ប្រជាការពាភូមិដែលវាយតាពិការជេីង រហូតបែកក្បាល និងបាក់ដៃទាំងសងខាង ត្រូវសមត្ថកិច្ចចាប់ខ្លួនហេីយ(វីដេអូ)
kampucheapost
បាត់ដំបង៖ នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ បន្ទាប់ពីបានទទួលព័ត៌មានក្នុងបណ្តាញសង្គមហ្វេសបុកអំពីករណីអំពើហិង្សាលើជនពិការ នៅភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ រកឃើញថាសាច់ញាតិជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឬស្សីនោះទេ ។
ប៉ុន្តែទោះជាយ៉ាងណាក្កីកម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ព្រឿន ហៅខ្នួច ភេទប្រុស អាយុ60ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ជាប្រជាការពារឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបាត់ដំបង
ដើម្បីអនុវត្តទៅតាមនិតិវិធី រកយុត្តិធម៌ជូនជនរងគ្រោះ...
ញាក់សាច់! គ្រាន់តែក្នុងថ្ងៃ១៥មករា កម្ពុជាលក់ស្វាយបាន៣០០តោន ហេីយនាំចេញទៅបារាំង រុស្ស៊ី និងកូរ៉េ ជិត១០តោន
kampucheapost
(ភ្នំពេញ)៖ ផ្លែស្វាយស្រស់កម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ប្រទេសបារាំង រុស្សី និងកូរ៉េ។ នេះបើតាមលទ្ធផលនៃការនាំផ្លែស្វាយកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ប្រចាំថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។
របាយការណ៍ដែលបានផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជា មានក្រុមហ៊ុនរោងចក្រដំណាប់ស្វាយក្នុងស្រុកចំនួន ៦ ដែលបានប្រមូលទិញ ហើយបើតាមការប៉ាន់ស្មានការនាំចេញមានប្រមាណ ២៥០តោន ទៅ ៣០០តោនក្នុង១ថ្ងៃ៕ ប្រភព៖ swiftnewsdaily
ដំណឹងល្អ! ជប៉ុនខំជួយសាងសង់ទំនប់ និង ប្រព័ន្ធធារាសាស្ត្រ អោយពលរដ្ឋខ្មែរខេត្តកណ្ដាល និង កំពង់ស្ពឺអាច ធ្វើស្រែបាន១ឆ្នាំ៣ដង
កម្ពុជាប្រេស
នេះពិតជាល្អប្រពៃណាស់ ប្រទេសជប៉ុន បានប្រែក្លាយ ផ្ទៃដីស្រែរបស់ប្រជាកសិករ ប្រមាណជា ២ ២០១ហិកតា ដែលធ្លាប់តែធ្វើបានតែមួយដងក្នុងមួយឆ្នាំ ឱ្យធ្វើបានរហូតដល់ទៅ ៣ ដងក្នង ១ ឆ្នាំ តាមរយៈ
ការកសាង ប្រព័ន្ធធារាសាស្ត្រ នៅស្រុកកណ្តាលស្ទឹង ស្ថិតក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ស្ថិតក្នុងស្រុក សំរោងទង ក្រុងច្បារមន និង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមគម្រោង JICA ។
លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក...
ថ្លើមធំណាស់! ឈ្មួញយួន និង ទាហានខ្មែរ៣នាក់ ឃុបឃិតគ្នាលួចយកសសរប្រាសាទបុរាណខ្មែរអាយុរយឆ្នាំទៅលក់នៅស្រុកយួន
កម្ពុជាប្រេស
លោក គ្រើ ង តុលា សកម្មជន ព្រៃឈើ នៅ ឃុំ ប៊ូ ស្រា បាន ថ្លែងថា កាលពី សប្ដាហ៍ មុន លោក និង ពលរដ្ឋ មួយចំនួនទៀត បាន សហ ការ ជាមួយ ប៉ូលិស ប៉ុស្ដិ៍ ឃុំ ប៊ូ ស្រា ចំនួន ៣ នាក់ ចុះទៅ ដល់ទី តាំង ចំណុច...
ក្រោយពីបណ្ដាញសង្គមហ្វេសប៊ុក(Facebook) ជាច្រើនបានរិះគន់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ថាជាកាប្រមាថ ដ៏ធ្ងន់ធ្ងរទៅលើ ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ
ក្នុងនាមខ្លួនជាមន្ត្រីជាន់ខ្ពស់ ដែលបានយករូបិយប័ណ្ណប្រាក់ដែលមានព្រះឆាយល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពស្រលាញ់ មកក្រាលពីលើកាំជណ្ដើរក្នុងពិធីសូត្រមន្តឡើងភូមិគ្រឹះថ្មី
ហើយត្រូវសាច់ញាតិរបស់លោកបានថត
បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០មក រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ លោកអភិបាលខេត្តរូបនេះបានចេញមុខបកស្រាយថា៖ រឿងនេះលោកបានឲ្យអ្នកនាំពាក្យ និងមន្រ្តីរដ្ឋបាលសាលាខេត្ត ធ្វើការបំភ្លឺជាសាធារណៈរួចហើយ គ្មានអ្នកណាគេជាន់ប្រាក់ដែលមានរូបព្រះឆាយល័ក្ខណ៍នោះទេ។
លោកអភិបាលខេត្ត បានបន្តថា៖ ពេលសូត្រមន្តនោះខាងអាចារ្យបានដាក់រូបិយប័ណ្ណប្រាក់ដែលមានរូបព្រះឆាយល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ តាមកាំជណ្តើរទី១ ទី២ និងកាំជណ្តើរទី៣ ដើម្បីចារ ដោយចាត់ទុកថាការលើករាសី ឲ្យទៅជាលុយលាភ
លុយជ័យ សុខសប្បាយ...
មហាជនហួសចិត្ត! លោកអធិការខណ្ឌដង្កោ ពេលឃើញកូនលោកធំបង្កហេតុស្ទើរតែសម្លាប់មនុស្ស អត់ដែលហ៊ានក្អក ទាល់តែថ្នាក់លើបញ្ជា
កម្ពុជាប្រេស
ភ្នំពេញ៖មជ្ឈដ្ឋានទូទៅ ជាពិសេសប្រជាពលរដ្ឋក្នុងខណ្ឌដង្កោតែម្តង បានចាប់ផ្តើមជជែកគ្នាពីរឿង លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដែលទាល់តែមានបញ្ជាពីថ្នាក់លើទើបចេញបង្ក្រាបបទល្មើស ក្នុងមូលដ្ឋាន ។
ប្រជាពលរដ្ឋ កត់សម្គាល់បញ្ហាចំនួន២ ធំៗដែលទើបកើតឡើងក្នុងខណ្ឌដង្កោ ដូចជា ករណីថៅកែការ៉ាស់សាំង PTT វៃគ្រូបង្រៀន និង ករណីកូនលោករដ្ឋលេខាធិការក្រសួងកសិកម្ម វៃកូនសិស្សដល់ក្នុងថ្នាក់រៀន ។
គេនៅចាំបានថា លោក សារុន វិថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT បានប្រើអំពើហិង្សាលើគ្រូបង្រៀនយ៉ាងព្រៃផ្សៃ រួចបង្ហោះរូបតាមហ្វេសប៊ុក យ៉ាងគឃ្លើន ។
ប៉ុន្តែ ក្រោយកើតហេតុភ្លាមៗ លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ...
លោក ស៊ុន ចាន់ថុលខំអួតពីជោគជ័យក្ដែងៗថាស្លាកលេខពិសេសត្រឹមតែ៣ថ្ងៃ លក់បានលុយ១លានដុល្លារចូលរដ្ឋ
កម្ពុជាប្រេស
រយ:ពេលតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រកាសដាក់លក់ជាផ្លូវការ ចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ «ស្លាកលេខពិសេសផ្ទាល់ខ្លួន» លក់បានជាង១០០ស្លាក ហើយបានចំណូលប្រមាណ១លានដុល្លារអាមេរិក។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ស្លាកលេខពិសេសផ្ទាល់ខ្លួន នេះទទួលបានការចាប់អារម្មណ៍ ពីម្ចាស់រថយន្ត ហើយថា ការទិញស្លាកលេខពិសេសផ្ទាល់ខ្លួន នេះ មិនត្រឹមតែងាយស្រួលសម្រាប់ម្ចាស់រថយន្តនោះទេ តែវាចំណេញថែមទៀតផង ព្រោះពេលដូររថយន្តមិនបាច់ចំណាយថ្លៃស្លាកលេខទៀតនោះឡើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបង្កើតឱ្យមាន «ស្លាកលេខរថយន្តពិសេសនេះ» ដើម្បីបំពេញតម្រូវការ បន្ថែមទៀត ជូនប្រជាពលរដ្ឋដែលចង់ប្រើប្រាស់ស្លាកពិសេសផ្ទាល់ខ្លួន ដូចជាចង់ដាក់ឈ្មោះ ឬលេខពិសេសដែលខ្លួនពេញចិត្ត។
ក្រៅពីបង្កើតជម្រើសសម្រាប់អ្នកប្រើប្រាស់ រថយន្តហើយនោះ ការរៀបចំឱ្យមានស្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួននេះ...
ហួសចិត្ត! រដ្ឋបាលរាជធានីភ្នំពេញ ឃើញសំណង់ចាស់អាគាផ្សារអូរឬស្សីមានស្នាមប្រេះស្រាំចេញឆ្អឹងដែកទៅហើយនៅតែអួតថាកន្លែងខ្លះល្អណាស់ខូចតែបន្ដិចបន្ដួចប៉ុណ្ណោះ
កម្ពុជាប្រេស
ភ្នំពេញ ៖ សំណង់ផ្សារអូឬស្សីទើបតែសាងសង់ជាង១០ឆ្នាំប៉ុណ្ណោះ ពេលនេះមានកន្លែងខ្លះមានការប្រេះស្រាំបាក់ជ្រុះបេតុងចេញឆ្អឹងដែកជាអន្លឺរៗទៅហើយក្ដី ទន្ទឹមនឹងការជូនដំណឹងឲ្យអាជីវករផ្អាកការលក់ដូរមួយរយៈដើម្បីធ្វើការជួសជុលនោះ ក៏នៅតែឆ្លៀតអួតថាសំណង់នេះនៅល្អរឹងមាំទៀត ឯការខូចនេះវាបន្ដិចបន្ដួចប៉ុណ្ណោះ មិនមានអីធ្ងន់ធ្ងរនោះឡើយ។
ដោយពិនិត្យឃើញថា សំណង់ឡៅតឿ ផ្សារ អូរឫស្សី មាន សភាព បែក ប្រេះស្រាំ អាជ្ញាធរ រាជធានី ភ្នំពេញ ស្នើឲ្យ បងប្អូន អាជីវករ ដែល កំពុង លក់ដូរ នៅ លើ ឡៅតឿ ក្រោម ឡៅតឿ និង ជុំវិញ បរិវេណ ទីតាំង នោះទាំងអស់ ផ្ទេរ...
សម្ដេច ហ៊ុន សែន៖ កងទ័ពកម្ពុជា និងវៀតណាមធ្វេីការហ្វឹកហ្វឺនរួមគ្នា គឺដេីម្បីសង្គ្រោះប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ពេលមានគ្រោះមហន្តរាយផ្សេងៗប៉ុណ្ណោះ
kampucheapost
ភ្នំពេញ៖ កងទ័ពកម្ពុជា និងវៀតណាម ជាង ១ពាន់នាក់ នឹងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា សម្រាប់ការសង្រ្គោះពេលមានគ្រោះមហន្តរាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ។ លំហាត់ហ្វឹកហ្វឺននេះ គឺដើម្បីបង្កើនសមត្ថភាពក្នុងការសង្រ្គោះប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលជួបបញ្ហាគ្រោះមហន្តរាយ ដោយកត្តាណាមួយជាដើមនោះ។
កាលពីថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនដល់ប្រជាពលរដ្ឋថា នៅថ្ងៃទី១៨ ខែធ្នូ កម្ពុជានឹងមានការរៀបចំសមយុទ្ធកងទ័ព រវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ទាក់ទងទៅនឹងការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែន។
គោលបំណងនៃការធ្វើសមយុទ្ធនេះ គឺចង់បង្ការការពារប្រជាពលរដ្ឋឱ្យផុតពីគ្រោះថ្នាក់ក្នុងហេតុការណ៍ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុណាមួយ ដូចជា គ្រោះទឹកជំនន់ ភ្លើងឆេះព្រៃជាដើម។
ដូច្នេះតាមរយៈការធ្វើសមយុទ្ធនេះ សម្តេចតេជោ បានប្រាប់ប្រជាពលរដ្ឋកុំមានការយល់ច្រឡំអំពីទំនាក់ទំនងរវាងកម្ពុជា និងប្រទេសជិតខាងឱ្យសោះ...
ដំណឹងល្អ បន្តិចទៀតកាន់តែស្រួលហើយ សម្ដេច ស្នើក្រុមហ៊ុនទូរស័ព្ទ Smart ជួយផ្ដល់ សេវាអ៊ីនធឺណិតតាមសាលា រៀន និង មន្ទីរពេទ្យ
កម្ពុជាប្រេស
នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ប្រធានក្រុមហ៊ុន Axiata Group Berhad ឥដែលកម្ពុជាស្គាល់ថាជាក្រុមហ៊ុនទូរស័ព្ទចល័តស្មាត (Smart )។
លោក TAN SRI បានគោរពជម្រាបជូនសម្តេចតេជោថា ក្រុមហ៊ុន Smart Axiata បានបោះទុកវិនិយោគនៅកម្ពុជាអស់ប្រមាណ ១,៤០០ លានដុល្លារអាមេរិកហើយ ហើយក្រុមហ៊ុនកំពុងមានគម្រោងវិនិយោគបង្កើតបន្ថែមទៀតគឺការវិនិយោគលើបច្ចេកវិទ្យាថ្មី...
បែកធ្លាយ អាជ្ញាធរខេត្តតាកែវ ផ្គើនប្រសាសសម្ដេច ហ៊ានជួលដីខ្មែរនៅព្រំដែនឲ្យជនជាតិវៀតណាម ធ្វើស្រែរាប់ពាន់ហិកតា
កម្ពុជាប្រេស
លោក គិន ភក្តី អភិបាលស្រុកកោះអណ្តែត ខេត្តតាកែវ រងការចោទប្រកាន់ បានបណ្តែតបណ្តោយអោយមានការជួលដីទៅជនជាតិវៀតណាមធ្វើស្រែប្រាំងរាប់ពាន់ហិកតា ផ្ទុយពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ប៉ុន្តែលោកអភិបាលស្រុកកោះណ្តែត បានបដិសេធ ការចោទប្រកាន់នេះ ។
មានការបែកធ្លាយរឿង ថា មានប្រជាជនវៀតណាមមកជួលដីខ្មែរ ធ្វើស្រែប្រាំងយ៉ាងគគ្រឹកគគ្រេង ផ្ទុយពីការណែរនាំរបស់រាជរដ្ឋាភិបាល ដែលហាមដាច់ខាតខេត្តដែលមានស្រុក នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលមានព្រំប្រទល់ជាប់គ្នានឹងប្រទេសវៀតណាម គឺ ហាមមិនឲ្យប្រជាជនខ្មែរជួលដីទៅឲ្យជនជាតិវៀតណាមធ្វើស្រែទ្បើយ។
ចាប់តាំងពីរដូវទឹកស្រកក្នុងឆ្នាំ២០១៩ នេះ ដីស្រែ ជាច្រើនពាន់ហិកតានៅស្រុកកោះអណ្តែត ខេត្តតាកែវ ត្រូវបានជនជាតិវៀតណាមពពាក់ពពួននាំគ្នាសម្រុកមកធ្វើស្រែប្រាំង ដោយមិនមានវិធានការទប់ស្កាត់ពីអាជ្ញាធរស្រុកនោះឡើយ ដែលសកម្មភាពនេះ ត្រូវបានប្រជាពលរដ្ឋ លើកឡើងថា ប្រាកដណាស់ជាមានការត្រូវរ៉ូវគ្នារវាងអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ...
ស្រណោះស្រៃអំបិលខ្មែរ ក្លាយជាវាលស្មៅក្របី ឃ្លាំងអំបិលដួលរាប លែងសូវវមានអ្នករកស៊ីទៀតហើយ ដោយងាកទៅទិញពីចិន និង ឥណ្ឌា
កម្ពុជាប្រេស
ដោយសារ ភ្លៀង ធ្លាក់ ច្រើន បាន ធ្វើ ឲ្យ ការ ផលិត អំបិល ធ្លាក់ ដល់ កម្រិត សូន្យ ខណៈ ដីស្រែ អំបិល មួយ ចំនួន ធំ បាន ក្លាយជា កន្លែង ចិញ្ចឹម ក្ដាម និង បង្គា និង មួយ ចំនួន ទៀត ត្រូវ ម្ចាស់ បោះបង់ ចោល...
ជួយស៊ែរអោយល្បីផង! អស្ចារ្យណាស់ យុវតី ជិន ស្រី អយុធ្យា ចេះសរសេរ អក្សរ ខ្មែរ បុរាណ បានរហូតដល់ ៣ សម័យកាល
កម្ពុជាប្រេស
ថ្មីៗនេះគេឃើញមាន ហ្វេស ប៊ុករបស់ប្អូនស្រីម្នាក់បង្ហោះរូបនៃការសរសេរអក្សរខ្មែរបានយ៉ាងស្អាតនិងគួរអោយចាប់អារម្មណ៏។ក្រោយការផុសរបស់ប្អូនស្រីម្ចាស់ហ្វេសប៊ុក ជិន ស្រី អយុធ្យា ការផុសនោះគឺអក្សរខ្មែរដែមានតាំងបីសម័យបុរាណហើយនិងចារយ័ន្តខ្មែរ បានល្អប្រពៃណាស់ ថែតទៀតផង ។
មាន អាកប្បកិរិយា សុភាព ស្ងប់ស្ងាត់ ស្រី អយុធ្យា ដែលមាន ឪពុក ជា សិល្បករ និង ជា អ្នក ដឹក ភាពយន្ត ផង រៀបរាប់ ប្រាប់ សារព័ត៌មាន ថ្មីៗ ២៥ ថា ការសរសេរ អក្សរ ខ្មែរ មាន...
ជួយស៊ែរអោយដល់លោក ស៊ុន ចាន់ថុល ផង! ល្បីមេជញ្ជីងថ្លឹងឡានស្រុកស្នួលស៊ីសាហាវណាស់ ១ឡាន ១០ម៉ឺន ទៅ ១៥ម៉ឺនរៀល ចង់ដឹកលើសរាប់សិចតោនខូលថ្នល់យ៉ាងណាអត់ខ្វល់
កម្ពុជាប្រេស
(ដើមរាំង)ក្រចេះ៖ ព្រោះតែឥទ្ធិពលទឹកប្រាក់ត្រូវគ្នាជាប្រព័ន្ធ! រវាងឈ្មួញអ្នកដឹកទំនិញនឹងលោក អ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៧ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ។
ទើបរថយន្តធំៗរាប់សិបគ្រឿងក្នុងមួយថ្ងៃៗ អាចដឹកទំនិញផ្ទុកលើសទម្ងន់ បើកចរាចរណ៍លើដងផ្លូវជាតិលេខ៧យ៉ាងរលូន។
ខណៈលោក អ៊ុយ ហឿន តម្រូវឲ្យរថយន្តទាំងនោះ!មិនចូលថ្លឹង ឬចូលក្នុងជញ្ជីងប៉ុន្តែមិនថ្លឹង ដោយគ្រាន់តែបើកកាត់ពីលើរួច តៃកុងឬព្រូឡានកាន់លុយហុចឲ្យជាការស្រេច។
ជាក់ស្ដែង!អ្នកដឹកអាចម៍គោបានអះអាងប្រាប់ ដើមរាំង ថា៖ ខ្លួនដឹកអាចម៍គោស្ងួត ១រថយន្តយីឌុប ពីខេត្តព្រៃវែង ទៅលក់នៅមណ្ឌលគិរី ត្រូវបានលោក អ៊ុយ ហឿន ប្រធានជញ្ជីង ផ្លូវជាតិលេខ៧ ឃុំស្រែចា ស្រុកស្នួល! កំណត់យកលុយពីខ្លួនចំនួន ១០០,០០០រៀលជាកំហិត ជាថ្នូរនឹងការមិនចូលថ្លឹង ឬបើកចូលជញ្ជីង...
ភ្នំពេញ ៖ ប្រទេស ថៃ កំពុង បិទ ការ នាំចូល ពោតក្រហម ពី កម្ពុជា រហូតដល់ខែកុម្ភៈ ឆ្នាំ ២០២០ ។ នេះ បើតាម លោក គឹម ហួត ប្រធាន មន្ទីរ ពាណិជ្ជកម្ម ខេត្តបាត់ដំបង ដោយ លោក បាន បញ្ជាក់ថា ក្នុង រយៈពេល នេះ តម្លៃ ពោត នឹង ធ្លាក់...
លោកស្រី កិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា អភិវឌ្ឍរីក ចម្រើន ដោយមានបងប្អូនមិត្ដវៀតណាម ជួយជ្រោមជ្រែង គ្រប់បែបយ៉ាងពិសេស ជួយឲ្យកម្ពុជា មានមុខមានមាត់នៅលើឆាក អន្ដរជាតិ និងជួយលើកកម្ពស់ កំណើន សេដ្ឋកិច្ច វប្បធម៏ សង្គមកិច្ច ឧសហស្សាកម្ម ទេសចរណ៏ ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈលោកស្រីទទួលជួបសម្ដែងការគួសម ជាមួយលោក ជឿង ហ័រប៊ីញ
ឧបនាយករដ្ឋ មន្ត្រីប្រចាំការ នៃសាធា...
គាំទ្រពេញទំហឹង! ក្រសួងប្រកាសប្រើអភិក្រមដកចោលទាំងអស់មន្ត្រីតាមស្ថានីយជញ្ជីង ថ្លឹងរថយន្តទូទាំងប្រទេស ដែលពុករលួយអោយឈ្មួញដឹកលើសទម្ងន់ ធ្វើអោយខូចផ្លូវ
កម្ពុជាប្រេស
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថាយើងដល់ពេលវេលា អនុវត្តអភិក្រមទាំង៥ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ(ឆ្លុះកញ្ចក់, មុជទឹក, ដុសក្អែល, ព្យាបាល, វះកាត់)។
លោក ស៊ុន ចាន់ថុល មានប្រសាសន៍សង្កត់ធ្ងន់ថា ស្ថានីយជញ្ជីងថ្លឹងរថយន្ត របស់លោកដល់ពេលវះកាត់ហើយ អញ្ចឹងម្សិលមិញឲ្យស្តាប់ទាំងអស់គ្នា។
ក្រៅពីនោះរដ្ឋមន្ត្រីសូមជម្រាបថា លោកបានបញ្ចាំងវីដេអូ អោយប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំងអស់ឲ្យឃើញជាក់ស្តែង ម៉ោង៣ភ្លឺឡានអត់ចូលស្ថានីយទេ យើងតាមឡាននោះ កន្លែងមួយនោះ ឡានចូលអត់ថ្លឹងទេ នៅក្រៅមែន បង់លុយហើយចេញឡានមែន ឃើញជាក់ស្តែងទាំងអស់គ្នាម្សិលមិញនោះ។
រដ្ឋមន្ត្រីក្រសួងសាធារណការ មានប្រសាសន៍បន្តថា...
ពិតជាល្អណាស់! បើទោះល្បីមន្ត្រីពន្ធដាមួយចំនួនពុករលួយខ្លាំង តែឆ្នាំនេះកម្ពុជាប្រមូលពន្ធបានច្រើនលើសផែនការ
កម្ពុជាប្រេស
ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថាចំណូលពន្ធគយនិងពន្ធដា កើនឡើងលើសផែនការ។
មេដឹកនាំកម្ពុជា បានបញ្ជាក់ថា កំណើនសេដ្ធកិច្ចកម្ពុជាកាន់តែរីកលូតលាស់រឹងមាំក្រោមតំបូលសន្តិភាពច្បាស់ណាស់ កត្តាសន្តិភាព គឺមានសារៈសំខាន់ខ្លាំងបំផុត
ជាពិសេសសម្រាប់ប្រទេសកម្ពុជាដែលធ្លាប់បានឆ្លងកាត់សង្រ្គាម និងវិនាសកម្មនៃរបបប្រល័យពូជសាសន៍កន្លងមកដែលបានបំផ្លាញជីវិតមនុស្សរាប់លាននាក់ និងបានធ្វើអោយប្រទេសជាតិអន្តរាយធ្លាក់ក្រោមចំណុចសូន្យ។
ពិតប្រាកដណាស់ “ មានសន្តិភាព ទើបពលរដ្ធមានសិទ្ឋិសេរីភាព, មានសន្តិភាព ទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនទៅបាន” ។
សន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ គឺបានផ្តល់ឱកាសអោយកម្ពុជាបានកសាងអភិវឌ្ឍន៍សង្គមជាតិរីកចម្រើនដល់សព្វថ្ងៃ ដែលបានធ្វើអោយសេដ្ធកិច្ចជាតិកាន់តែរីកលូតលាស់ជាមួយកំណើនក្នុងរង្វង់ប្រមាណ ៧.១% ដែលមានអត្រាអតិផរណាត្រឹមតែ ២.៥%ប៉ុណ្ណោះ។
ក្រោមការដឹកនាំលើមាគា៍ និងទស្សនៈវិស័យច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី ដែលបានអនុវត្តន៍យុទ្ធសាស្ត្រ “ចុងខ្សែពីរនៃចំណងខ្សែមួយ” ដែលសំដៅលើការគ្រប់គ្រងស្ថានភាពនយោបាយអោយមានស្ថិរភាពល្អ និង...
ដំណឹងល្អ! ជប៉ុនបើករោងចក្រនាំផលិតផលទៅពិភពលោក អោយតម្លៃខ្មែរណាស់ ដោយដាក់ថា « Made in Cambodia» នៅលើផលិតផល
កម្ពុជាប្រេស
ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ របស់ប្រទេសជប៉ុន។
ក្នុងជំនួបនោះ លោកកៃនូម៉ា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោដែលបានអនុញ្ញាតឲ្យលោក និងប្រតិភូក្រុមហ៊ុនរបស់លោកបានចូលជួបសម្តែងការគួរសមនាពេលនេះ។
លោកក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោថា នៅឆ្នាំ២០១៨កន្លងមក ក្រុមហ៊ុនរបស់លោក បានដាក់ទុនវិនិយោគនៅកម្ពុជាមានចំនួនទឹកប្រាក់ប្រមាណ ៣៧២លានដុល្លារសហរដ្ឋអាមេរិច ហើយនៅឆ្នាំ២០១៩នេះ នឹងរីកឡើងទៅរហូតដល់៤០០លានដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ លោកក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោផងដែរថា ក្រៅពីការផលិតម៉ូទ័រហើយ...
(ភ្នំពេញ)៖ក្នុងទិវាខួបលេីកទី៧១ សិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា “សម័យប៉ុលពត គ្មានសិទ្ធិសេរីភាព ដូចសម័យបច្ចុប្បន្ន នេះទេ ”
នេះបើយោងតាមការសរសេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោថា បើនិយាយពីរឿងសិទ្ធិមនុស្សនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត(១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត
សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។
សម្តេចតេជោ បន្តថា របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានបណ្ដាលអោយប្រជាពលរដ្ឋជាង៣លាននាក់បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ។
Strong Man...
ក្រសួងការពារជាតិ៖ អោយកងកម្លាំងវៀតណាមចូលខេត្តស្វាយរៀង ដើម្បីការពារ និង ជួយប្រជាជនកម្ពុជា
កម្ពុជាប្រេស
ខេត្តស្វាយរៀង ៖ អាជ្ញាធរ កម្ពុជា បញ្ជាក់ ថា កងទ័ព វៀតណាម ចូល ក្នុង ឃុំ ចំនួន ៣ នៅ ក្នុង ខេត្តស្វាយរៀង គឺ ដើម្បី ធ្វើ សមយុទ្ធ ពី វិធីសាស្ត្រ នៃ ការ ជួយ សង្គ្រោះ ពលរដ្ឋ ពេល មាន គ្រោះ មហន្តរាយ កើតឡើង មិនមែន វៀតណាម ចូល...
ក្រសួង សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះ ក្រសួងហិរញ្ញវត្ថុអាមេរិក សម្រេចដាក់ទណ្ឌកម្ម លោក ទ្រីភាព និង មន្ត្រីកម្ពុជាមួយចំនួនដែលធ្វើប្រទេសរីកចំរើន
កម្ពុជាប្រេស
សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរ ទេ ស និងសហប្រតិបត្តិការអន្តរ ជា តិ នៅថ្ងៃទី១០ធ្នូនេះ បាន បញ្ចេញ ប្រតិ ក ម្មថា” ទង្វើនេះធ្វើឲ្យមានកា រស្រងាកចិត្តយ៉ាងខ្លាំង នៅពេ ល ដែលបុគ្គ លសា ធា រណៈ របស់ប្រទេសមួ យ ត្រូវបានក្លាយទៅ ជា កម្មវត្ថុ នៃវិធានការទណ្ឌកម្ម របស់ប្រទេសដទៃផ្សេងទៀត
ដោយផ្អែកលើការចោទប្រ កា ន់ ដោយគ្មា នមូ លដ្ឋាន និងគ្មានការគោរព...
ធ្ងន់កហើយពេលនេះ! ស្រូវស្កកខូចប្រមូលផលបានខ្លះ តម្លៃក៏ថោកគ្មានអ្នកទិញ រកលុយសងថ្លៃជីក៏មិនរួច
កម្ពុជាប្រេស
(នគរវត្ត)ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យមួយចំនួន កំពុងតែជួបវិបត្តិទៅនឹងផលស្រូវដែលសេសសល់ពីភាពរាំងស្ងួតមានតម្លៃថោក
តែគ្មានអ្នកទិញ បើទោះពួកគាត់នាំគ្នាប្រមូលផលបោកបែនច្រូតកាត់រួចដាក់ហាលសម្ងួតដោយពន្លឺថ្ងៃ សម្រិតសម្រាំងយ៉ាងល្អត្រៀមច្រកបាវការ៉ុងរង់ចាំក្រុមឈ្មួញចុះមកទិញ ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺគ្មានក្រុមឈ្មួញចុះមកទិញឡើយ ។
លោក ហេង ប្រជាកសិករ រស់នៅក្នុងភូមិគុត្តសតបញ្ជាក់យ៉ាងក្រៀមក្រំថា កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ ផលស្រូវប្រភេទលេខ១ ក្រុមឈ្មួញបានប្រមូលទិញក្នុង១តោនស្មើ១០០០៣បាត គិតជាប្រាក់រៀលជាង១លានរៀល
តែមកដល់អំឡុងឆ្នាំ២០១៩នេះ ក្រុមឈ្មួញឲ្យតំលៃមួយតោន ៥៥០០បាត គិតជាប្រាក់រៀលស្មើជាង៦០ម៉ីនរៀល ខុសតំលៃគ្នាមួយគុណនឹងពីរ តែចំពោះស្រូវប្រភេទលេខ២វិញ ក្នុងឆ្នាំ២០១៨ គាត់លក់ក្នុងមួយតោនតម្លៃ៩៣០០ទៅ៩៥០០បាត គិតជាប្រាក់រៀល ស្មើ១លានរៀលជាងតិចតួច ។
លោកបន្ថែមថា មិនដឹងមូលហេតុអ្វីបានជាផលស្រូវចុះថោកបែបនេះ ម្យ៉ាងទៀតការធ្វើស្រូវឆ្នាំនេះ ជួបគ្រោះរាំងស្ងួតធ្វើឲ្យដំណាំស្រូវមួយចំនួន ដែលបូមទឹកដាក់មិនដល់ មិនបានផល ជួបបញ្ហាស្កក
ចំណែកស្រែខ្លះ...
ពលរដ្ឋព្រួយបារម្ភណាស់ នៅតំបន់ផ្លូវរថភ្លើង មានចែកចាយគ្រឿងញៀន យ៉ាងអណាធិបតេយ្យ គ្មានលោកធំណាចេញមុខបង្ក្រាបសោះ
កម្ពុជាប្រេស
ភ្នំពេញ ៖ អ្នកភូមិ ៣ និង ភូមិ ២ ក្នុង សង្កាត់ ស្រះចក ខណ្ឌដូនពេញ ដែល រស់នៅ ជាប់ ផ្លូវ រថភ្លើង បានបង្ហាញ ការព្រួយបារម្ភ ចំពោះ បញ្ហា អសន្តិសុខ ក្នុងភូមិ ស្របពេល មានការ ចែកចាយ គ្រឿងញៀន នៅ តំបន់ នេះ ទាំងយប់ ទាំង ថ្ងៃ ហាក់ដូចជា ផ្សារ លក់ទំនិញ...
សម្ដេចតេជោ៖ ភ្នំពេញអភិវឌ្ឍលឿនពេក ទើបធ្វើអោយប្រឈមនឹងបញ្ហាធំៗ ចំនួួន៤ ដែលដោះស្រាយមិនទាន់ចេញ
កម្ពុជាប្រេស
ក្នុង ជំនួប ជាមួយ លោក Christian Roger Okemba អភិបាល ក្រុង Brazzaville ប្រទេស កុងហ្គោ និង ជាអនុប្រធាន សមាគម អន្តរជាតិអភិបាល ក្រុងប្រើប្រាស់ ភាសាបារាំង (AIMF) នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩ សម្តេច ហ៊ុន សែន បាន លើកឡើងថា បច្ចុប្បន្ន រាជធានី ភ្នំពេញ កំពុង ជួប បញ្ហា...
អស់សង្ឃឹមណាស់! មិនជួយរកទីផ្សារអោយពលរដ្ឋទេ ហើយពេលពលរដ្ឋកំពុងប្រមូលផលស្រូវ បែរជាខាងអាជ្ញាធរ ហាមមិនឲ្យរថយន្តចូលដឹកកសិផល
កម្ពុជាប្រេស
យោង តាម សេចក្តី ជូនដំណឹង របស់ មន្ទីរ សាធារណការ ខេត្ត ឧ ត្ត រ មានជ័យ បង្ហោះ តាម បណ្តាញ ប្រព័ន្ធ សង្គម ហ្វេ បុក កាលពី រសៀល ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩ នេះ ដោយ មិន អនុញ្ញាត នឹង បញ្ឈប់ មិន ឲ្យ រថយន្ត...
ពិតជារក្សាកន្លែងខ្លាញ់បានល្អមែន! តែងតាំងបង ឡើងតំណែងជាស្នងការរង តែងតាំងប្អូនឲ្យជំនួសកន្លែងបង
កម្ពុជាប្រេស
បើនិយាយទៅវាស្ទើរតែទូទៅ ទៅហើយសម្រាប់មុខតំណែងបុណ្យស័ក្ដិតួនាទីនៅតាមស្ថាប័នរដ្ឋនិងកងកម្លាំងប្រដាប់អាវុធភាគនោះ ជួនកាលឪពុកចូលនិវឌ្ឍន៍កូនឡើងមកជំនួសកន្លែងឪពុកក៏មានវាមិនមែនជារឿងប្លែងនៅក្នុងជួរមន្ដ្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធនោះទេ ។
ជាក់ស្ដែងករណីនេះបានបង្កឲ្យមានការចាប់អារម្មណ៍ពីមហាជនម្ដងទៀតហើយដែលលោកវរសេនីយ៍ឯក សែម គន្ធា អត្តលេខ៥៧៣៤៥ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាស្នងការរង ទទួលផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជាមួយគ្នានោះ បន្ទាប់ពីលោក សែម គន្ធា ឡើងជាស្នងការរង ប្អូនប្រុសរបស់លោក គឺលោកវរសេនីយ៍ទោ សែម រតនា អត្តលេខ៧៣២៣១ នាយរងការិយាល័យ បានឡើង ជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជំនួសបងប្រុសរបស់ខ្លួនទៅវិញ។
ប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបាន...
តែប៉ុណ្ណេះដឹងតែចប់ហើយអ្នកបើកបរអត់ខួរ! ប៉ូលីសចររាចរណ៍ នឹងចុះចាប់ផាកពិន័យដល់ផ្ទះ ចំពោះម្ចាស់រថយន្តមិនគោរពច្បាប់
កម្ពុជាប្រេស
ថ្លែងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល១០ខែ នារសៀល ថ្ងៃទី០៣ ខែធ្នូនេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក នាយឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ
បានថ្លែង ដើម្បីពង្រឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលខាងមុខនេះ សមត្ថកិច្ចនឹងចុះទៅចាប់ពិន័យម្ចាស់រថយន្តណាដែលបើកល្មើសភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ដល់ផ្ទះតែម្តង ។
លោកឧត្តមសេនីយ៍បានឲ្យដឹងផងដែរថា សមត្ថកិច្ចនឹងចុះទៅចាប់ដល់រថយន្តណាដែលមិនគោរពច្បាប់ចរាចរណ៍ដែលមានដូចជា រថយន្តដែលមិនគោរពភ្លើងស្តុបក្រហមដោយបើកឆ្លងកាត់ រថយន្តដែលចតកន្លែងហាមឃាត់ជាដើម ។
ព្រោះថា នៅតាមភ្លើងស្តុបមានកាមេរ៉ា សុវត្ថិភាពបំពាក់ដោយថតបានស្លាកលេខរថយន្ត រួចហើយយទៅស្គែន ដើម្បីឆែករកឈ្មោះម្ចាស់រថយន្ត រួចហើយសមត្ថកិច្ចចុះទៅពិន័យដល់ផ្ទះតែម្តង ។
លោកនាយកនាយឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃបានលើកឡើងថាដើម្បីអនុវត្ត ឲ្យមានប្រសិទ្ធភាព សមត្ថកិច្ចបានរៀបចំកាមេរ៉ាសុវត្ថិភាពដាក់តាមស្តុបទាំងអស់នៅក្នុងរាជធានីភ្នំពេញបណ្ដើរៗរួចហើយ ។
លោកនាយឧត្តមសេនីយ៍ហ៊ឹម យ៉ាន...
មន្ត្រី អសមត្ថភាព ទៅឃាត់ម្ចាស់សំណង់ខុសច្បាប់ រំលោភដីទន្លេ គេមិនស្ដាប់ទុករហូតបាក់ស្រុតចូលទន្លេ
កម្ពុជាប្រេស
(ដើមរាំង) កណ្ដាល៖ អាជ្ញាធរស្រុកល្វាឯមបានទទួលស្គាល់ថាខ្លួន ពុំមានសមត្ថភាពទប់ស្កាត់សំណង់រឹង ដែលរំលោភយកដីចំណីព្រែកក្មេង ទោះបីសំណង់គ្មានច្បាប់ទម្លាប់ក៍ដោយ។
ក្នុងនោះដែរក៏មានផ្ទះមួយខ្នងបាក់ស្រុតកាលពីយយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល តែមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ។
សំណង់បាក់ស្រុតខាងលើត្រូវបានអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកបានដឹង និងទទួលស្គាល់ថា គ្មានបច្ចេកទេស គ្មានបទដ្ឋានត្រឹមត្រូវនោះឡើយហើយក៏បានរំលោភយកចំណីព្រែកក្មេងទៀតផង អាជ្ញាធរហាក់គ្មានវិធាការទប់ស្កាត់។
ក៏ប៉ុន្តែមជ្ឈដ្ឋានទូទៅបានលើកឡើងថា»បើសិនមានមនុស្សស្លាប់បាត់បង់ជីវិត ឬរងរបួសធ្ងន់ស្រាលមានអ្នកណាទទួលខុសត្រូវបើសិនរបាយការណ៍បញ្ជូនទៅថ្នាក់ខេត្តបញ្ជូនតែឯកសារអ្នកធ្វើនៅធ្វើអ្នកហាមគ្រាន់តែធ្វើរបាយការណ៍បញ្ជូនជាការស្រេច អ្នកណាជាអ្នកទទួលខុសត្រូវករណីនេះ?
បើយោងតាមការជូនដំណឹងរបស់ប្រធានមន្ទីររៀបចំដែនដីនគររូបនីកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាលដែលធ្វើឡើងក្រោយពីមានការរំលោភ ដើម្បីទប់ស្កាត់ពីបុគ្គល បីគ្រួសារដែលមានឈ្មោះ ថោង ផល្លា ថោងវណ្ណះ និង ថោង វណ្ណី កំពុងរំលោភសាងសង់សំណង់រឹង ស្ថិតនៅចំណុច ភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្ដាល។
បើតាមកំណត់ហេតុស្តីពីការផ្អាកការសង់សង់ចុះថ្ងៃទី ១៦...
ដំណឹងល្អ! មិនឲ្យចាញ់ថៃទេ រដ្ឋាភិបាលកម្ពុជា ចំណាយលុយ៥០លានដុល្លារ ដើម្បីជួយទិញស្រូវពីកសិករ
កម្ពុជាប្រេស
កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ ធនាគារអភិវឌ្ឍន៍ជនបទ បានប្រកាសជូនដំណឹងដល់សាធារណជន ប្រជាកសិករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវទាំងអស់ជ្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញថវិកាបន្ថែមចំនួន ៥០លានដុល្លារ និងបានប្រែក្លាយ «ធនាគារអភិវឌ្ឍន៍ជនបទ» ទៅជា «ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម»
សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រើប្រាស់សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ។
សេចក្តីប្រកាសព័ត៌មាននេះ ធនាគារអភិវឌ្ឍន៍ជនបទនឹងមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ ហើយទុននេះនឹងចាប់ផ្តើមប្រើប្រាស់បាន ចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ។
ធនាគារអភិវឌ្ឍន៍ជនបទ សូមបញ្ជាក់ជូន...