខ្ញុំថា ខ្ញុំពិតជាយល់ថា យើងខ្វះខាត សម្ភារៈ ប៉ុន្តែសូមមេត្តាឲ្យរូបខ្ញុំការពារខ្លួនឯង ដើម្បីឲ្យខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពពេលធ្វើការ...
ខ្ញុំមានគ្រួសារដែលខ្ញុំត្រូវត្រឡប់ទៅជួបជុំនៅឯផ្ទះវិញ រីឯស្ថានការណ៍គឺមើលទៅ មិនអាចប្រសើរឡើងឡើយ... សហរដ្ឋអាមេរិកមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ទេ ហើយគ្រូពេទ្យដែលត្រូវមើលថែទាំអ្នកជំងឺ...
កុំចេះតែហ៊ាន! ដកអធិការខណ្ឌម្នាក់ចោល និងប្រឈមជាប់គុក១៦ខែ ព្រោះហ៊ានរៀបការក្នុងពេលផ្ទុះជំងឺកូវីដ១៩ ល្មេីសនឹងបំរាមស្នងការនគរបាលជាតិឥណ្ឌូណេស៊ី ហាមមិនឱ្យមានការជួបជុំគ្នា
kampucheapost
ឥណ្ឌូណេស៊ី៖ លោក Fahrul Sudiana ត្រូវបានដកតំណែងពីអធិការខណ្ឌ Kembangan នៃរដ្ឋធានីហ្សាកាតា បន្ទាប់ពីលោក បានប្រារព្ធពិធិមង្គលការ នៅសណ្ឋាគារផ្កាយប្រាំ ដែលបង្កឱ្យមានការប្រមូលផ្ដុំមនុស្ស។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។
ការដកតំណែងអធិការខណ្ឌខាងលើ ត្រូវបានធ្វើឡើងក្រោមសំណើរបស់ស្នងការរដ្ឋធានីហ្សាកាតា។ លោក Fahrul Sudiana បានបង្ហោះរូបថតអាពាហ៍ពិពាហ៍របស់ខ្លួន នៅលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី២១ ខែមីនា ដែលបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង។
កាលពីថ្ងៃទី១៩ ខែមីនា អគ្គស្នងការនគរបាលជាតិឥណ្ឌូណេស៊ី Idham Azis បានចេញបម្រាម មិនឱ្យមានការប្រមូលផ្ដុំគ្រប់រូបភាព ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។ លោក Fahrul Sudiana...
ព្រឺសម្បុរខ្ញាក! ឥណ្ឌូណេស៊ី ដាក់ពង្រាយខ្មោច Pocong ចាំបន្លាចអ្នកចេញក្រៅផ្ទះពលយប់ ប្រឆាំងនឹងការជួបជុំគ្នា ឯលទ្ធផលវិញ…
kampucheapost
តំបន់នានាទូទាំងប្រទេសឥណ្ឌូណេស៊ីបានអនុវត្តការរឹតត្បិតលើសកម្មភាពរបស់ប្រជាជន ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-១៩ ខណៈអាជ្ញាធរមូលដ្ឋានមួយចំនួនកំពុងប្រើវិធីសាស្ត្រដែលគេនឹកស្មានមិនដល់ ប៉ុន្តែក៏ទទួលបានលទ្ធផលល្អហួសការរំពឹងទុកដែរ។
ជាក់ស្ដែងយុវជនមកពី Kesongo នៃភូមិ Kepuh ក្នុងតំបន់ Sukoharjo នៃកោះជ្វាភាគកណ្ដាលនៃប្រទេសឥណ្ឌូណេស៊ី បានអង្គុយចាំនៅមុខខ្លោងទ្វារចូលទៅកាន់ភូមិដែលស្លៀកពាក់ជា pocong (ខ្មោចនៃរឿងព្រេងរបស់ឥណ្ឌូណេស៊ី) ដោយរង់ចាំអ្នកណាម្នាក់ដែលចាកចេញពីផ្ទះ។
លោក Anjar Panca អ្នកកាន់វិហារអ៊ីស្លាម Al Himmah បាននិយាយកាលពីថ្ងៃពុធថា “pocong មិនមែនដើម្បីបំភ័យអ្នកស្រុកទេ ផ្ទុយទៅវិញយើងចង់អប់រំប្រជាជននៅលើការពិតដែលថា មេរោគឆ្លងបណ្ដាលឱ្យស្លាប់ ហើយគឺជាការព្យាបាលដ៏តក់ស្លុតមួយ និងឲ្យមនុស្សយកចិត្តទុកដាក់បន្ថែមទៀត ចំពោះអ្វីដែលទាក់ទងនឹងសេចក្ដីស្លាប់”។
ឆ្មាំ pocong តាមដាននិងត្រួតពិនិត្យភ្ញៀវដែលចូលមកក្នុងភូមិនេះ ហើយធានាថាប្រជាជនគោរពតាមការរឹតត្បិតរបស់រដ្ឋាភិបាលលើការជួបជុំក្នុងសង្គម។
លោក Anjar បានអះអាងថា៖ “ក្នុងរយៈពេល ៣...
កំពុងជួបទុក្ខ បែរជាជួបទុក្ខមួយជាន់ទៀត! យន្ដហោះដឹកអ្នកជំងឺកូវីដ១៩ពីហ្វីលីពីនទៅជប៉ុន បានផ្ទុះឆេះស្លាប់ទាំងអស់ ទាំងអ្នកជំងឺ ទាំងគ្រូពេទ្យ និងអ្នកបេីកយន្ដហោះ
kampucheapost
យន្ដហោះជម្លៀសរបស់ពេទ្យហ្វីលីពីន១គ្រឿង ដែលមានឈ្មោះថា Lionair ខណៈកំពុងហោះឡើងឆ្ពោះទៅកាន់ Haneda ប្រទេសជប៉ុន នៅពេលនោះវាក៏បានផ្ទុះឆេះតែម្តង នៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) បណ្តាលឲ្យអ្នកដំណើរ និងសមាជិកអាកាសយានិកទាំងអស់ស្លាប់ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ។
យោងតាមប្រធានកាកបាទក្រហមហ្វីលីពីន Richard Gordonបានឱ្យដឹងថា អ្នកដែលបាត់បង់ជីវិតរួមមានអ្នកផ្ទុកវីរុសកូរ៉ូណា។
លោកបានសរសេរថា៖ “ក្រុមពន្លត់អគ្គិភ័យ និងក្រុមគ្រូពេទ្យរបស់យើង បានបញ្ជូនទៅស្ថានីយ NAIA រួចហើយដើម្បីឆ្លើយតបនឹងឧបទ្ទវហេតុយន្ដហោះនេះ។ អ្នកដំណើរទាំង ៨ នាក់ រួមមានគ្រូពេទ្យ គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត សមាជិកអាកាសយានិក ៣...
កុំចេះតែហ៊ាន! អ្នកលក់ម៉ាស៥នាក់ ត្រូវតុលាការកាត់ទោសជាប់គុកពី៦ខែ ទៅ១៨ខែ ពីបទលក់ម៉ាសថ្លៃ លេីសពីតម្លៃកំណត់
kampucheapost
បរទេស៖ យោងតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយនាយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា តុលាការថៃបានសម្រេចដាក់ទោសដល់អាជីករ៥នាក់ ឲ្យជាប់ពន្ធនាគារចន្លោះពីរយៈពេល៦ខែ ទៅ១៨ខែ
ពីបទលក់ម៉ាស់ថ្លៃពេក ស្របពេលដែលអាជីវករ២នាក់ទៀត ត្រូវបានសម្របសម្រួលទោសក្នុងការជាប់ពន្ធនាគារ ហើយត្រូវពិន័យជាប្រាក់ចំនួន២៥ ០០០បាត ស្មើនឹង៧៦៩ដុល្លារអាមេរិក។
យោងតាមរបាយការណ៏របស់ប៉ូលីស ពួកគេត្រូវបានចាប់ខ្លួន នៅអំឡុងពេលនៃការបង្ក្រាបរបស់រដ្ឋាភិបាល ទៅលើការការពារការឡើងថ្លៃទំនិញហួសកម្រិត ដែលរដ្ឋាភិបាលធ្លាប់បានគម្រាមជាហូរហែររួចមកហើយ បន្ទាប់ពីមានការផ្ទុះឡើងនៃវីរ៉ុស Covid-19។
ដោយឡែកអាជីវករចំនួន៧នាក់ទៀត ក្នុងនោះមានម្នាក់ជាបុរស និង៦នាក់ជាស្ត្រី ត្រូវបានបញ្ជូនទៅកាន់តុលាការ នាថ្ងៃព្រហស្បត្តិ៍នេះ។ ពួកគេ ត្រូវបានចោទពីបទលក់ម៉ាស់មុខថ្លៃពេក លើសពីតម្លៃក្នុងតារាងគ្រប់គ្រងតម្លៃ ៕ អត្ថបទ៖ KBN
ចាំស្ដាប់លទ្ធផលទាំងអស់គ្នា! WHO ប្រកាសថា ការធ្វេីតេស្ដវ៉ាក់សាំងប្រឆាំងកូវីដ១៩ បានចាប់ផ្ដេីមហេីយ ដែលមានអ្នកវិទ្យាសាស្ត្រជាង១០ប្រទេសចូលរួម
kampucheapost
បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានធ្វើការបញ្ជាក់នូវការចាប់ផ្ដើមតេស្តសាកល្បងនូវវ៉ាក់សាំងការពារវីរុសកូវីដ១៩ (Covid-19) ទៅលើអ្នកជំងឺ ស្របពេលពិភពលោក កំពុងខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ លោកអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានបញ្ជាក់ពីការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ជាលើកដំបូង និងបានកោតសរសើរចំពោះការរួមចំណែករបស់ក្រុមអ្នកស្រាវជ្រាវ នៅទូទាំងពិភពលោក។
លោកអគ្គនាយកអង្គការសុខភាពពិភពលោក បានបន្តថា ការធ្វើតេស្តតូចៗជាច្រើន ដោយប្រើប្រាស់វិធីសាស្ត្រខុសៗគ្នា អាចចេញលទ្ធផលច្បាស់ និងភស្តុតាងដែលគួរឱ្យទុកចិត្ត ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។
ការសិក្សានេះ ត្រូវបានបង្ហាញឈ្មោះថា “ការធ្វើតេស្តសាមគ្គីភាព”។ លោក Tedros បានបន្ថែមថា “ការធ្វើតេស្តសាមគ្គីភាព” ផ្ដល់មធ្យោបាយ សម្រាប់មន្ទីរពេទ្យដែលមានការត្រៀមខ្លួនដើម្បីចូលរួម។
លោកបន្តថា បណ្ដាប្រទេសមួយចំនួន ដូចជា អាហ្សង់ទីន...
បន្ទាន់! WHO ប្រកាសឱ្យឈប់ប្រេីថ្នាំibuprofen ដេីម្បីព្យាបាល Covid-19 ជាបន្ទាន់ ព្រោះវាអាចធ្វេីឱ្យឆ្លងកាន់តែលឿន និងមានសភាធ្ងន់ធ្ងរឡើង
kampucheapost
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បានផ្ដល់អនុសាសន៍ ឱ្យអ្នកដែលមានរោគសញ្ញា COVID-19 ជៀសវាងការប្រើប្រាស់ថ្នាំ អ៊ីបុយប្រូហ្វែន (ibuprofen) បន្ទាប់ពីរដ្ឋមន្ត្រីសុខាភិបាលបារាំង
ព្រមានថាការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ឬបញ្ចុះកម្ដៅប្រភេទនេះ អាចនឹងធ្វើឱ្យការឆ្លងជំងឺនេះកាន់តែសភាពធ្ងន់ធ្ងរឡើង។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។
ការព្រមានរបស់រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក អូលីវីយ្យេ វ៉ែរ៉ង់ (Olivier Veran) ធ្វើឡើងបន្ទាប់ពីការសិក្សាស្រាវជ្រាវថ្មីមួយ ចុះផ្សាយនៅលើទស្សនាវដ្ដីវេជ្ជសាស្ត្រ The Lancet បានស្មត់ថា អង់ហ្ស៊ីមដែលជំរុញដោយថ្នាំបំបាត់ការឈឺចាប់ ដូចជា ibuprofen អាចនឹងធ្វើឱ្យ COVID-19 ឆ្លងកាន់តែលឿន...
វីវរធំ! កំពុងវិលមុខជាមួយកូវីដ១៩ដោះស្រាយមិនទាន់ចេញផង ពេលនេះហ្វីលីពីនផ្ទុះជំងឺផ្ដាសាយបក្សី H5N6 សម្លាប់ក្រួចអស់ជាង១២០០០ក្បាល
kampucheapost
ហ្វីលីពីន៖ អាជ្ញាធរ បានរកឃើញការផ្ទុះឡើងនៃវីរុសផ្ដាសាយបក្សី ប្រភេទ H5N6 នៅខេត្តភាគខាងជើង ប្រទេសហ្វីលីពីន ចេញពីកសិដ្ឋានមួយកន្លែង។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០នេះ។
លោករដ្ឋមន្ត្រីកសិកម្ម William Dar បានឱ្យដឹងថា វីរុសផ្ដាសាយបក្សី ត្រូវបានរកឃើញនៅខេត្ត Nueva Ecija ក្នុងកសិដ្ឋានចិញ្ចឹមសត្វក្រួចមួយកន្លែង ដែលបានសម្លាប់សត្វក្រួចប្រហែល ១៥០០ក្បាល។
ជាលទ្ធផល អាជ្ញាធរ បានធ្វើការសម្លាប់សត្វក្រួចចំនួនសរុប ១២០០០ ក្បាល និងកប់ចោល ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺផ្ដាសាយបក្សីដែលបានផ្ទុះឡើងនេះ។
លោករដ្ឋមន្ត្រីបានអះអាងថា តំបន់ក្នុងកាំរង្វង់ ៧គីឡូម៉ែត្រ ពីកសិដ្ឋានខាងលើ ត្រូវបានចាត់វិធានការទប់ស្កាត់។ អាជ្ញាធរ បានដំឡើងកុងត្រូលត្រួតពិនិត្យ...
ប្រទេសអ៊ីតាលីមានប៉ុណ្ណឹងហេីយនៅខ្វះបរិក្ខារពេទ្យព្យាបាលអ្នកជំងឺកូវីដ ធ្វេីឱ្យអ្នកស្លាប់កេីនដល់៣៦៨នាក់ក្នុងមួយថ្ងៃ សរុបអ្នកស្លាប់១,៨០៩នាក់
kampucheapost
(រ៉ូម)៖ អាជ្ញាធរអ៉ីតាលីបានរាយការណ៍ឲ្យដឹងថា នៅរយៈពេលពេញមួយថ្ងៃអាទិត្យ ម្សិលមិញនេះអ្នកជំងឺ COVID-19 សរុប ៣៦៨នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនដល់ ១,៨០៩នាក់ និងឆ្លងសរុប ២៤,៧៤៧នាក់ ខណៈអាជ្ញាធរក៏បានបញ្ជាក់ផងដែរថា
គ្រែអ្នកជំងឺ និងគ្រឿងបរិក្ខាពេទ្យសំខាន់ៗផ្សេងទៀត កំពុងប្រឈមមុខភាពខ្វះខាតធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។
ប្រទេសអ៉ីតាលីមានប្រជាជានរស់នៅជាង ៦០លាននាក់ គឺកំពុងស្ថិតនៅក្នុងការបិទទ្វារនៅឡើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។
សម្រាប់តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ ឡុមបាឌី (Lombardy) ដោយនៅទីនោះមនុស្សរហូតដល់ ១,២១៨នាក់ឯណោះបាត់បង់ជីវិតដោយសារតែ COVID-19 ដែលភាគច្រើនបំផុតជាមនុស្សមានវ័យចាស់ជរា។
ដោយឡែកអភិបាលទីក្រុង មីឡេន (Milan) ដែលស្ថិតនៅក្នុងតំបន់ខាងលើដែរ គឺលោក អាតធីលីយ៉ូ...
ពិតជាមានទឹកចិត្តល្អគួរឱ្យគោរពមែន! លោក Cristiano Ronaldo បរិច្ចាគសណ្ឋាគារដ៏ប្រណិតផ្ទាល់ខ្លួនដេីម្បីដាក់អ្នកផ្ទុកជំងឺ Covid-19 ហេីយនឹងរ៉ាប់រងថ្លៃព្យាបាលទាំងអស់
kampucheapost
ព័រទុយហ្គាល់៖ កីឡាករបាត់ទាត់ដ៏ល្បីល្បាញលើពិភពលោក Cristiano Ronaldo ដែលមានសញ្ជាតិព័រទុយហ្គាល់ ត្រូវបានគេដាក់រហស្សនាមឲ្យថាជាកីឡាករចិត្តបុណ្យ
ដែលថ្មីៗនេះលោកបានបរិច្ចាគសណ្ឋាគារដ៏ប្រណីតរបស់ខ្លួនមួយជូនរដ្ឋាភិបាល ដើម្បីផ្ទុកអ្នកជំងឺរលាកសួតប្រភេទថ្មី Covid-19 ហើយថ្លៃចំណាយលើការព្យាបាលទាំងអស់គឺរូបលោកផ្ទាល់ជាអ្នកធានារ៉ាប់រង ១០០%។
យោងតាមប្រភពសារព័ត៌មានក្រៅស្រុកមួយបានឲ្យដឹងថា សណ្ឋាគាររបស់ Cristiano Ronaldo ដែលមានឈ្មោះថា PESTANA CR7 HOTEL នឹងក្លាយជាមន្ទីរពេទ្យចាប់ពីសប្តាហ៍ក្រោយតទៅ
សម្រាប់ព្យាបាលអ្នកជំងឺដែលមានផ្ទុកវីរុស Covid-19 នៅក្នុងប្រទេសព័រទុយហ្កាល់ ហើយចំណែកថ្លៃចំណាយលើការព្យាបាលទាំងអស់ Cristiano Ronaldo ជាអ្នកធានារ៉ាប់រង។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះវីរុស Covid-19 កំពុងធ្វើការរាតត្បាតជុំវិញពិភពលោក ដោយមានប្រទេសជាច្រើនមិនថាទ្វីបអាស៉ី អ៉ឺរ៉ុប បានឆ្លងវីរុសនេះ ដែលបង្កឲ្យមានមនុស្សជាច្រើនបានបាត់បង់ជីវិតជាបន្តបន្ទាប់ ៕ អត្ថបទ៖ KBN
...
ដុកទ័រនៅហុងថា អ្នកដែលជាពី Covid-19 មានចំនួនជិត៧ម៉ឺននាក់ហេីយ តែពួកគេប្រឈមនឹងបញ្ហាខូចសួត ត្រូវហែលទឹកឱ្យបានច្រេីន
kampucheapost
អ្នកជំងឺមួយចំនួនទោះជាសះស្បើយពីវីរុសកូរ៉ូណាថ្មីក៏ពិតមែន ប៉ុន្តែត្រូវបានក្រុមវេជ្ជបណ្ឌិត ក្នុងទីក្រុងហុងកុង រកឃើញថា ពួកគេនៅតែមានបញ្ហាចុះខ្សោយមុខងារសួត ដោយមានបញ្ហាដង្ហក់ខ្លាំងពេលធ្វើដំណើរលឿន។
នេះជាការអះអាងពីសំណាក់អាជ្ញាធរមន្ទីរពេទ្យ ក្រុងហុងកុង រកឃើញកាលពីថ្ងៃព្រហស្បតិ៍ ទៅលើអ្នកជំងឺមួយចំនួន ដែលអ្នកអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ទីក្រុងសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ីមួយនេះ ត្រូវគេអះអាងមានការឆ្លងវីរុស Covod-19 សរុប ១៣១ករណី ក្នុងនោះ ៣នាក់បានស្លាប់ និង ៧៤នាក់ បានជាសះស្បើយ ត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
លោក Owen Tsang Tak-yin វេជ្ជបណ្ឌិតផ្នែកជំងឺទូទៅ នៃមជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លង របស់មន្ទីរពេទ្យ Margaret Hospital អះអាងថា ក្រុមវេជ្ជបណ្ឌិតបានប្រទះអ្នកជំងឺជាសះស្បើយមួយចំនួនធំ មានស្ថានភាពសុខភាពនេះ ដោយមាន ២-៣ នាក់ មិនអាចធ្វើអ្វីដែលពួកគេធ្លាប់ធ្វើមុនឆ្លងវីរុសបាន។
លោកបញ្ជាក់ថា...
វីវរធំ! បុគ្គលិកអ្នកត្រួតពិនិត្យលិខិតឆ្លងដែន២នាក់ នៅព្រលានយន្ដហោះសុវណ្ណភូមិ បានឆ្លងវីរុស Covid-19
kampucheapost
(បាងកក)៖ មន្ត្រីអន្តោប្រវែសន៍ថៃពីររូបប្រចាំនៅ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬ COVID-19 ខណៈដែលមន្ត្រីទាំងនេះ មានតួនាទីជាអ្នកពិនិត្យលិខិតឆ្លងដែន (passports)។
នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។
មន្ត្រីទាំងពីរូបខាងលើនេះសុទ្ធតែជាបុរស ដែលបម្រើការងារនៅក្នុងអាកាសយានដ្ឋាន ធំបំផុតរបស់ថៃខាងលើនេះ ហើយក្នុងចំណោមពួកគេ ម្នាក់បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី០៧ ខែមីនា និងម្នាក់ទៀតនៅថ្ងៃទី០៨ ខែមីនា។ មន្ត្រីជំនាញសុខាភិបាលថៃបានសង្ស័យថា ពួកគេបានប៉ះពាល់ជាមួយអ្នកដំណើរណាមួយ ដែលមានផ្ទុក COVID-19 ហើយទើបឆ្លងជំងឺបែបនេះ។
យោងតាមការបញ្ជាក់ពីលោក សូផុន អៀមសិរីថាវន (Sopon Iamsirithaworn) មន្ត្រីមកពីនាយកដ្ឋានគ្រប់គ្រងជំងឺនៃប្រទេសថៃ...
ដំណឹងល្អ អង្គការសុខភាពពិភពលោក WHO ថាអ្នកជំងឺកូរ៉ូណាជាង ៧០% នៅចិនបានជាសះស្បើយ ខណៈអ្នកឆ្លងម្សិលមិញមានតែ ១៩នាក់ ប៉ុណ្ណោះ
kampucheapost
ក្នុងចំណោមអ្នកជំងឺឆ្លងកូរ៉ូណាជាង ៨០ ០០០ ករណីនៅក្នុងប្រទេសចិនត្រូវបានបញ្ជាក់ថាជាង ៧០% បានជាសះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ នេះបើយោងតាមការឲ្យដឹងរបស់អង្គការសុខភាពពិភពលោក (WHO) នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញនេះ។
អង្គការសុខភាពពិភពលោកនិយាយថា អ្នកជំងឺត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ខណៈដែលពួកគេធ្វើតេស្តអវិជ្ជមានចំនួនពីរដងចំពោះវីរុស Covid-19 ក្នុងរយៈពេល ២៤ ម៉ោង។ វាមានន័យថា អ្នកជំងឺលែងផ្ទុកវីរុសកូរ៉ូណាទៀតហើយ ប៉ុន្តែប្រទេសផ្សេងខ្លះអាចចាត់ទុកអ្នកជំងឺថាលែងមានវីរុស Covid-19 គឺកំណត់លើការបាត់រោគសញ្ញាពីវីរុសនេះ ឬធ្វើ CT ស្កេនឲ្យច្បាស់។ WHO បន្តថា ការជាសះស្បើយអាចចំណាយពេលច្រើនសប្ដាហ៍អាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ។
លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) មានប្រសាសន៍ថា វាអាចចំណាយពេលដល់ទៅ ៦...
RIP! ដុកទ័រធំម្នាក់ទៀតនៅមន្ទីរពេទ្យក្រុងអ៊ូហាន បានស្លាប់ដោយឆ្លងវីរុស Covid-19 ពីអ្នកជំងឺ
kampucheapost
យោងតាមព័ត៌មានចិន People’s Daily បានឱ្យដឹងថាលោក Zhu Heping ជាវេជ្ជបណ្ឌិតមកពីផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យកណ្ដាលអ៊ូហាន បានទទួលមរណភាពដោយសារជំងឺរលាកសួតថ្មី COVID-19 ។
គួររំលឹកថា លោក Zhu គឺជាមិត្តរួមការងាររបស់វេជ្ជបណ្ឌិត Li Wenliangដែលត្រូវបានគេចាត់ទុកថាជាអ្នកលាតត្រដាងនូវព័ត៌មានអំពីការផ្ទុះវីរុសនេះមុនគេ ហើយបានស្លា ប់ដោយសារការឆ្លងមេរោគCovid 19។
លោកវេជ្ជបណ្ឌិត Zhu មានអាយុ ៦៧ឆ្នាំ ជាអ្នកជំនាញដែលត្រូវបានគេអញ្ជើញឱ្យចូលធ្វើការវិញបន្ទាប់ពីគាត់បានចូលនិវត្តន៍។ យោងទៅតាមសារព័ត៌មានបានដកស្រង់សំដីមិត្តរួមការងារនិងអ្នកស្គាល់គ្នាខ្លះថាលោក Zhu ជាមនុស្សឧស្សាហ៍ព្យាយាមនិងមានចិត្តល្អ។
របាយការណ៍បាននិយាយថា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅពាក់កណ្ដាលខែកុម្ភៈ បន្ទាប់ពីគាត់បានឆ្លងមេរោគ COVID-19 ហើយគាត់បានស្លា ប់ដោយសារជំងឺនេះនៅព្រឹកថ្ងៃច័ន្ទ។
វេជ្ជបណ្ឌិតពីរនាក់មកពីមន្ទីរពេទ្យកណ្ដាលអ៊ូហាននិងមន្ទីរពេទ្យតុងជីក្នុងខេត្តហ៊ូប៉ីភាគកណ្ដាលប្រទេសចិនបានបញ្ជាក់ពីព័ត៌មាននេះជាមួយកាសែត Global Times។
គួររំលឹកដែរថា លោក Zhu គឺជាវេជ្ជបណ្ឌិតទីបីមកពីផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យកណ្ដាលអ៊ូហាន...
ល្អណាស់! សេដ្ឋីមានជាងគេនៅថៃសាងសង់រោងចក្រផលិតម៉ាស ដេីម្បីចូលរួមប្រឆាំង COVID-19 ក្នុងរយៈពេល៥សប្ដាហ៍
kampucheapost
កាលពីពេលថ្មីៗនេះជ ដោយយោងតាម សារព័ត៌មាន asia.nikkei.com បានឲ្យដឹងថា មហាសេដ្ឋីមានជាងគេក្នុងប្រទេសថៃ លោក Dhanin Chearavanont នឹងចាប់ផ្តើមសាងសង់រោងចក្រមួយកន្លែង ក្នុងរយៈពេល៥សប្តាហ៍
ដើម្បីផលិតម៉ាសអនាម័យ ប្រមាណ៣លានម៉ាស ជារៀងរាល់ខែដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងវ៉ីរុស ផ្លូវដង្ហើមថ្មី COVID-19។
ក្រុមហ៊ុនCP នឹងវិនិយោគលុយប្រមាណ ១០០លានបាត (៣,១៩លានដុល្លារអាមេរិក) ទៅលើការបង្កើតរោងចក្រផលិតម៉ាសនេះក្នុងទិសដៅសំខាន់តែមួយគត់គឺ ប្រឆាំងនឹងវ៉ីរុស COVID-19៕ ប្រភព៖ khplus
ទុក្ខជាន់ទុក្ខមែន! បាក់រលំអគារកម្ពស់៥ជាន់ សម្រាប់ដាក់អ្នកជំងឺកូវីដ១៩ បណ្ដាលឱ្យជាប់ក្រោមគំនរបាក់បែក ៧០នាក់ មិនដឹងស្លាប់ឬរស់
kampucheapost
ចិន៖ យោងតាមប្រភពព័ត៌មាន RT នៅយប់ថ្ងៃសៅរ៍នេះបានឱ្យដឹងថា សណ្ឋាគារមួយកន្លែងនៅភាគអាគ្នេយ៍នៃទីក្រុង ក្វានចូវ (Quanzhou) ខេត្ត Fujian ប្រទេសចិន បានបាក់រលំ បណ្តាលឱ្យមនុស្សរាប់សិបនាក់ជាប់នៅក្រោមគំនរបាក់បែកនោះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៧០ នាក់ បានជាប់នៅក្រោមគំនរបាក់បែកនៃអគារនោះ។
អគារដែលមានកម្ពស់ ៥ជាន់នរះ ត្រូវបានរាយការណ៍ថា ត្រូវបានប្រើជាកន្លែងដាក់ដាច់ដោយឡែកសម្រាប់អ្នកមានវីរុស COVID-19។
ពេលនេះក្រុមសង្គ្រោះបន្ទាន់ជាច្រើននាក់ កំពុងតែធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ។ រហូតមកដល់ពេលនេះមានមនុស្សចំនួន ២៣ នាក់ត្រូវបានគេជួយសង្គ្រោះ៕ ប្រភព៖ clicknews
ដំណឹងល្អ! ចិនបញ្ជាក់ជាផ្លូវការថា វ៉ាក់សាំងការពារ Covid-19 នឹងត្រូវដាក់ឱ្យប្រេីប្រាស់នៅខែមេសាខាងមុខនេះ
kampucheapost
(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលចិនហៅកាត់ថា NHC បានធ្វើការបញ្ជាក់ថា វ៉ាក់សាំងមួយចំនួនសម្រាប់ប្រឆាំងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នឹងត្រូវដាក់ឲ្យប្រើប្រាស់សាកល្បង ឬក៏ត្រូវដាក់ឲ្យប្រើប្រាស់ជាបន្ទាន់
នៅអំឡុងខែមេសាខាងមុខនេះ ខណៈស្ថានភាពឆ្លង និងស្លាប់នៅក្នុងប្រទេសចិនកំពុងធូរស្រាល ប៉ុន្តែប្រទេសមួយចំនួនលើពិភពលោក បែរជាផ្ទុះការឆ្លងជំងឺនេះខ្លាំងទៅវិញ។
នេះបើតាមការចេញផ្សាយដោយ China Daily ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។
ការប្រកាសរបស់ NHC ខាងលើនេះត្រូវបានធ្វើឡើងតែ ០២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ូ ណានពីង (Xu Nanping) អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនធ្លាប់បានប្រកាសកាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅនេះថា វ៉ាក់សាំងដំបូងបង្អស់សម្រាប់ប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី
ដែលបង្កជាជំងឺ COVID-19 នឹងត្រូវបានដាក់ជូនដល់ក្រសួងពាក់ព័ន្ធនានា នៅក្នុងប្រទេសចិន...
បាងកក៖ អ្នកនាំពាក្យក្រសួងទេសចរណ៍ និងកីឡា នៃប្រទេសថៃ បានថ្លែងថា ពិធីបុណ្យសង្គ្រាន្ត ឆ្នាំ២០២០ នៅក្នុងប្រទេសនេះ អាចនឹងត្រូវលុបចោល អាស្រ័យលើស្ថានភាពជាក់ស្ដែងនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩
ឬវីរុសកូរ៉ូណាប្រភេទថ្មី ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។
លោក Khananart Muennu អ្នកនាំពាក្យក្រសួងទេសចរណ៍ និងកីឡានៃប្រទេសថៃ បានថ្លែងដូច្នេះថា៖ “ពួកយើងកំពុងពិចារណាលើបញ្ហានេះ (ការលុបចោលពិធីបុណ្យសង្គ្រាន្តឆ្នាំ២០២០) ដោយកម្មវិធីធំៗជាច្រើន ត្រូវបានលុបចោលដោយអ្នករៀបចំកម្មវិធីហើយ”។
អ្នកនាំពាក្យដដែលបន្តថា៖ “ទោះបីជារដ្ឋាភិបាលថៃ មិនទាន់ធ្វើការប្រកាសជាផ្លូវការចំពោះពិធីបុណ្យសង្គ្រាន្តក៏ដោយ ក៏សាធារណជន គួរតែជៀសវាងការប្រមូលផ្ដុំផ្សេងៗ ដើម្បីការពារការឆ្លងរីករាលដាល់បន្ថែមទៀត”។
ពាក់ព័ន្ធនឹងពិធីបុណ្យសង្គ្រាន្ត ប្រធានអាជ្ញាធរទេសចរណ៍ថៃ លោក Yuthasak Supasorn ធ្លាប់បញ្ជាក់ថា...
ពលរដ្ឋកូរ៉េខ្លាំងមែន នាំគ្នាបាតុកម្មឱ្យរដ្ឋាភិបាល ដេញចិនចេញពីប្រទេសឱ្យអស់ព្រោះនាំឱ្យឆ្លងមេរោគ COVID-19(វីដេអូ)
kampucheapost
គណនីហ្វេសប៊ុកនារីជនជាតិម្នាក់ឈ្មោះថា Cheng Kaifu បានបង្ហោះវីដេអូគួរឲ្យភ្ញាក់ផ្អើលមួយ បង្ហាញឲ្យឃើញជនជាតិកូរ៉េរាប់ម៉ឺននាក់ បាននាំគ្នាចេញតាមដងផ្លូវធ្វើបាតុកម្មទាមទារដេញជនជាតិចិនចេញក្នុងប្រទេសរបស់ខ្លួន ព្រោះតែពួកគេបារម្ភខ្លាំងអំពីជំងឺកូរ៉ូណា ដែលឆ្លងពីជនជាតិចិន ដោយក្នុងនោះ អ្នកខ្លះបានកាន់ផ្ទាំងក្រដាសដោយសរសេរថា “Chy na out” ។
គណនីហ្វេសប៊ុកខាងលើបានបង្ហោះវីដេអូ ដោយភ្ជាប់ចំណងជើងសរសេរជាភាសាចិនយ៉ាងដូច្នេះថា៖ «数萬韓國人上街游行,要求驅逐中國人!現在中國人在世界上就是病毒的代名詞,四十年來好不容易有点好轉的形象毀于一旦,全部都拜CCP所赐! 全球排華越演越烈 文在寅要完蛋嘍 ដែលអាចមានន័យជាភាសាខ្មែរថា «ជនជាតិកូរ៉េរាប់ម៉ឺននាក់បានដើរក្បួនតាមដងផ្លូវទាមទារអោយមានការនិរទេសជនជាតិចិន! ជនជាតិចិនឥឡូវនេះកំពុងមានផ្ទុករោគសញ្ញាវីរុសមួយនេះនៅលើពិភពលោក….» ។
សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះ (២៤ កុម្ភៈ) ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅកូរ៉េខាងត្បូង កើនដល់ ៧៦៣ នាក់ និងស្លាប់ដល់ទៅ ៧ នាក់ ហើយៗ ខណៈពេលនេះ អាជ្ញាធរកូរ៉េខាត្បូង...
(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ ដាក់លិខិតលាលែងចេញពីតំណែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ីហើយ នៅថ្ងៃចន្ទនេះ ដើម្បីបើកផ្លូវឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយមិនមានលោក Anwar Ibrahim។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ អត្ថបទ៖ freshnews
រកឃេីញទាហានកូរ៉េខាងត្បូង១១នាក់មានផ្ទុក COVID-19 ហេីយទាហានជិត៨ពាន់នាក់ទៀតកំពុងទទួលការពិនិត្យសុខភាព
kampucheapost
(សេអ៊ូល)៖ ទាហានកូរ៉េខាងត្បូងសរុបចំនួន ១១នាក់ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រ រកឃើញមានផ្ទុកមេរោគ COVID-19 នៅព្រឹកថ្ងៃចន្ទនេះតែម្តង ខណៈនាយទាហានដែលកំពុងទទួលការត្រួតពិនិត្យសុខភាព បានកើនឡើងដល់ ៧,៧០០នាក់។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ ដកស្រង់ពីក្រសួងការពារជាតិកូរ៉េខាងត្បូង នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រសួងការពារជាតិបានឲ្យដឹងថា ការរកឃើញករណីឆ្លងមេរោគ COVID-19 ខាងលើនេះ គឺកើតមាននៅក្នុងមូលដ្ឋានកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ដោយក្នុងនោះ កងទ័ពជើងគោកមានរហូតដល់ ០៨ករណីគិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងសេអ៊ូល)។
មេបញ្ជាការ និងមន្ត្រីជំនាញវេជ្ជសាស្ត្រកូរ៉េខាងត្បូង បានណែនាំឲ្យនាយទាហានទាំងអស់ ដែលមានប្រវត្តិធ្លាប់ទាក់ទង ឬជួបស្និទ្ធស្នាលជាមួយអ្នកនៅព្រះវិហារគ្រិស្ត ក្នុងទីក្រុងដេគូ (Daegu) និងអ្នកដែលបានឆ្លងមេរោគ COVID-19...
រដ្ឋាភិបាលថៃ បង្កើតកម្មវិធីឱ្យពលរដ្ឋខ្លួនអាចពិនិត្យរកវីរុសកូរូណាដោយខ្លួនឯងបាន តាមអ៊ិនធេីណែត
kampucheapost
នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងប្រទេសថៃបានរាយការណ៍ពីការបង្កើតកម្មវិធីត្រួតពិនិត្យសុខភាពដោយខ្លួនឯងតាមអ៊ីនធឺរណេតសម្រាប់អ្នកដែលបារម្ភពីបញ្ហាវីរុស Covid-19 ។
កម្មវិធីនេះបង្កើតឡើងបន្ទាប់ពីអ្នកជំងឺម្នាក់ទៀតបានជាសះស្បើយហើយត្រូវបានឲ្យចេញពីមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត SuwanchaiWattanayingcharoenchai អគ្គនាយកសុខភាពសាធារណៈមានប្រសាសន៍ថា គិតមកត្រឹមថ្ងៃនេះចំនួនអ្នកឆ្លងនៅក្នុងប្រទេសថៃមាន ៣៥ ករណី។
ក្នុងចំនួនអ្នកជំងឺដែលត្រូវបានបញ្ជាក់មាន ២២ នាក់កំពុងស្ថិតក្នុងការមើលថែនៅមន្ទីរពេទ្យ និង ១២ នាក់បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ដែលករណីចុងក្រោយនេះជាបុរសជនជាតិចិន។
លោក Suwanchai ក៏បានប្រកាសផងដែរថា ក្រសួងសុខាភិបាលសាធារណៈ រួមជាមួយសាកលវិទ្យាល័យឈៀងម៉ៃនិងក្រុមប្រឹក្សាស្រាវជ្រាវជាតិថៃបានបង្កើតកម្មវិធីពិនិត្យអ៊ីនធឺរណេតប្រើដោយខ្លួនឯងដែលពលរដ្ឋអាចប្រើបាន ប្រសិនបើពួកគេសង្ស័យថាខ្លួនអាចឆ្លងមេរោគ។
កម្មវិធីនេះតម្រូវឲ្យអ្នកប្រើប្រាស់ឆ្លើយនូវកម្រងសំណួរដែលបានកំណត់ទុកមាន៣ភាសាគឺ ថៃ ចិន និងអង់គ្លេស ។ នៅពេលចូលទៅបំពេញកម្រងសំណួរ អ្នកប្រើប្រាស់ត្រូវបានចាត់ថ្នាក់ជា៣ប្រភេទគឺ “ គ្មានហានិភ័យ” ឬ“ ហានិភ័យមធ្យម” ឬ“ ហានិភ័យខ្ពស់” ។ ដូច្នេះសកម្មភាពដែលអ្នកប្រើប្រាស់ត្រូវធ្វើនឹងមានការណែនាំតាមជំហានៗសម្រាប់ប្រភេទនីមួយៗ។...
រដ្ឋបាលក្រុងតាយចូវក្នុងខេត្តចឺជាំង បានប្រកា សកាល ពីថ្ងៃអាទិត្យទី១៦កុម្ភៈថា ថ្នាំប្រឆាំងវីរុស Favilavir ដែលមានប្រសិទ្ធភាពព្យាបាលវីរុ សកូរ៉ូណា ត្រូវបា នយល់ព្រម សម្រាប់ ដាក់លក់ នៅលើទីផ្សារ។
វាជាថ្នាំប្រឆាំងវីរុសកូរ៉ូណា ថ្មីដំបូងគេ ដែលត្រូវបានអ នុម័តសម្រាប់លក់លើ ទីផ្សារដោយរដ្ឋបាលផលិ តផលវេជ្ជសាស្ត្រជាតិចាប់តាំងពីការផ្ទុះឡើងនៃវីរុស។
ផលិតឡើងដោយក្រុមហ៊ុនឱសថចឺជាំងហ៊ីស៊ុន (Zhejiang Hisun Pharmaceutical Company) ថ្នាំនេះត្រូវគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការការពារនិងព្យាបាលជំងឺកូរ៉ូណា។ នេះយោងតាមរដ្ឋបាលក្រុងនិយាយនៅលើគណនីផ្លូវការរបស់ខ្លួនលើ WeChat។
ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាបាននិយាយកាលពីថ្ងៃសៅរ៍ថា ថ្នាំ Favilavir គឺជាថ្នាំមួយក្នុងចំណោមថ្នាំ ៣ ប្រភេទ ដែលបានបង្ហាញពីប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ក្នុងការព្យាបាលវីរុស Covid-19...
ក្ដៅៗ! ផ្ទុះការបាញ់ប្រហារកណ្ដាលផ្សារទំនើបនៅបាងកក បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន(វីដេអូ)
kampucheapost
នៅវេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី១៨ ខែកុម្ភៈនេះ មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងក្នុងផ្សារទំនើបមួយក្នុងប្រទេសថៃ ដែលបណ្ដាលឲ្យស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួស។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Thairath។
សេចក្តីរាយការណ៍បឋមពីកន្លែងកើតហេតុបាននិយាយថាការបាញ់ប្រហារនេះបានកើតឡើងនៅមុខគ្លីនិកកែសម្ផស្សមួយនៅក្នុងផ្សារទំនើប Century Movies Plaza ដែលស្ថិតនៅជិតវិមាន Victory Monument និងនៅមិនឆ្ងាយពីតំបន់ទិញទំនិញរបស់ភ្ញៀវទេសចរនៅ Soi Rangnam នោះឡើយ។
ជនរងគ្រោះដែលស្លាប់ក្រោយមកត្រូវបានគេស្គាល់ថាជាបុគ្គលិកគ្លីនិកនោះតែម្ដង។
ខណៈពេលនេះ មិនទាន់មានរបាយការណ៍អំពីអត្តសញ្ញាណរបស់ជនល្មើស ឬថាតើជនល្មើសត្រូវបានចាប់ខ្លួនបាន ឬនៅនោះទេ។ អត្ថបទ៖ កម្ពុជាថ្មី
សូមទស្សនាវីដេអូខាងក្រោម៖
ยิงกันอีกแล้วที่ century 21 โอ๊ยอะไรกันนี่ pic.twitter.com/xcnSl2N980
— นอมอสตอรี่📕 (@NummarAlisa) February 18, 2020
ទាហានថៃម្នាក់ ដែលបាញ់សម្លាប់មនុស្ស ២៥នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ហើយ នៅមុននេះបន្តិច
kampucheapost
(បាងកក)៖ ទាហានថៃម្នាក់ ដែលបានបាញ់សម្លាប់មនុស្ស២៥នាក់ ត្រូវបានកងកម្លាំងសន្តិសុខថៃ បាញ់សម្លាប់ហើយ នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Nakhon Ratchasima (Korat) នៅព្រឹកថ្ងៃអាទិត្យនេះ។
នេះបើតាមប៉ូលិសថៃ ដកស្រង់ការផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។
ការបាញ់សម្លាប់ទាហានជាខ្មាន់កាំភ្លើងខាងលើ ធ្វើឡើង បន្ទាប់ពី មានហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយ បានកើតឡើងនៅម៉ោងប្រមាណ ៣៖៣០នាទីរសៀល កាលពីថ្ងៃសៅរ៍
នៅពេលទាហានម្នាក់ឈ្មោះ Jakraphanth Thomma បាញ់សម្លាប់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak។
ក្រោយមកទៀត រូបគេបានលួចយកកាំភ្លើងម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅ រកផ្សារទំនើបមួយ...
ចំនួនអ្នកស្លាប់ដោយការបាញ់ប្រហារពីទាហានថៃ នៅក្រុង Korat ប្រទេសថៃ បានកេីនឡេីងដល់២៥នាក់
kampucheapost
(បាងកក)៖ ប៉ូលិស និងទាហានថៃ បានសង្រ្គោះមនុស្សរាប់រយនាក់ចេញពីផ្សារទំនើបមួយកន្លែង កាលពីយប់ថ្ងៃសៅរ៍ ខណៈពួកគេកំពុងបន្តតាម ប្រមាញ់ទាហានជាខ្មាន់កាំភ្លើងម្នាក់ ដែលបានបាញ់សម្លាប់មនុស្សយ៉ាងហោច២៥នាក់។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។
ហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយ បានកើតឡើងនៅម៉ោងប្រមាណ ៣៖៣០នាទីរសៀល កាលពីថ្ងៃសៅរ៍ នៅពេលទាហានម្នាក់ឈ្មោះ Jakraphanth Thomma បាញ់សម្លាប់មេបញ្ជាការម្នាក់របស់ខ្លួនឯង
និងមនុស្សពីរនាក់ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak មុននឹង រូបគេយកកាំភ្លើង ម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅរកផ្សារទំនើបមួយ នៅក្នុងទីក្រុង Nakhon Ratchasima (Korat)
ហើយបាន បើកការបាញ់ប្រហារលើហ្វូងមនុស្សដោយបណ្ដាលឱ្យមានអ្នកស្លាប់២៥នាក់...