ពិតជាតស៊ូណាស់! ជាកូនកសិករក្រីក្រ ដេីរទៅរៀនឆ្លងទន្លេរាប់គីឡូ ប្រឹងរៀនបានពិន្ទុខ្ពស់ជាងគេ រហូតទទួលអាហាររូបករណ៍ពីសាលាល្បី Harvard University
kampucheapost
ការតស៊ូអំណត់ ព្យាយាមគង់តែទទួលបានភាពជោគជ័យនៅថ្ងៃណាមួយ។ ប្រៀបដូចជាក្មេងប្រុសជនជាតិភីលីពីនម្នាក់ដែលជម្នះជាមួយភាពក្រីក្រ រហូតមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យហាវើត (Harvard University) ដ៏ល្បីល្បាញ។
Romnick L. Blanco លូតលាស់ធំធាត់នៅក្នុងខេត្ត Bulacan ក្នុងគ្រួសារកសិករមួយ។ ទោះបីជាយ៉ាងណាក៏ដោយក៏គ្រួសាររបស់ Romnick បានឱ្យកូនទទួលការអប់រំនៅសាលា ហើយ Romnick ទៀតសោតក៏ខិតខំប្រឹងប្រែងយ៉ាងខ្លាំងទោះបីជាត្រូវឆ្លងទន្លេជារៀងរាល់ថ្ងៃយ៉ាងលំបាកដើម្បីទៅដល់សាលា ព្រោះមិនចង់ឱ្យឪពុកខកបំណង។
ការខិតខំប្រឹងប្រែង និងភាពវ័យឆ្លាតរបស់ Romnick បានធ្វើឱ្យគេទទួលការឧបត្ថម្ភពីអង្គការក្នុងតំបន់មួយដើម្បីឱ្យគេបានរៀនជំនាញផ្សេងទៀតដូចជាភាសាអង់គ្លេស និង កំព្យូទ័រជាដើម។
បន្ទាប់មក Romnick ក៏បានបញ្ចប់ការសិក្សានៅសាលាអន្តរជាតិម៉ានីឡាដោយជំនួយពីអង្គការខាងលើ ជាមួយនឹងពិន្ទុខ្ពស់ជាងគេបំផុត ដែលធ្វើឱ្យគេទទួលបានការចាប់អារម្មណ៍ នឹងទទួលបានអាហារូបករណ៍ ជាច្រើនពីសាកលវិទ្យាល័យបរទេស ។ ក្នុងចំណោមនោះក៏មានសាកលវិទ្យាល័យហាវើត ដែលជាជម្រើសរបស់គេ។...
អុញនុះ! រោងចក្រផលិតទឹកត្រីវៀតណាមធំៗ៣កន្លែង ត្រូវសមត្ថកិច្ចផាកពិន័យព្រោះប្រេីប្រាស់សារធាតុគីមីខុសច្បាប់(មេសាប៊ូ និងថ្នាំជ្រលក់ពណ៌)
kampucheapost
ក្រុមហ៊ុនផលិតទឹកត្រី ៣ កន្លែងនៅតាមតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាមថ្មីៗនេះត្រូវបានពិន័យជាទឹកប្រាក់ចំនួន ៧៨០ លានដុង ឬជាង ៣៣ ៧០០ដុល្លារអាមេរិក
ពីបទប្រើសារធាតុគីមីហាមឃាត់នៅក្នុងផលិតកម្មរបស់ពួកគេ បើយោងតាមលទ្ធផលនៃការត្រួតពិនិត្យដែលបានធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០១៩។
ការចុះត្រួតពិនិត្យរោងចក្រដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Dieu Huong នៅខេត្ត An Giang ក្រុមហ៊ុន Hoa Hiep និងក្រុមហ៊ុន Tan Phat ក្នុងខេត្ត Vinh Long បានរកឃើញថា ក្រុមហ៊ុនទាំង ៣ នេះកំពុងប្រើប្រាស់សូដ្យូមកាបូណាតដែលជាសារធាតុគីមីហាមឃាត់ទៅក្នុងផលិតផលទឹកត្រីរបស់ខ្លួន ។
សូដ្យូមកាបូណាត(Sodium carbonate)ដែលគេដឹងថា ជាប្រភេទសូដាលាងជម្រះ គឺជាគ្រឿងផ្សំដើម្បីផលិតសាប៊ូដុំ ម្សៅសាប៊ូ កញ្ចក់កែវ...
ជំងឺទឹកនោមផ្អែម មានន័យថាជាការមានជាតិស្ករច្រើនពេកនៅក្នុងឈាម នៅពេលមានជំងឺទឹកនោមផ្អែម ជាតិស្ករកកើតកាន់តែច្រើនឡើងនៅក្នុងឈាម រួចបង្កការប៉ះពាល់ដល់រាងកាយ។
ជំងឺនេះតែងតែមានរោគសញ្ញាដូចជា ស្រេកទឹក នោមញឹកញាប់ ស្រវាំងភ្នែក គ្មានកម្លាំងឬឆាប់ហត់ ការបង្ករោគលើស្បែកដែលមិនសះស្បើយ, ដំបៅ ស្ពឹកជើង មេរោគផ្សឹត(Candida)កើតឡើងដដែលចំពោះស្រ្ដី។
ដោយពេលថ្មីៗនេះមានការចែករំលែកផ្ទាល់ពីបងប្រុសព្រហ្ម មុន្នី សិទ្ធី ជាអ្នកកើតជំងឺនេះហើយមានដំបៅដែលសឹងតែព្យាបាលមិនជា ដោយខ្លួនបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីព្យាបាលប៉ុន្តែនៅតែគ្មានប្រសិទ្ធភាព
ក៏បងប្រុសបានអនុវត្តន៏នូវវិធីសាស្រ្ដឱសថបុរាណម្យ៉ាងរហូតទទួលបានជោគជ័យ ហើយបងប្រុសមានបំណងចែកចាយវិធីសាស្រ្ដនេះឲ្យបងប្អូនបានដឹងគ្រប់ៗគ្នាដើម្បីទុកជាប្រយោជន៏ឲ្យមានសង្ឃឹម និងបន្តរការរស់បាន ឲ្យតែបានជា។
*រុក្ខជាតិ៖ ល្ហុងខ្ចី
*វិធីធ្វើ និងប្រើប្រាស់៖
– លាងដំបៅដោយសារ៉ូមប្រៃ រួចលាងដោយប៉េតាឌីនម្តងទៀត
– ចិតសំបកល្ហុងខ្ចីចេញ
– លាងអោយអស់ជ័រ
– កោសសាច់ល្ហុងអោយបានច្រើនល្មមបិតដំបៅ
–...
អង្គការឧតុនិយមពិភពលោក WMO ព្រមានថាចាប់ពីឆ្នាំ២០២០ សីតុណ្ហភាពនឹងឡេីងក្តៅខ្លាំងបំផុត ហេីយនឹងមានគ្រោះធម្មជាតិធ្ងន់ធ្ងរ
kampucheapost
(ហ្សឺណែវ)៖ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ (UN) នាថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា អំឡុងទសវត្សរ៍ឆ្នាំ២០១០ មានសីតុណ្ហភាពក្តៅខ្លាំងបំផុត និងបានព្រមានថា គ្រោះធម្មជាតិធ្ងន់ធ្ងរជាច្រើន ដែលបង្កឡើងដោយសាតែការកើនឡើងខ្ពស់នៃសីតុណ្ហភាព នឹងកើតមានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០ និងក្នុងឆ្នាំតៗទៅមុខទៀត។
នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។
អង្គការឧតុនិយមពិភពលោក WMO របស់ UN ដែលបានចេញរបាយការណ៍របស់ខ្កួន យោងទៅតាមការសិក្សានៃក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានឲ្យដឹងថា ការរកឃើញរបស់អង្គការ ក៏ដូចទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើល
ស្ថានភាពអាកាសធាតុនៃសហភាពអឺរ៉ុប ដែលចេញផ្សាយកាលពីសប្តាហ៍មុន ដោយបង្ហាញថា ២០១៩ គឺជាឆ្នាំក្តៅបំផុតទីពីរចាប់តាំងពីមានការកត់ត្រាទុកមក ហើយឆ្នាំដែលក្តៅជាងគេបង្អស់គឺឆ្នាំ២០១៦។
ប្រធានអង្គការ WMO លោក ផេតធើរី ថាអាឡាស (Petteri Taalas)...
ត្រៀម Power Bank! អគ្គិសនីកម្ពុជាជូនដំណឹងអំពីការផ្ដាច់ចរន្ដអគ្គិសនីមួយថ្ងៃពេញក្នុងតំបន់មួយចំនួននៅភ្នំពេញ និងខេត្តកណ្ដាលចាប់ពីថ្ងៃទី១៦ ដល់១៩ខែនេះ
kampucheapost
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងថា អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីជាបណ្ដោះអាសន្ន នៅក្នុងសង្កាត់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងឃុំមួយចំនួន ក្នុងខេត្តកណ្ដាល ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ ដោយគិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។
ថ្ងៃទីព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៧យប់ នៅសង្កាត់ បឹងកក់ទី១, សង្កាត់កាកាបទី១, កាកាបទី២, ត្រពាំងក្រសាំង, ស្នោរ, កំបូល ចាក់អង្រែក្រោម, ចាក់អង្រែលើ, ឃ្មួញ, ព្រែកព្នៅ, សំរោង, និងសង្កាត់ពញាពន់...
ពិតជាគំរូល្អ! ហេតុតែក្រ និស្សិតម្នាក់ដើររើសសំរាម និងលាងចានឱ្យគេ ដេីម្បីបានលុយរៀនរហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ
kampucheapost
ប្រទេសថៃ៖ អតីតនិស្សិតនៅប្រទេសថៃម្នាក់បានដើររើសសំរាម និងលាងចានឱ្យគេដើម្បីទទួលបានប្រាក់កម្រៃបង់សាលាដោយសារគ្រួសារលោកមានជីវភាពក្រីក្រខ្លាំងពេក។
អតីតនិស្សិតមួយរូបនេះបាននិយាយថា ដោយសារលោកចង់ឱ្យឪពុកម្តាយ និងគ្រួសារមានមោទកភាពចំពោះខ្លួន លោកក៏ព្យាយាមរកមធ្យោបាយដើម្បីទទួលបានប្រាក់កម្រៃបង់ថ្លៃសាលាដោយសារចង់សម្រេចបំណងខ្លួន និងគ្រួសារបែបនេះទើបលោកតស៊ូរហូតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ។
ការខំប្រឹងមួយនេះបានធ្វើឱ្យមនុស្សជាច្រើនចូលរួមអបអរ និងមានមោទកភាពជំនួសគ្រួសារលោកជាខ្លាំង ម៉្យាងទៀតអតីតនិស្សិតមួយរូបនេះពិតជាសាកសមជាគំរូមួយដែលជំរុញទឹកចិត្តដល់មនុស្សនាពេលបច្ចុប្បន្នផងដែរ៕ ប្រភព៖ mytvplus
មិនលំបាកធ្វើអ្វីទេ។ ទំនេរឆ្លៀតពេលធ្វើបាន ទទួលទានបានពេញមាត់ ព្រោះធ្វើខ្លួនឯង មិនខ្លាចរឿងមិនអនាម័យ។ ដូច្នេះ សូមមកមើលពីគ្រឿងផ្សំ និងវិធីធ្វើទាំងអស់គ្នាដូចខាងក្រោម៖
គ្រឿងផ្សំ: ម្ទេសទុំ (បេះទងហើយ) ១ខាំ ខ្ទឹមស ១មើម ទឹកខ្មេះ ១វែក អំបិល ១ស្លាបព្រាកាហ្វេ ស្ករ១ស្លាបព្រាបាយ។
របៀបធ្វើ:
-យកម្ទេសទុំលាងអោយស្អាត ដាក់ស្រុះទឹកក្តៅមួយនាទី ហើយស្រង់ចេញ សម្រស់អោយស្រស់ទឹក។ កុំស្រុះយូរជាងនេះ នាំអោយម្ទេសរលួយ ខូចរសជាតិ
-យកម្ទេសសម្រស់នេះ ទៅកិន ឬបុកជាមួយមើមខ្ទឹមស អោយម៉ដ្ឋចូលសាច់គ្នា
-ចាក់ទឹកខ្មេះចូល...
តិចអត់ដឹង! ចាប់ពីខែក្រោយទៅថ្លៃប្រមូលសំរាមនឹងត្រូវបង់ដោយខ្លួនឯង ដាច់ដោយឡែកពីវិក័យប័ត្រអគ្គិសនី តាមរយៈ…
kampucheapost
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពី ការផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល។
រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើត “រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ” ដែលមានភារកិច្ចទទួលបន្ទុកលើការគ្រប់គ្រង ការផ្ដល់សេវាប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ។
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ អតិថិជនត្រូវបង់ថ្លៃសេវាប្រចាំខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ (ឧទាហរណ៍ សម្រាប់ថ្លៃសេវាប្រចាំខែមករា ឆ្នាំ២០២០...
ដើមសប្តាហ៍នេះជាថ្ងៃនាំអពមង្គល នាំស៊យ និងជាថ្ងៃឡាក់ឆុងដល់ម្ចាស់ឆ្នាំទាំង៧ មមី ខាល ថោះ ច វក រោង កុរ
kampucheapost
ដោយសារតែនៅថ្ងៃចន្ទ ទី១៦ដើមសប្តាហ៍នេះជាថ្ងៃនាំអពមង្គល នាំស៊យ និងជាថ្ងៃឡាក់ឆុងដល់ម្ចាស់ឆ្នាំទាំង៧នោះ កំពូលគ្រូហុងស៊ុយទាំងពីរក៏មានចិត្តសន្តោសសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយជម្រះគ្រោះចង្រៃ កម្ចាត់ទុក្ខភ័យដល់ម្ចាស់ឆ្នាំទាំង៧ មមី ខាល ថោះ ច វក រោង កុរ ដោយក្តីសន្តោស ។
គ្រូហោរបានបញ្ជាក់ថា ម្ចាស់ឆ្នាំទាំង៧ខាងលើនេះមានហុងស៊ុយមិនល្អទេពោលគឺ ស្រុតចុះខ្លាំងនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍ដែលជាថ្ងៃឡាក់ឆុង ដូច្នេះដើម្បីយឹតយោងដួងរាសីលោកអ្នកឲ្យបានល្អប្រសើរឡើងនោះ
លោកអ្នកគប្បីស៊ែរបួងសួង បន់ស្រន់ និងនឹកគុណមាតាបិតា នឹកគុណព្រះរតនត្រ័យជាបន្ទាន់ បើអាចគួរលះទ្រព្យធនធ្វើទានខ្លះដើម្បីលើកជោគជតារាសីប្រសព្វតែលាភសំណាង និងឲ្យអ្វីៗប្រែក្លាយជាល្អប្រសើរចូលមកជំនួសគ្រោះអាក្រក់វិញចាប់ពីថ្ងៃចន្ទនេះតរៀងទៅ ។
សូមម្ចាស់ឆ្នាំទាំង៧លេខនាំសំណាង360មានដួងរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗចូលមកក្នុងជីវិត មានមនុស្សល្អៗស្រលាញ់រាប់អាន សាទររាល់ការងារដែលលោកអ្នកបាននិងកំពុងបំពេញ និងមានតែមនុស្សល្អៗចាំជួយជ្រោមជ្រែងគ្រប់ពេលវេលា។
ចំណែកលាភសំណាង មាស ប្រាក់ សូមឲ្យមានចាយបរិបូណ៌ចូលមកណែនៗហោប៉ៅ ហៀរៗដៃលែងស្គាល់ពាក្យថាខ្វះកន្លះតទៅទៀត ។
មានដំណើរទៅទីជិតឆ្ងាយ ជួបតែសុខចម្រើន ពើបប្រទះតែរឿងសប្បាយៗ...
ជួយគាំទ្រផង! កែវទឹក ដបទឹកក្ដៅ ទឹកត្រជាក់ធ្វេីពីដេីមឬស្សី មានមាត្រាដ្ឋានត្រឹមត្រូវ ជាស្នាដៃកូនខ្មែរយេីងពិតៗ
kampucheapost
ហ្វេសប៊ុក៖ បើនិយាយអំពីកែវដាក់ទឹក រក្សាភាពក្តៅ ត្រជាក់ ត្រូវបានប្រិយមិត្តនិយមប្រើប្រាស់យ៉ាងច្រើននៅមួយរយៈចុងក្រោយនេះ។ ស្របពេលជាមួយនឹងការនាំគ្នាចូលរួមកាត់បន្ថយ នូវការប្រើប្រាស់កែវជ័រផងនោះ។
ស្រាប់តែពេលថ្មីនេះមានការចែកចាយនៅរូបភាពប៉ុន្មានសន្លឹក អំពីដបទឹកក្តៅ ត្រជាក់ ដែលបានផលិតឡើងអំពីឫស្សី ហើយពិសេសជាស្នាដៃកូនខ្មែរពិតៗទៀងផង។ នេះបើតាមគណនីហ្វេសប៊ុក Moon Kanha បានសរសេរថា “ដបទឹកក្ដៅ ត្រជាក់ ធ្វើអំពីបំពងឫស្សី មានមាត្រាដ្ឋានត្រឹមត្រូវគួរលើកស្ទួយទាំងអស់គ្នា 💙 #ស្នាដៃខ្មែរ”៕ KBN
អ្នកមានជីវភាពមធ្យមរៀបចំមង្គលការ គួរជៀសវាងចំណាយលើ ៥ យ៉ាងនេះខ្លាំងពេក បេីមិនចង់ការហេីយអស់ចំណងដៃ ទូទាត់ឱ្យគេមិនចង់គ្រប់
kampucheapost
មង្គលការជាថ្ងៃដ៏សំខាន់បំផុតក្នុងជីវិតមនុស្សម្នាក់ៗ ។ មុនថ្ងៃរៀបការមកដល់ទាំងគ្រួសារខាងស្រី ទាំងគ្រួសារខាងប្រុស បានត្រៀម និងរៀបចំចាត់ចែងធ្វើយ៉ាងណាឱ្យមង្គលការប្រព្រឹត្តិទៅដោយរលូន ។
ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីរឿងមួយចំនួន ដែលអ្នកមានជីវភាពល្មមៗ មិនគួរចំណាយច្រើនពេកនោះទេ ព្រោះអាចខាតបង់លុយកាក់ អស់ចំណងដៃ ទូទាត់ឱ្យគេមិនចង់គ្រប់ ។
១. ការចំណាយទៅលើធៀបការ
តាមបទពិសោធន៍ជាក់ស្ដែង ធៀបការជាការចំណាយមួយដែលមិនសូវចាំបាច់ខ្លាំង ហើយម្ចាស់ការអាចកាត់បន្ថយការចំណាយបាន ។ ទីមួយអាចធ្វើការបែងចែកធៀបជា ២ ប្រភេទ សម្រាប់ភ្ញៀវធម្មតា និងភ្ញៀវលំដាប់ខ្ពស់ ។
សម្រាប់ភ្ញៀវដែលយើងគិតថាសំខាន់អាចបោះពុម្ពធៀបដែលល្អ ក្នុងចំនួនកំណត់ និងធៀបធម្មតាសម្រាប់ភ្ញៀវទូទៅ ។ ធៀបក៏មិនចាំបាច់ទាល់តែប្រណីតខ្លាំងពេកនោះទេ យកធម្មតាៗទៅបានហើយ ព្រោះភ្ញៀវមកមិនមកគឺអាស្រ័យលើមិត្តភាពទៅវិញទេ ។...
តោះមកយល់ដឹងនៅទីនេះ! ខុសឈ្មោះនៅក្នុងសៀវស្នាក់នៅ ឬសៀវភៅគ្រួសារ លែងលំបាកទៀតហេីយ ដោយគ្រាន់តែភ្ជាប់មកនូវឯកសារទាំងនេះ
kampucheapost
ឯកសារចាំបាច់បំផុតក្នុងជីវិតរបស់ពលរដ្ឋខ្មែរគ្រប់រូបមានដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ជាដើម ។ ករណីខុសឈ្មោះ ឬ ខុសទិន្នន័យ ចំពោះឯកសារណាមួយ ពិតជាពិបាកណាស់ នៅពេលត្រូវការប្រើប្រាស់ជាឯកសារយោងម្ដងៗ ។
ថ្មីៗនេះ មានប្រជាពលរដ្ឋជាច្រើនបានចោទសួរទៅខាង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពីករណីខុសឈ្មោះក្នុងសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់ ចង់កែតម្រូវត្រូវធ្វើបែបណាខ្លះ ? តទៅនេះគឺជាការឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ ៖
១. សៀវភៅគ្រួសារ
សាម៉ីខ្លួនដែលជាអ្នកចង់កែតម្រូវត្រូវទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល និង ត្រូវភ្ជាប់ឯកសារ មួយចំនួនដូចខាងក្រោម ៖
• សេចក្ដីចម្លងសំបុត្រកំណើត ឬ សេចក្ដីចម្លងបញ្ជាក់សំបុត្រកំណើត
• អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
• សំបុត្រអាពាហ៍ពិពាហ៍...
+ គ្រឿងផ្សំ៖
– ឆ្អឹងជំនីជ្រូក – ប៉េងប៉ោះទុំ– ខ្ទឹមបារាំង– ម្នាស់– ត្រសក់– ទឹកត្រី– ទឹកស៊ីអ៊ីវ
– ម្សៅឆា– ម្សៅបំពង– ទឹកប៉េងប៉ោះ– ស្ករ– ប្រេងឆា
+ របៀបធ្វើ
– យកកូនចានមួយដាក់ម្សៅកញ្ចប់បំពងលាយជាមួយទឹកឱ្យខាប់ ឆ្អឹងជំនីជ្រូកកាត់ជាដុំៗ រួចយក មកជ្រលក់និងចានម្សៅ ទើបយកទៅបំពងក្នុងខ្ទះដែលមានខ្លាញ់កំពុងក្តៅ ឱ្យក្រហមទើបស្រង់ ដាក់ចាន។
– ត្រសក់ចិតជាចង្វាមូល ប៉េងប៉ោះហាន់ជាបន្ទះក្រាស់បន្តិច ខ្ទឹមបារាំង ហាន់បណ្តោយជាបន្ទះ ប៉ុនម្រាមដៃ ម្នាស់ហាន់ប៉ុនម្រាមដៃ ។
– យកទឹកមួយកូនចានចង្កឹះ ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករ...
+សំភារត្រូវមាន
-ដបភេសជ្ជៈថាមពលដែលមានគំរបដែក
-ប្រេងកាត-កន្ត្រៃ
-ខ្សែពួរប្រភេទក្រណាត់ទំហំប៉ុនកូនដៃ
-ទួណឺវីស(ប្រដាប់មួលខ្ចៅ)
+របៀបធ្វើ
-ដំបូងប្រើទួណឺវីសដើម្បីខួងរន្ធគំរបដប
-បនា្ទប់មកប្រើកន្ត្រៃកាត់ខ្សែពួរឱ្យវែងជាងដបភេសជ្ជៈបន្តិច
-ដាក់ខ្សែចូលទៅក្នុងរន្ធនៃគំរបដបដែលត្រូវបានចោះ-បន្ទាប់ចាក់ប្រេងកាតចូលទៅក្នុងដបហើយបិទគំរបរួចយកទៅដាក់នៅកន្លែងដែលអ្នកគិតថាមានកណ្តុរឆ្លងកាត់
ប្រភព៖ អ៊ាង សុផល្លែត
ប្រពៃណាស់! ស្រីស្អាតលក់ទំនិញអនឡាញ ប្រកាសទទួលតែលុយខ្មែរ លក់បាន៤ថ្ងៃ លទ្ធផលវិញញាក់សាច់…(វីដេអូ)
kampucheapost
ប្រភពហ៊្វេកបុក៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពហ្វេសបុកដែលមានឈ្មោះ ថា KRT FB បានធ្វើការបង្ហោះវិដេអូមួយយ៉ាងរំភើបពីការសន្សំលុយដែលខ្លួនទទួលបានពីអតិថិជនក្នុងរយៈពេល៤ថ្ងៃ
ដោយសុទ្ធតែលុយខ្មែរសុទ្ធ បើតាមវីដេអូ ម្ចាស់ហាងខាងលើបានឲ្យដឹងថាការទទួលលុយជាលុយខ្មែរ មិនមែនធ្វើចង់បានមុខមាត់ សម្តែង អ្វីនោះទេ តែដោយសារស្រលាញ់លុយខ្មែរ និងចង់លើកកម្ពស់ការប្រើប្រាស់លុយខ្មែរ
តែអ្វីដែលផលលំបាក់នោះ ពេលកញ្ញាទៅទិញទំនិញចូលវិញ ត្រូវដូរលុយជាដុល្លារវិញដើម្បី ទិញ ដោយសុខចិត្តចំណាយលុយផ្ទាល់ខ្លួនដើម្បីប្តូរ៕ topnews
សូមទស្សនាវីដេអូខាងក្រោម៖
កោះពេជ្រស្ងាត់ហេីយប៉ុណ្ណេះ! សួនកម្សាន្តនៅកោះពេជ្រ ត្រូវបានរុះរេីទៅទីតាំងថ្មី នៅតំបន់ទីក្រុងរណបជ្រោយចង្វារវិញ
kampucheapost
គណៈអភិបាល នៃគណៈគ្រប់គ្រង ការិយាល័យផ្សាររាត្រី និងសួនកំសាន្តកោះពេជ្រ បានប្រកាសដំណឹង ដល់អាជីវករ តាំងអស់ដែលប្លុកទីតាំង ( KL PG PB PF PM PS)
ឲ្យជ្រាបថា គណៈអភិបាល ក្រុមហ៊ុន បានសម្រេច មិនបន្តកិច្ចសន្យា ជួលតូបបន្តទៀតឡើយ ដោយតម្រូវឲ្យដូរទីតាំងនៅតំបន់ទីក្រុងរណបជ្រោយចង្វារវិញ។
យ៉ាងណាមិញ គណៈអភិបាល នៃគណៈគ្រប់គ្រង ការិយាល័យផ្សាររាត្រី និងសួនកំសាន្តកោះពេជ្រ បានឲ្យដឹងទៀតថា ការរុះរើ នឹងត្រូវឲ្យរួចរាល់ នៅនៅក្រោយអ៊ុំទូក។
យោងតាមការសំភាសន៍ផ្ទាល់ជាមួយអាជីករម្នាក់នៅសួនកំសាន្តនេះ បានឲ្យដឹងថា ការរើទៅទីក្រុងរណជ្រោយចង្វារ ត្រូវបានក្រុមហ៊ុនផ្តល់នូវរឿងពិសេស ដោយឥតគិតថ្លៃលើទីតាំងជួលជាច្រើនខែ...
ញញេីតណាស់! ចង់ស្អាតទៅចាក់ Filler ខ្ទង់ច្រមុះឱ្យខ្ពស់ តែត្រូវប្រតិកម្មរលួយច្រមុះខ្ទេច ហេីយប៉ះពាល់ដល់ភ្នែកធ្ងន់ធ្ងរទៀត
kampucheapost
នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅនេះ លោកវេជ្ជបណ្ឌិត Nguyen Anh Tuan ប្រធានផ្នែកវះកាត់កែសម្ផស្ស នៃមន្ទីរពេទ្យ Dai Hoc Y Duoc ក្នុងទីក្រុងហូជីមិញ នៃប្រទេសវៀតណាម បាននិយាយថា
មន្ទីរពេទ្យរបស់លោកទើបតែទទួលព្យាបាលអ្នកជំងឺម្នាក់ឈ្មោះ VVN អាយុ ២៧ មកពីខេត្ត Long An ដែលច្រមុះរបស់លោករលួយខូចទាំងស្រុង រួមទាំងភ្នែកព្រិលមើលមិនឃើញ ដោយសារការចាក់ Filler ច្រមុះលើកខ្ទង់ឲ្យខ្ពស់។
បើតាមលោក N ផ្ទាល់បានរៀបរាប់កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា នេះថា...
ឆ្ងល់អត់ ជប៉ុនជាប្រទេសដែលមានសីលធម៌ខ្ពស់ ចុះហេតុអ្វីបានជាក្មេងៗមិនផ្ដល់កៅអីទៅឱ្យចាស់ៗពេលជិះឡានក្រុង
kampucheapost
ជប៉ុន៖ នរណាៗក៏ដឹងដែរថា វិស័យអប់រំនៅជប៉ុន គឺផ្តោតសំខាន់ខ្ពស់លើផ្នែកសីលធម៌ ប៉ុន្តែធ្លាប់ឆ្ងល់ទេថា
ហេតុអ្វីពេលធ្វើដំណើរដោយការប្រើប្រាស់មធ្យោបាយសាធារណៈម្តងៗ ពួកគេមិនផ្តល់កន្លែងអង្គុយដល់មនុស្សចាស់ ដែលឈរនៅនឹងមុខខ្លួន?
ការពិតមិនមែនដោយសារខ្វះសីលធម៌ និង គ្មានចិត្តនោះទេ ប៉ុន្តែប្រសិនបើអ្នកផ្តល់កន្លែងឱ្យពួកគេ នោះលោកអ្នក អាចនឹងទទួលបានសំណួរមួយមកវិញ ជំនួសឱ្យពាក្យអរគុណថា “តើខ្ញុំចាស់ណាស់មែនទេ?”
ម៉្យាងទៀត ការផ្ដល់កន្លែងអង្គុយរបស់អ្នក សម្រាប់ពួកគាត់ អាចជាចម្លើយមួយចង់ប្រាប់ទៅពួកគាត់ថា ”អ្នកចាស់ហើយ”។
សម្រាប់អ៊ុៗមួយចំនួន អាចនិយាយពាក្យថា “អរគុណ” តែទោះជាយ៉ាងណា ក៏ពួកគេមិនព្រមអង្គុយឡើយ និង ទន្ទេញពាក្យអរគុណ
ប្រសិនជាអ្នកនៅតែព្យាយាមអញ្ជើញពួកគាត់ឱ្យអង្គុយ ប៉ុន្តែនេះមិនមែនកើតឡើងគ្រប់គ្នានោះឡើយ៕ Mytvplus
សូមជួយស៊ែរផងបងប្អូន! ម្ដាយលោក ផែង វណ្ណៈ ត្រូវបានគេច្រឡំយកវ៉ាលីគាត់ទៅបាត់ពេលត្រឡប់ពីមន្ទីរពេទ្យវៀតណាមវិញ នៅក្នុងវ៉ាលីមានសុទ្ធតែថ្នាំដែលត្រូវប្រេីជាចាំបាច់
kampucheapost
នៅមុននេះបន្តិច លោក ផែង វណ្ណៈ បានបង្ហោះក្នុងផេកផ្ទាល់របស់គាត់ ដោយបានអំពាវនាវឱ្យបងប្អូនក្នុងបណ្ដាញសង្គមជួយស៊ែរនូវដំណឹងមួយ ដោយម្ដាយរបស់គាត់ត្រូវបានគេច្រឡំយកវ៉ាលីទៅបាត់ ដោយក្នុងវ៉ាលីមានសុទ្ធតែថ្នាំដែលត្រូវការប្រេីជាចាំបាច់។
ដោយលោកបានបង្ហោះក្នុងផេករបស់គាត់ថា “🙏សូមពឹងបងប្អូនក្នុងFB ជួយសែរដំណឹងនេះ ដល់បងម្ចាស់ វ៉ាលី ផង🙏🙏
🙏គាត់បានច្រលំ វ៉ាលី ជាមួយម្តាយខ្ញុំ ពេលដែលគាត់ទាំងពីរត្រលប់មកពីមន្ទីពេទ្យ ប្រទេសវៀតណាមវិញ
🙏ពេលដែលដល់បេនឡាន ក្រុងភ្នំពេញ ដោយយប់ងងឹត គាត់ក៍ច្រលំគ្នាដោយអចេតនា
🙏ទាំងម្តាយខ្ញុំ ទាំងបងម្ចាស់វ៉ាលី សុតតែត្រូវការថ្នាំពេទ្យលេប ចាំបាច់🙏😔 សូមអោយបងប្អូនជួយ ដេីម្បីដំណឹងនេះឆាប់ទៅដល់ម្ចាស់វ៉ាលី
🙏🙏💞🙏🙏សូមអរគុណបងប្អូនណាស់🙏
នេះលេខខ្ញុំ 096 85 41 567 “
ប្រភព៖ Pheng Vannak
...
កំពូលហោរចិនសែបានទស្សន៍ទាយថា នៅចុងសប្តាហ៍នេះឆ្នាំទាំង៥ ម្សាញ់ ខាល រោង ជូត វក គេចមិនផុតពីលាភធំឡើយ ដើម្បីលើករាសីកែប្រែខ្សែជីវិតឱ្យត្រចះត្រចង់ដូចការទស្សន៍ទាយសូមលោកអ្នកប្រញាប់ស៊ែរចេញឥឡូវនេះអ្វីៗនឹងបានសម្រេចដូចបំណងប្រាថ្នា ។
ឆ្នាំម្សាញ់ cmt $459 រាសីឡើងខ្ពស់ត្រដែតទទួលជោគជ័យលើការងារដ៏ត្រចះត្រចង់។ នៅចុងសប្តាហ៍នេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អកំពុងនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នា ។
អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយរមែងលូតលាស់ទៅមុខយ៉ាងលឿន ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ ។ ចំណែកសម្ព័ន្ធភាពស្នេហាស្វាមីភរិយកំលោះក្រមុំមានតែភាពផ្អែមល្អែមរកគ្នាប្រពៃណាស់ ។
ឆ្នាំខាល cmt $666 រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច។ នៅចុងសប្តាហ៍នេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។
បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ ឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។
ឆ្នាំរោង ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់ ។ នៅចុងសប្តាហ៍នេះបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញលើសលប់ ។...
អាណិតគាត់ណាស់សូមជួយគាត់ផង! កេីតជំងឺដំបៅបែកលេីខ្នងត្រូវប្រពន្ធកូនបោះបង់ចោលព្រោះគ្មានសង្ឃឹមទៀត ពេលនេះលុយមួយកាក់មួយសេនទិញថ្នាំក៏គ្មានដែរ(វីដេអូ)
kampucheapost
យោងតាមប្រភពពីហ្វេសប៊ុកឈ្មោះ ស៊ិន សាវន បានបង្ហោះរូបភាព និងវីដេអូស្ដីពីបុរសម្នាក់ដែលមានជំងឺដំបៅខ្នង ហេីយត្រូវបានប្រពន្ធកូនបោះបង់ចោលទៀត។ តាមប្រភពពីហ្វេសប៊ុកដដែលនោះបានបង្ហោះថា៖
“មិនអស់ថ្មទេជួយShares ផងបងប្អូន! ធ្លាក់ខ្លួនឈឺប្រពន្ធក៏រត់ចចោលរង់ចាំតែថ្ងៃស្លាប់គ្មានលុយព្យាបាលជំងឺ! បងប្អូនជួយបងប្រុសកំសត់នេះផងប្រពន្ធរត់ចោលផ្តាច់ការទំនងអស់ហើយព្រោះគាត់មានជំងឺដំបៅបែកលើខ្នង
លុយមួយកាក់មួយសេនទិញថ្នាំគ្មានទេ ដេកឈឺនៅតែក្នុងផ្ទះគេស្អប់គេខ្ពើមព្រោះតែជំងឺ គាត់ឈ្មោះ ប៉ែន សម្បត្តិ អាយុ៣៥ឆ្នាំ នៅភូមិក្រាំងស្នាយ ឃុំដំណាក់ទ្រព្យ ស្រុកឈូក ខេត្តកំពត ។ស៊ិន សាវន លេខទូរសព្ទ 09399392009/0979939200”
សូមទស្សនាវីដេអូខាងក្រោម៖
សូមជួយចែករំលែកផង! ប្អូនៗដែលត្រៀមប្រឡងបាក់ឌុប គួរត្រៀមជាស្រេចនូវគន្លឹះទាំង៧នេះ ដេីម្បីឱ្យមានភាពជឿជាក់ក្នុងការប្រឡងបានជោគជ័យ
kampucheapost
បាក់ឌុបពិតជាសំខាន់បំផុតក្នុងជីវិតអ្នកសិក្សា ។ បេក្ខជនគ្រប់រូបកំពុងត្រៀមខ្លួនក្នុងការប្រឡងថ្នាក់ជាតិមួយនេះ ដូចជាការទន្ទេញមេរៀន និងការអនុវត្តលំហាត់ជាដើម ។ បើត្រៀមចំណេះបានល្អហើយ តែធ្វេសប្រហែសចំណុចតូចៗមូយចំនួនក៏អាចធ្វើឱ្យប៉ះពាល់ដល់ការប្រឡងនេះបានដែរ ។ សូមទៅដឹងចំណុចដែលមិនគួរធ្វេសប្រហែសដាច់ខាតដូចខាងក្រោមនេះ ៖
១. ត្រៀមសម្ភារៈដែលត្រូវប្រើជាចាំបាច់ក្នុងការប្រឡង
សម្ភារៈសំខាន់ៗមួយចំនួនដែលត្រូវត្រៀមប្រឡង គឺប្រៀបដូចជាអាវុធដែលមិនអាចខ្វះបានក្នុងសឹកសង្គ្រៀម ។ ត្រូវត្រៀមប៊ិចដែលមានគុណភាពល្អ ងាយស្រួលសរសេរ មិនទាក់ មិនហៀរទឹក យ៉ាងតិច ១០ ដើម ។ ក្រៅពីនេះត្រូវពិនិត្យមើលសម្ភារៈផ្សេងៗទៀតកុំឱ្យខ្វះចន្លោះដាច់ខាត ដូចជា៖ បន្ទាត់ ខ្មៅដៃ ដែកឈៀន រ៉ាប់ព័រទ័រ ជាដើម ។
២. កុំដើរលេងហិចហើរទៅណាឆ្ងាយៗ
ជិតដល់ពេលប្រឡងបែបនេះគួរនៅផ្ទះរំលឹកមេរៀន ផ្អាកការជួបជុំ ការណាត់ជួប...
អុញនុះ! ទីបំផុតស្រីស្អាត ថៃ ស្រីនាង បានដកពាក្យបណ្ដឹងវិញហេីយ ហេីយថាលោក ទឹម សាវុធ ជាមនុស្សល្អណាស់ គាត់ទាំងពីរមិនអាចបែកគ្នាបានទេ សូមថ្នាក់ដឹកនាំកុំប្រកាន់គាត់អី
kampucheapost
រឿងរាវអំពេីហិង្សារវាងលោក ទឹម សាវុធ មកលេីអ្នកលក់ឡេអនឡាញឈ្មោះ ថៃ ស្រីនាង ត្រូវបានមហាជនថ្កោលទោស និងមានមតិខ្លះសុំឱ្យសម្ដេច ហ៊ុន សែន ប្រេីអភិក្រម៥ដេីម្បីដកលោក ទឹម សាវុធ ចេញពីតួនាទី។
ប៉ុន្តែដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះអ្នកនាង ថៃ ស្រីនាង ដែលជាជនរងគ្រោះក្នុងអំពេីហិង្សានេះបានផុសក្នុងគណនីហ្វេសប៊ុកខ្លួនថា
”នាងខ្ញុំ សុំអភ័យទោសផង សំរាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រលោតពេក បានផុសរូប ក្នុងបណ្តាញសង្គម fb តែពេលនេះខ្ញុំបានសំរេចដកពាក្យបណ្តឹងវិញហេីយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់អោយមាន រឿងបែបនេះទៀតហេីយ ម្យ៉ាងទៀត...
ទោះបីជាប្រទេសខ្លួនកំពុងជួបទុក្ខក៏ជប៉ុនមិនភ្លេចជួយខ្មែរ🙏🙏🙏! ជប៉ុនផ្ដល់ជំនួយជិត៣លានដុល្លារ ដើម្បីធ្វេីគម្រោងបោសសំអាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីននៅកម្ពុជា
kampucheapost
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Watanabe Jinichi តំណាងឱ្យក្រុមប្រឹក្សាយោបល់ Japan International Consultant System (JICS)
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការបន្តអនុវត្តន៍គម្រោងបោសសំអាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីន នៅវគ្គបញ្ចប់នៃគម្រោងកម្មវិធី៣ឆ្នាំ (២០១៧-២០១៩)។
សូមបញ្ជាក់ថា គម្រោឆ្នាំ២០១៩នេះ មាន២ផ្នែក គឺ១.ការបោសសំអាតតំបន់ចំការមីន និង២.ការអភិវឌ្ឍតំបន់បោសសំអាតមីនរួច ដែលថវិកាគាំទ្រការបោសសំអាតមីន មានចំនួនប្រមាណ២លាន៦សែនដុល្លារ និងការអភិវឌ្ឍតំបន់បោសសំអាតមីនរួច មានចំនួនជាង២២ម៉ឺនដុល្លារ។
គម្រោងនេះជួយគាំទ្រកម្លាំងបោសសំអាតមីន របស់អង្គភាពស៊ីម៉ាក់បានជាង៤០០នាក់ ហើយតាមផែនការដំបូងគម្រោងនេះ ត្រូវបញ្ចប់ត្រឹមចុងខែតុលា ឆ្នាំ២០១៩ ប៉ុន្តែបានឯកភាពគ្នាខិតខំពន្យារយៈពេលនៃគម្រោងនេះ២ខែបន្ថែមទៀត
ពោលគឺដល់ចុងឆ្នាំ២០១៩...
ថ្ងៃណាបានមានសំណាងដូចគេ! គាត់មានអារម្មណ៍រីករាយស្ទេីរហោះ ក្រោយពីទទួលដំណឹងថាឈ្នះរថយន្ត Mazda 2 មួយគ្រឿង ពីការទិញទូរស័ព្ទមួយគ្រឿង មានតម្លៃ ១៨៩ ដុល្លារ
kampucheapost
ការចាប់រង្វាន់ស្វែងរកអតិថិជនដែលមានសំណាងក្នុងកម្មវិធី ទិញ Huawei អេ 7 ឈ្នះ Mazda 2 ទីបំផុតបានរកឃើញហើយ ។ ម្ចាស់រង្វាន់ធំក្នុងការចាប់រង្វាន់ធំចុងក្រោយនេះគឺ អ្នកស្រី ពៅ ច្រិប ដែលបានទិញទូរស័ព្ទម៉ាក Huawei អេ 7 កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩ ។
នៅថ្ងៃនេះផងដែរ អ្នកស្រីបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងស្ទើរតែហោះ ក្រោយពេលក្រុមហ៊ុនខលមកប្រាប់ថា បានឈ្នះការចាប់ឆ្នោតឈ្នះរថយន្តដ៏ទំនើបពីក្រុមហ៊ុនល្បីទៀតផង ។
អ្នកស្រី បាននិយាយថា “អ្នកស្រីមិនដែលគិតសោះសូម្បីតែម្តងថានឹងឈ្នះរង្វាន់នេះ មិនតែប៉ុណ្ណោះ បងប្អូនរបស់អ្នកស្រីមិនបានជឿអ្នកស្រីឡើយ ថែមទាំងថា អ្នកស្រី និយាយកុហកទៀតផង...
ថ្មីចែសហ្មង! ឈ្លោះគ្នាជាមួយប្ដី ប្ដីបេីកឡានចេញទៅបាត់ រួចផុសក្នុងហ្វេសប៊ុកថាចោរលួចឡាន ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទបានប្តឹងដោយភូតកុហក ដល់អាជ្ញាធរនាំឲ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍
kampucheapost
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខេត្តកំពតបានសម្រេចចាប់ខ្លួនស្រ្ដីម្នាក់ បន្ទាប់ពីនាងផុសនៅក្នុងហ្វេសប៊ុករបស់នាងថាបាត់ឡានមួយគ្រឿងដោយសារចោរលួច ហើយបើបងប្អូនណាបានឃើញសូមទាក់ទងមកប្រាប់នាងផង
បន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ ទើបដឹងថាឡាននោះគ្មានចោរណាលួចទេគឺប្ដីរបស់នាងជិះចេញពីផ្ទះប៉ុណ្ណោះ តែនាងហាក់ចង់បំប៉ោងសភាពការណ៍ធ្វើឲ្យប៉ះពាល់សន្ដិសុខសណ្ដាប់ធ្នាប់សង្គមនិងរំខានដល់សមត្ថកិច្ចទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនចាត់ការស្ដ្រីរូបនេះតាមផ្លូវច្បាប់ ។
បើយោងតាមគណនីFacebook របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះសារថា « សារដាស់តឿនដល់បងប្អូនទាំងអស់គ្នា សូមកុំយកគំរូតាមនារីម្នាក់នេះតាមរយៈព័ត៌មាននេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវតាមរយៈការងារជំនាញ គឺរថយន្តនេះមិនបានបាត់ដូចការលើកឡើងនោះទេ ។
នារីម្ចាស់ហ្វេសប៊ុក ឈ្មោះ តូច ណាវី កើត១៩៨០ ស្រុកកំណើតភូមិកំពង់កណ្តាល សង្កាត់កំពង់កណ្តាល ក្រុងកំពត បច្ចុប្បន្ននៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។
នាង (បានបង្ហោះសារក្នុង Facebook ថារថយន្តរបស់ខ្លួនត្រូវបានបាត់នៅ ស្រុកឈូក...
Daily Mail៖ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Daily Mail កាលពីមុន បានអោយដឹងថា មានករណីនេះវះពោះស្ត្រីមាន ផ្ទៃពោះម្នាក់យកកូន ដែលធ្វើដោយប្តីប្រពន្ធ ១គូ។
នេះបើតាមការចេញផ្សាយនោះបានអោយដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅប្រទេស ប្រស៊ីល។ ក្នុងនោះមានបុរសម្នាក់បានមកមន្ទីពេទ្យ ជាមួយនឹងទារកម្នាក់ ដោយគាត់បានប្រាប់ពេទ្យ ថានេះជាកូនរបស់ខ្លួនដែលទើបតែសម្រាល។
ប៉ុន្តែខាងមន្ទីពេទ្យហាក់មានការសង្ស័យក្រោយ បុរសម្នាក់នោះមិនអនុញ្ញាតអោយពេទ្យពិនិត្យកូនទេីបសម្រាលនោះទេ។
មិនយូរប៉ុន្មានប៉ូលិសបានទទួលដំណឹងអំពីការ ប្រទះឃើញសាកសពនារីម្នាក់នៅក្នុងព្រៃ ដែលនាងត្រូវបានសម្លាប់ ដោយការវះពោះយកកូន ៨ខែរបស់ខ្លួន។
ក្រោយមកទើបបុរសខាងលើបានសារភាពថា ខ្លួនបានសម្លាប់ នឹងវះពោះយកកូនមែន។ ដោយគាត់ធ្វើការបញ្រ្ចកស្រាទៅលើនារីរងគ្រោះ មុននឹងធ្វើសកម្មភាពវះពោះ៕
រំភេីបចិត្ត! ស្ត្រីជនជាតិជប៉ុនបានប្រគល់វត្ថុបុរាណខ្មែរ៨៥ប្រភេទដល់ខ្មែរវិញក្រោយពីបានរក្សាទុករយៈពេល២០ឆ្នាំមកហេីយ ហេីយឧបត្ថម្ភទឹកប្រាក់៥ពាន់ដុល្លារដេីម្បីចូលរួមជួយអភិរក្សវត្ថុបុរាណទាំងនោះផងដែរ
kampucheapost
កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ លោកស្រី ហ្វូមីកូ តាកាកុវ៉ា (FUMIKO TAKAKUVA) ដែលជាជនជាតិជប៉ុនបានស្ម័គ្រចិត្ដប្រគល់វត្ថុបុរាណចំនួន ៨៥ ប្រភេទជូនមកកម្ពុជាវិញ ក្រោយពីស្វាមីរបស់គាត់បានប្រមូលទិញវត្ថុបុរាណទាំងនេះកាលពី ២០ ឆ្នាំមុន នៅពេលគេដាក់លក់នៅក្នុងប្រទេសជប៉ុន។ ហើយការប្រគល់នេះដែរ ក៏ដើម្បីបំពេញតាមបណ្ដាំរបស់ស្វាមីគាត់ ដែលទើបទទួលមរណភាពផងដែរ។
លោកស្រីបន្តថា ស្វាមីរបស់គាត់ គឺជាអ្នកដែលស្រលាញ់ និងធ្លាប់សិក្សាស្រាវជ្រាវ អំពីសិល្បៈ វប្បធម៌របស់ប្រទេសកម្ពុជា។ ដោយក្នុងនោះលោកស្រីក៏បានប្រគល់ទឹកប្រាក់ចំនួន ៥ ០០០ ដុល្លារអាមេរិក ដើម្បីធ្វើការអភិរក្សវត្ថុបុរាណទាំងនេះនៅក្នុងសារមន្ទីរជាតិផងដែរ។
ចំពោះវត្ថុបុរាណទាំង ៨៥ ប្រភេទនេះរួមមានដូចជា បដិមាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងលម្អ...
អ្នកណាៗ ក៏ប្រហែលដឹងថា ស្ទើរគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ ក្រៅពីបន្លំបរិមាណដោយ «ច្នៃកុងទ័រ» នោះ គេមានវិធីផ្សេងៗទៀត ដើម្បីកេងបន្លំអ្នកបានយ៉ាងងាយ ។
ទីមួយគឺអ្នកគិតមើល! ធម្មតា មនុស្សភាគច្រើនមានទម្លាប់ចាក់សាំង ២ ដុល្លារ ២០ ដុល្លារ …ល។ បែបនេះ អ្នកធ្លាក់ចូលអន្ទាក់នៃការ «លោតខ្ទង់ប្រាក់» ប្រសិនអ្នកមិនរំពៃមើល ។ ដូច្នេះ អ្នកគប្បីឲ្យចាក់សាំងតាមបរិមាណវិញជាអាទិ៍ ១លីត្រ – ២០ លីត្រ – ៣០ លីត្រ… ល។ បែបនេះ ម៉ាស៊ីនដែលគេ Setup កម្មវិធី...
ស្លុតចិត្តពេលលឺចិនសរសេីរថា ខេត្តព្រះសីហនុមានការរីកចម្រេីនខ្លាំងតាំងពីមានចិនមករកស៊ីវិនិយោគច្រេីន
kampucheapost
លោក យ៉ាង ស្យូប៉ៅ (Yang Xubiao) ប្រធានគណៈកម្មាធិការបក្ស នយោបាយទីក្រុងនីងប៉ នៃសាធារណរដ្ឋប្រជាមានិតចិនបានកោតសរសើរខេត្តព្រះសីហនុ មានការអភិវឌ្ឍរីក ចម្រើនលឿន ដែលមានអ្នកវិនិយោគ និងទេសចរចិន មករកស៊ី និងធ្វើទេសចរណ៍នៅខេត្តព្រះសីហនុ ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងក្រុងនីងប៉ និងខេត្តព្រះសីហនុ នាំមកនូវឧស្សាហកម្ម នៅខេត្តព្រះសីហនុរីកចម្រើន ។
លោក យ៉ាង ស្យូប៉ៅ (Yang Xubiao) ថ្លែងការសោយស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ក្នុងឧប្បទ្ទវហេតុដួលរលំបាក់អាគារ ៧ជាន់នៅខេត្តព្រះសីហនុ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសនាពេលថ្មីៗនេះផងដែរ។
ក្នុងជំនួបពិភាក្សាការងារ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ...