បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជនបទយកមុខរបរដាំបន្លែបង្កាធ្វើជាមុខរបរ បន្ទាប់ពីដាំណាំស្រូវ ព្រោះបន្លែបង្កាគឺជាអាហារដ៏ចាំបាច់មួយ សម្រាប់មនុស្សបរិភោគជាប្រចាំថ្ងៃ ហើយការដាំបន្លែក៏ជាប្រភពចំណូលមួយដ៏ធំសម្រាប់ពលរដ្នកាត់បន្ថយភាពក្រីក្រ ។
បច្ចុប្បន្នមុខរបរដាំបន្លែហាក់ដូចជាមានលក្ខណៈងាយស្រួល ដោយប្រើប្រាស់នូវ បច្ចេកទេស និងប្រព័ន្ធស្រោចស្រពបែបទំនើប កាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សនិងចំណេញពេលវេលា ដោយគេប្រើប្រាស់ម៉ាស៊ីនជាជំនួយការ ក្នុងការស្រោចស្រពដំណាំដោយប្រើប្រព័ន្ធដំណក់ទឹក និងប្រព័ន្ធសាច ។
ជាមួយគ្នានេះដែរលោក ហ៊ន សុផល ជាប្រជាពលរដ្ឋដែលរស់នៅ ភូមិភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សព្វថ្ងៃលោកប្រកបមុខរបរដាំបន្លែប៉េងប៉ោះ ត្រសក់ សណ្ដែក
ដើម្បីលក់នៅលើទីផ្សារខេត្តកំពង់ធំនៅក្នុងតម្លៃមួយដែលលោកអាចទទួលយកបាន.ក្នុងនោះដែរដំណាំ ប៉េងប៉ោះ ជាដំណាំមួយដែលលោកបានលើកឡើងថា ប្រើពេលដាំរហូតដល់ទទួលផលគឺរយៈពេល 1 ខែកន្លះ ទើបទទួលផល។
លោកបានដាំនៅក្នុងដីទំហំ 13 អា ប្រមូលផលសរុបបានចន្លោះពី 8 លានទៅ...
មានសង្ឃឹមហេីយកសិករខ្មែរ! សម្ដេច ហ៊ុន សែន ប្រកាសកាត់បន្ថយនាំចូលបន្លែសាច់ពីក្រៅ មកបង្កើនការដាំដុះ និងចិញ្ចឹមក្នុងស្រុកវិញ
kampucheapost
ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា
នឹងកាត់បន្ថយការនាំបន្លែ និង សាច់ពីប្រទេសខាងក្រៅ ហើយងាកមកបង្កើនការដាំដុះ និងការចិញ្ចឹមនៅក្នុងស្រុកដោយមិនតម្រូវឲ្យប្រើគីមីច្រើន ។
សម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសបែបនេះស្របពេលដែលបច្ចុប្បន្ននេះ បន្លែ និងភោគផលមួយចំនួនរបស់កសិករខ្មែរកំពុងធ្លាក់តម្លៃ និងមួយចំនួនត្រូវបាននាំចូលពីបណ្ដាប្រទេសជិតខាងដូចជា វៀតណាម និងថៃជាដើម ។
ការប្រកាសកាត់បន្ថយការនាំចូល និងមកបង្កើន លើកស្ទួយផលិតផលក្នុងស្រុកនេះបានធ្វើឱ្យមានការសាទរជាខ្លាំងពីប្រជាកសិករ និងប្រជាពលរដ្ឋខ្មែរ ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាចាប់ពីពេលនេះតទៅ នឹងត្រូវបំផុសឱ្យប្រជាពលរដ្ឋខ្មែរធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី និងត្រូវកាត់បន្ថយ...
ប្រទេសកម្ពុជាគឺជាប្រទេសកសិកម្ម ដែលមានប្រជាពលរដ្ឋជាង៧៥ភាគរយ ប្រកបរបរកសិម្ម ប៉ុន្តែបច្ចុប្បន្ននេះ បើទោះបីជាគេមើលឃើញថា កម្ពុជាជាប្រទេសកសិកម្មយ៉ាងណាក្តី តែបន្លែ ផ្លែឈើមួយផ្នែកធំត្រូវបានគេនាំចូលមកពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ។
គ្រាន់តែគល់ស្លឹកគ្រៃមួយមុខប៉ុណ្ណោះ ត្រូវបានគេនាំចូលមកពីប្រទេសវៀតណាមរហូតដល់ទៅជាង ៥០តោន ក្នុងមួយថ្ងៃៗ ។
បើយោងតាមការស្រាវជ្រាវរបស់អង្គការសេដាក( CDAC )កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងមួយថ្ងៃៗកម្ពុជាបានធ្វើការនាំចូលស្លឹកគ្រៃពីប្រទេសវៀតណាមរហូតដល់ទៅ ៥០តោន ដើម្បីយកមកផ្គត់ផ្គង់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ។
លោក សម វិទូ ប្រធានអង្គការសេដាក(CDAC)បានប្រាប់អ្នកសារព័ត៌មានថា ក្នុងមួយឆ្នាំៗកម្ពុជានាំចូលបន្លែប្រមាណជា៨០ភាគរយពីប្រទេសជិតខាង ខណៈពេលដែលកម្ពុជាអាចផលិតបន្លែបានប្រមាណតែ២០ភាគរយប៉ុណ្ណោះ ។
លោក សម វិទូ បានបន្តទៀតថា មានមូលហេតុមួយចំនួន ដែលធ្វើឱ្យកសិករខ្មែរមិនអាចផលិតនិង ដាំដំណាំដោយខ្លួនឯងបានដូចជា៖
កសិករមិនទាន់ទទួលបានបច្ចេកទេសនៃការដាំដុះគ្រប់គ្រាន់ កង្វះខាតប្រព័ន្ធធារាសាស្ត្រ...
លោក តាន់ ផាន់ណារ៉ា ថាគ្មានការនាំចូលជ្រូកវៀតណាមមកខ្មែរឡើយ ព្រោះជ្រូកវៀតណាមថ្លៃជាងជ្រូកខ្មែរ
kampucheapost
(តាកែវ)៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា បានអះអាងថា មិនមានការនាំជ្រូកពីប្រទេសវៀតណាម ចូលមកកាន់ទីផ្សារប្រទេសកម្ពុជានោះទេ ព្រោះតម្លៃសាច់ជ្រូកនៅក្នុងប្រទេសវៀតណាម មានតម្លៃថ្លៃជាងសាច់ជ្រូកនៅក្នុងប្រទេសកម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយមន្រ្តីពេទ្យសត្វ និងក្រុមអាជីវករកាប់ជ្រូក នៅក្នុងខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ លោក តាន់ ផាន់ណារ៉ា បានថ្លែងថា ប្រទេសវៀតណាម កំពុងតែជួបប្រទះនូវកង្វះខាតសាច់ជ្រូកជាច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់ខ្លួន
បន្ទាប់ពីផ្ទុះជំងឺប៉េសអាហ្រ្វិក ដែលជាហេតុធ្វើឲ្យមានការនាំជ្រូកចូលពីប្រទេសថៃ ទៅប្រទេសវៀតណាម ដោយឆ្លងកាត់ប្រទេសកម្ពុជា ក្នុងមួយថ្ងៃៗពី៣,៥០០ក្បាល ទៅ៥,០០០ក្បាល។
លោក តាន់ ផាន់ណារ៉ា បានសង្កត់ធ្ងន់ថា តម្លៃសាច់ជ្រូកនៅក្នុងប្រទេសវៀតណាម...
វិធីទី១៖ ឲ្យយកថង់ប្លាស្ទិករុំធ្លាយវា គឺរុំតាំងតែពីធ្លាយនោះនៅជាខ្ពបចាប់ផ្តើមបែកចេញផ្កាម្លេះ។ រុំរហូតផ្លែធំគួរសមចាំស្រាយចេញ ផ្លែដែលយើងរុំថង់នោះ នឹងក្លាយជាផ្លែខ្ទិះ 80-90%ឯណោះ។
វិធីទី២៖ យកផ្លែដូងទុំធម្មតាមកបណ្តុះឲ្យបានពន្លកប្រវែងប្រមាណ30សម រួចកាប់គូទដូងបាយកកំពីងចេញឲ្យអស់ យកដីស្អិតមកញាត់ឲ្យពេញហើយណែនល្អរួចសឹមយកទៅដាំ។
វិធីនេះវានឹងបានក្លាយជាដូងខ្ទិះ៥០% ក្នុងធ្លាយ បើចង់បានភាគរយរហូត៨០ទៅ៩០% សូមយកផ្លែដូងមិនខ្ទិះរបស់ដើមដែលបានធ្វើនេះទៅបណ្តុះធ្វើវាម្តងទៀត។
យកដូងដែលយើងបណ្ដុះ មកអារកាត់កន្ទុយរបស់វា បារយកចេញនូវកំពីងខាងក្នុងអោយអស់ រួចហើយបិទមុខកាត់ដោយដីឥដ្ឋអោយពេញ រួចហើយយកទៅដាក់ផ្សាំកូនដូងអោយវាលូតលាស់រឹងមាំជាមុនសិនសិមយកទៅដាក់ដាំ។
ឯកសារខ្លះថាដូងមួយធ្លាយអាចមានខ្ទិះតែមួយផ្លែ ឬច្រើនបំផុត៣ផ្លែប៉ុណ្ណោះ។ ធ្វើម៉េចដឹងថាផ្លែណាខ្ទិះ មួយណាមិនទៅ? គឺយកដូងចាស់មកក្រឡុកមើល បើមិនឮសូទឹកទេគឺវាជាផ្លែខ្ទិះហើយ៕
ត្រីឆ្លូញជាប្រភេទដែលមិនសូវមានអ្នកចាប់អារម្មណ៍ចិញ្ចឹមប៉ុន្មានទេ ដោយសារតែខ្វះបច្ចេកទេសចិញ្ចឹម។ ដោយឡែកទីផ្សាររបស់ត្រីឆ្លូញគឺទូលាយខ្លាំងណាស់ ហើយក៏មានតម្លៃខ្ពស់ផងដែរ។
ថ្ងៃនេះ Business Cambodia នឹងនាំលោកអ្នកទៅដឹងបីបច្ចេកទេសចិញ្ចឹមត្រីឆ្លូញក្នុងលូ ដើម្បីទទួលបានទិន្នផលខ្ពស់។ ខាងក្រោយនេះជាវិធីសាស្រ្ដនៃការចិញ្ចឹមត្រីឆ្លូញ៖
១.របៀបនៃការរៀបលូសម្រាប់ចិញ្ចឹម
- ត្រូវជ្រើសរើសលូដែលមានទំហំសមល្មម និងមានកម្ពស់ប្រមាណ ៧០ សង់ទីម៉ែត្រ
- រៀបចំប្រព័ន្ធបញ្ចេញបញ្ចូលទឹកឲ្យបានល្អនឹងសមស្រប ដើម្បីងាយស្រួលការពារកុំឲ្យទឹកស្អុយ
- បាចម្សៅកំបោរចូលបាតលូ ដើម្បីបន្សាបជាតិជូរ កំចាត់មេរោគនិងសារជាតិផ្សេងៗ។
- បញ្ចូលទឹកទៅក្នុងលូ ដោយប្រើសំណាញ់ត្រង ពេលទឹកឡើងដល់កំរិត ៣០ ទៅ ៤០ សង់ទីម៉ែត្រ
២.ការជ្រើសរើសពូជ
- ជ្រើសរើសត្រីពូជមានទំហំ ពី ៣ ទៅ ៦ សង់ទីម៉ែត្រ រាងកាយមាំមួន មិនមានជំងឺពណ៌សម្បុរស្រស់ភ្លឺ មានរំអិលច្រើន។
- កូនត្រូដែលល្អបំផុតគឺកូនត្រូដែលមានអាយុ...
អាណិតកសិករខ្មែរណាស់ ខំដាំស្ពៃបានផលហេីយ តែលក់បានតែ៤០០រៀលក្នុងមួយគីឡូក្រាម សងតែថ្លៃជី និងថ្លៃកម្មករមិនគ្រប់ផង
kampucheapost
ខេត្តកំពង់ឆ្នាំង ៖ កសិកររស់នៅភូមិកោះក្របី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានត្អូញត្អែរគ្រប់ៗគ្នាថា ឆ្នាំនេះបន្លែស្ពៃរបស់ពួកគាត់ថោកហួសកម្រិត មិនអាចទទួលយកបានឡើយ ។
ពួកគាត់សំណូមពរដល់មន្ទីរជំនាញក៏ដូចជា ក្រសួងពាក់ព័ន្ធ សូមមេត្តាជួយពួកគាត់ផង ខណៈពេលដែលស្ពៃក្រញាញ់របស់ពួកគាត់មួយគីឡូក្រាមត្រឹមតែ ៤០០ រៀលតែប៉ុណ្ណោះ ខុសពីឆ្នាំកន្លងទៅអាច១៥០០ ទៅ ២៥០០ ក្នុង១គីឡូក្រាម ។
ប្រជាកសិកររស់នៅ និងធ្វើចម្ការនៅភូមិឃុំខាងលើបានបញ្ជាក់ថា ពួកគាត់បានចំណាយដើមទុនកម្លាំងពលកម្ម រួមទាំងការជួលគេកាត់ស្ពៃទៀតចំណាយអស់ថវិកាជាច្រើនណាស់ ។
ប៉ុន្តែលទ្ធផលថោកខ្លាំងណាស់ គឺស្ពៃ១គីឡូក្រាមត្រឹម៤០០រៀលតែប៉ុណ្ណោះ ។ ពួកគាត់យំលែងចេញនៅពេលដែលបន្លែរបស់ពួកគាត់ថោកដល់ថ្នាក់នេះ បើប្រៀបធៀបស្ពៃ១គីឡូក្រាមមិនស្មើថ្លៃប៊ីចេង១កញ្ចប់តូច ថ្លៃ៥០០រៀលផង ។
បងស្រីម្នាក់បានរៀបរាប់ថា គាត់បានចំណាយដើមទុន២លានរៀល សម្រាប់ដាំបន្លែស្ពៃ ក្រញាញ់ឆ្នាំនេះ ។ ប៉ុន្តែគាត់ទទួលផលមកវិញបានត្រឹមតែ៤០ម៉ឺនប៉ុណ្ណោះពេលស្ពៃគាត់កាត់បានទម្ងន់១តោន ។
បើគិតគ្រាន់តែឈ្នូលកាត់ស្ពៃមនុស្ស៥នាក់...
លោក វេង សាខុន ទទួលស្គាល់ថាកសិកម្មធ្លាក់ខ្លាំង ជាហេតុធ្វើកសិករ ចំណាក់ស្រុកទៅធ្វើកម្មករស្រុកគេ
កម្ពុជាប្រេស
(CEN)ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងកសិកម្ម បាន លើកឡើងថា កម្លាំង ពលកម្ម ក្នុង វិស័យ កសិកម្ម បាន ធ្លាក់ចុះ ដែលជា មូលហេតុ ធ្វើ ឲ្យ ប្រជាកសិករ មួយចំនួន បាននាំគ្នា ធ្វើ ចំណាកស្រុក មក រស់នៅ និង ស្វែងរក ការងារ នៅ ទីក្រុង ឬ ទៅ ធ្វើការ នៅក្រៅ ប្រទេស ទាំង...
+វត្ថុធាតុដើមដែលត្រូវការ៖
-សំបុកកណ្ដៀរ 0,5គីឡូក្រាម
-បាយស 1 គីឡូក្រាម
-ទឹក 20លីត្រ (ទឹកស្អាតដោយគ្មានជាតិក្លរីន)
+ជំហានដំបូង៖ លាយសំបុកកណ្ដៀរកន្លះគីឡូក្រាម ច្របល់ជាមួយបាយស១គីឡូក្រាម អោយសព្វ
រួចលាយជាមួយទឹក ២០លីត្រ ផ្អាប់ទុកនៅកន្លែងម្លប់ ពី៧-១០ថ្ងៃ។
+ជំហានទីពីរ៖ បន្ទាប់ពីជំហានដំបូងនេះ បន្ទាប់មកល្បាយនៃកំប៉ុស្តវាប្រែពណ៌ទៅជាសល្អក់។
យកល្បាយកំប៉ុស្តនេះទៅចាក់ ទៅលើ កន្លែងណាដែលមានកណ្ដៀរ រួចយកចំបើង ឬស្លឹកឈើពុកចាស់ៗ
ឬស្មៅស្ងួតមកគ្របពីលើ។ ត្រូវប្រោះទឹកអោយមានសំណើមជានិច្ច ទុកវារយៈពេលប្រហែល ១០-១៥ ថ្ងៃនោះផ្សិតនឹងចាប់ផ្ដើមដុះ។
ប្រភព៖ eangsophalleth
កសិករខេត្តកំពង់ចាមមួយចំនួនធំឈប់ ធ្វើស្រូវប្រាំងលើកទីពីរ ហើយខ្លះឈប់ធ្វើស្រែ លក់ដីស្រែអស់ព្រោះខ្វះទឹកយ៉ាងខ្លាំង
កម្ពុជាប្រេស
ប្រជាកសិករ នៅក្នុង ស្រុក កំពង់សៀម ខេត្តកំពង់ចាម បាន ផ្អាក ការងារ បង្កបង្កើនផល ស្រូវប្រាំង ជា លើក ទី ពីរ សិន ដោយ បារម្ភ ពី ការខាតបង់ ពេលវេលា ថវិកា ខណៈពេល ខាងមុខ អាកាស អាច មាន ការប្រែប្រួល អាកាសធាតុ ទៅជា រាំងស្ងួត ។
ប្រជាកសិករ នៅក្នុង ស្រុក កំពង់សៀម ខេត្តកំពង់ចាម...
ងាយៗ ហេីយមានទីផ្សារទៀត! ទិចនិចចិញ្ចឹមក្ដាមស្រែ ចាយទុនតិច និងសម្បូរទីផ្សារ មានប៉ុន្មានក៏មិនចេះសល់ដែរ
kampucheapost
របរចិញ្ចឹមក្ដាមជារបរ់ដែលមើលទៅហាក់ដូចជាថ្មីស្រឡាងសម្រាប់ប្រជាជនកម្ពុជា ហើយមិនសូវមានអ្នកចាប់អារម្មណ៍ខ្លាំងដូចការចិញ្ចឹមបង្កងនិងបង្គាទឹកសាបឡើយ។
ដោយឡែកទីផ្សារសម្រាប់ការលក់ចេញក្ដាមនេះគឺសម្បូរខ្លាំងណាស់មានប៉ុន្មានក៏មិនចេះសល់ដែរ ព្រោះប្រជាជនខ្មែរយើងនិយមចូលចិត្ដក្ដាមស្រែនេះខ្លាំងណាស់។
ដូច្នេះលោកអ្នកមិនគួរមើលរំលងរបរមួយនេះឡើយ។ ខាងក្រោមនេះជាបច្ចេកទេសចិញ្ចឹមក្ដាមងាយៗដែលលោកអ្នកអាចអនុវត្ដន៍បាន៖
១.របៀបរៀបចំលូសម្រាប់ចិញ្ចឹម
ការជ្រើសរើសទំហំលូសម្រាប់ចិញ្ចឹមគឺអាស្រ័យទៅផ្ទៃដីដែលលោកអ្នកចង់ដាក់ចិញ្ចឹម ប៉ុន្ដែត្រូវមានកំពស់ ១ ម៉ែត្រដើម្បីការពារកុំឲ្យក្ដាមវាចេញ។
យកបំពង់ទុយោ PVC ចំនួន ២ មកដាក់សំរាប់បញ្ចេញ និងបញ្ចូលទឹក
លូថ្មីត្រូវត្រាំទឹកទុកចោលហើយប្ដូរទឹក ៣ ទៅ ៤ ដង
យកដើមចេកមកដាក់ក្នុងអាងដើម្បីកាត់បន្ថយជាតិកំបោរ
ដាក់ដីកម្រាស់ប្រមាណ ២០ ទៅ ៣០ សង់ទីម៉ែត្រ
ធ្វើដំបូលដើម្បីផ្ដល់ជាម្លប់ និងដាក់បំពង់ទុយោឬក្បឿងចាស់ៗជាជម្រករបស់វាហើយគួរដាំស្រូវត្រកួននឹងស្មៅចកសារ៉ាយរួចដាក់ទឹកចូលកំពងសប្រមាណ ៣០សង់ទីម៉ែត្រ ។
២.របៀបព្រលែងពូជក្ដាម
ព្រលែងក្តាមដែលចាប់មកពីបឹងធម្មជាតិ ដែលមានសុខភាពល្អ ប្រមាណ ៥០ក្បាលទៅក្នុងលូដែលបានរៀបចំរួច។
ការដាក់ចូលនេះត្រូវកំណត់ក្ដាមឈ្មោលចំនួន ២៥ ក្បាល និងក្ដាមញីចំនួន ២៥...
+គ្រឿងផ្សំ
-ទឹកអង្ករ ៦លីត្រ
-ម្នាស់ចញ្ច្រាំតូចៗ មួយស្លាបព្រា
-ប៊ីចេង ១ស្លាបព្រា
+វិធីធ្វើ
-ដាក់ម្នាស់និងប៊ីចេងចូលរួចកូររហូតដល់រលាយប៊ីចេងអស់
-ស្រោចដំណាំអ្នករៀងរាល់១សប្តាហ៍ម្តង
ប្រភព៖ អ៊ាង សុផល្លែត
* វិធីធ្វើគឺ៖
– ជ្រើសរើសយកវេលាធ្វើនៅពេលដែលដូងរបស់យើងចាប់ផ្តើមដាំ
រួចបាន៦ខែ។
– ជីករណ្តៅល្មមមួយដែលមានចម្ងាយ១ម៉ែត្រ រួចយកក្រឡមួយកប់ក្នុងរន្ធនោះត្រឹមពាក់កណ្តាល និងត្រូវចោះរន្ធនៅបាតរបស់វាទំហំ ០,៥សង់ទីម៉ែត្រ។
– ដាក់អំបិលចូលក្នុងក្រឡនោះត្រឹមពាក់កណ្តាល រួចគ្របវាឲ្យជិត ដោយពុំមានចាក់ទឹកចូលនោះទេ។
– រាល់មួយឆ្នាំម្តងយើងត្រូវបើកគម្របវាមើល និងត្រូវថែមអំបិលផង។
– អនុវត្តបែនេះនឹងធ្វើឲ្យដូងរបស់យើងមានរសជាតិផ្អែម ហើយផ្លែបានច្រើនទៀតផង។
តោះត្រៀមៗ! គ្រូបង្គាទឹកសាបមកពីកូរ៉េនឹងមកបង្រៀនពីការចិញ្ចឹមបង្គាបានលុយម៉ឺនៗដុល្លារ ក្នុងមួយឆ្នាំ
kampucheapost
កាលពីពេលកន្លងទៅនេះ ក្រុមការងាររបស់ Business Cambodia បានសហការជាមួយនឹងក្រុមហ៊ុនហាងឆេង ២៤ បានហោះហើរទៅទីក្រុងប៊ូសាន
នៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីសិក្សាពីអាជីវកម្មចិញ្ចឹមបង្គាដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយការចិញ្ចឹមបង្គាមួយនេះកំពុងតែជោគជ័យមួយនៅក្នុងទីក្រុងប៊ូសាន ។
ជួបផ្ទាល់ជាមួយស្ថាបនិករបស់ Business Cambodia ថៅកែបង្គាដ៏ធំមួយនៅក្នុងប្រទេសកូរ៉េបាននិយាយថា នៅពេលដែលគាត់ចេញចិញ្ចឹមបង្គា មិនចំនេញនោះទេក្នុងរយះពេល ២ ឆ្នាំដំបូង
តែដោយសារចិត្តស្រលាញ់នៅការចិញ្ចឹមបង្គាស្រាប់ គាត់មិនបានខ្វល់រឿងខាតនោះទេ ពោលគាត់បានខិតខំប្រឹងរហូតក្លាយជាបិតាបង្គាមួយរូបនៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្តង។
ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាបនិកហាងឆេង ២៤ ដែលមានស្នាក់ការនៅប្រទេសកូរ៉េ លោក ប៊ុន ធាងលុយ ក្នុងបំណងនាំយកបិតាបង្គាទឹកសាបរូបនេះមកកម្ពុជា ទីបំផុតបិតាបង្គាររូបនេះក៏យល់ព្រម
ហើយលោកនឹងធ្វើដំណើរមកកម្ពុជានៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ហើយលោកនឹងបង្រៀនកូនខ្មែរទាំងអស់គ្នាអោយចេះចិញ្ជឹមបង្គាទឹកបែបទំនើបជាលក្ខណៈបច្ចេកទេសកូរ៉េ។
គួរំលឹកផងដែរកសិដ្ឋានចិញ្ចឹមបង្គានៅក្នុងប្រទេសកូរ៉េមានទំហំដីកន្លះហិចតា កំពុងចិញ្ចឹមបង្គាយក្ស ហើយត្រូវបានចំណាយក្នុងចិញ្ចឹមបង្គាត្រឹមតែ ៥០០០ ដុល្លារតែប៉ុណ្ណោះក្នុងដំណាក់កាលដំបូង ហើយចំណាយទៅលើការទិញចំណីប្រមាណ...
ងាយចិញ្ចឹម ហេីយសំបូរទីផ្សារទៀត! តោះមកដឹងពីវិធីចិញ្ចឹមកំពិស ដែលអាចរកចំណូលបានស្រួលបំផុត
kampucheapost
ខណៈដែលកំពិសទន្លេកាន់តែពិបាករក អ្នកនេសាទរកបានតិចទៅៗ នោះវាបានជម្រុញឲ្យកំពិសកាន់តែកើនឡើងជាបន្ទាប់។
កត្ដាទាំងនេះហើយដែលលោកអ្នកមិនគួរមើលរំលងរបរចិញ្ចឹមកំពិសនេះឡើយ ព្រោះវាសម្បូរទីផ្សារខ្លាំងណាស់។
ថ្ងៃនេះ Business Cambodia នឹងនាំលោកអ្នកទៅដឹងពីបច្ចេកទេសចិញ្ចឹមកំពិសក្នុងស្រះ ចំណាយដើមទុនតិច និងទទួលផលបានខ្ពស់។ ខាងក្រោមនេះជាបច្ចេកទេសចិញ្ចឹមកំពិស៖
១.ការរៀបចំស្រះសម្រាប់ចិញ្ចឹម
- រៀបចំជីកស្រះមានជម្រៅ ៧០សង់ទីម៉ែត្រ ទទឹង ២ម៉ែត្រ និងបណ្តោយ ៤ម៉ែត្រ
- ដាក់ក្រាលផ្ទាំងប្លាស្ទិច រួចដាក់ល្បាយដីលាយភក់បាតត្រពាំងកំរាស់ប្រមាណ ៥សង់ទីម៉ែត្រ។
- ដាក់បញ្ចូលទឹកទុកកម្ពស់ប្រមាណ ៨ សង់ទីម៉ែត្រ ពីមាត់ស្រះ ដាក់ថ្នាំសម្លាប់មេរោគរួចទុកចោលប្រមាណ ៧-១០ថ្ងៃ។
- ដាក់សារាយទឹកសាប ត្រកួន និងស្មៅចូលទៅក្នុងស្រះ
២.របៀបដាក់ចិញ្ចឹម
- ដាក់ចិញ្ចឹមកំពិសមេធំៗមានពងស្រាប់ប្រមាណ ៥០ កំពិស និងត្រូវលាយកំពិសឈ្មោលខ្លះផង ដាក់ក្នុងអាងក្រៅរយៈពេល៥ថ្ងៃសិន រួចដាក់ចូលស្រះ
-...