មួយរយៈពេលប៉ុន្មានថ្ងៃនេះ យេីងសង្កេតឃើញថា មានយុវជនមួយក្រុម បាននាំគ្នា ចុះទៅសម្អាតប្រឡាយលូទឹកស្អុយមួយកន្លែងនៅ បឹងត្របែក ហេីយក៏មានមជ្ឈដ្ឋានមហាជនមួយចំនួន ក៏បានជួយជារបស់របរ និងឧបត្ថម្ភជាទឹកសុទ្ធ ដេីម្បីឲ្យពួកគេ មានកម្លាំងចិត្ត ក្នុងការធ្វេីកិច្ចការងារមួយនេះ ទទួលបាននូវលទ្ធផលដ៏ល្អ សំរាប់សង្គមផងដែរ។
ដោយឡែក មកដល់ពេលនេះ ទាក់ទងនឹងការសម្អាតសំរាមនៅក្នុងប្រឡាយលូទឹកស្អុយ យេីងសង្កេតឃេីញថា ពួកគេនៅតែបន្តធ្វេីកិច្ចការងារមួយនេះ ដោយមិនបោះបង់ចោលនោះឡេីយ ប្រសិនបើប្រជាពលរដ្ឋនៅតែព្យាយាមបោះ ពួកគេក៏នៅតែព្យាយាមសម្អាត រហូតដល់លែងមានសំរាមតែម្តង។
ដែលនេះជាជំហរបញ្ជាក់យ៉ាងមុឺងម៉ាត់ តាមរយៈគណនីហ្វេសបុករបស់លោក មួន ម៉ារ៉ា ដោយលោកបានធ្វើការរៀបរាប់យ៉ាងដូច្នេះថា៖ «ជិះទូកលេងតាមគង្គា យុវជនគ្រប់គ្នា ពុះពារដើម្បីទីក្រុងស្អាត! ថ្ងៃនេះបន្ត ថ្ងៃស្អែកបន្ត ហើយនៅតែបន្ត រហូតដល់ប្រជាពលរដ្ឋយើងយល់អំពីការចោលសំរាម»។
សម្តីដ៏មានអត្ថន័យមួយឃ្លានេះ សង្ឃឹមថាប្រជាពលរដ្ឋមួយចំនួនដែលតែងតែបោះចោលនូវសំរាមទៅក្នុងប្រឡាយលូទឹកស្អុយនេះ មេត្តាឈប់បោះសំរាមនេះទៀតទៅក្នុងប្រឡាយលូជាបន្តទៀត ហេីយចូលរួមទាំងអស់គ្នា ដេីម្បីធ្វើឲ្យបរិស្ថាន និងសង្គមមួយនេះ ទទួលបាននូវភាពស្រស់ស្អាត និងសុខភាពល្អ។ vdoamazing.com