ភ្នំពេញៈ ម្ចាស់ដីជាង២០០គ្រួសារផ្សេងទៀតនៅខេត្តរតន:គីរី បាន លើកគ្នា ទៅដាក់ពាក្យបណ្តឹង ទៅតាមស្ថាបន័ថ្នាក់ជាតិ និង អង្គភាពប្រឆាំងអំពើពុករលួយ
ពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយ អន្តរាគមន៏ ដល់ពួកគាត់ បន្ទាប់ពី អ្នក ស្រី លី សុខងីម និងបក្សពួក បាន
គម្រាមកំហែងចូលទន្ទ្រានកាន់កាប់ដីស្របច្បាប់របស់ពួកគាត់រួចមក មិតែប៉ុណ្ណោះថែមទាំង ចោទគាត់ថា កូនបំណុល ទៅវិញ ។
តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋម្ចាស់ដីនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបរាប់ពីអំពើទុច្ចរិត របស់ លោក ស្រី លី សុខងីម
និងបក្សពួក មកគម្រាមកំហែងចូលទន្ទ្រានកាន់កាប់ដីស្របច្បាប់របស់ពួកគាត់រួចមក បុគ្គលនេះ ត្រូវបានម្ចាស់ដីជាង២០០គ្រួសារផ្សេងទៀតនៅខេត្តរតន:គីរី
ក៏បានចោទប្រកាន់ថាបានរំលោភទន្ទ្រានកាន់កាប់ដីរបស់ពួកគាត់ដោយចោទ ពួកគាត់ថាជាកូនបំណុល ខណៈពួកគាត់មិនដែលស្គាល់បុគ្គលនេះពីមុនសោះ។
លោក ស្រី លី សុខងីម និងបក្សពួក បានរងនូវការចោទប្រកាន់ រំលោភយកដី ប្រជាពលរដ្ឋ ទី១ មានប្រជាពលរដ្ឋ៣គ្រួសាររស់នៅភូមិម៉ាស់ ឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរី ត្រូវបុគ្គលនេះ
រំលោភបំពានទន្ទ្រានយកដីពួកគាត់ចំនួន ២១ហិចតា។ ករណីមួយផ្សេងទៀត មានជនជាតិ កាចក់ ប្រមាណ ២៣០គ្រួសារនៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនៈគិរី
ក៏ត្រូវបុគ្គល លី សុខងីមនេះ រំលោភបំពានទន្ទ្រានយកដីពួកគាត់ចំនួន ៣៧០ហិចតាផងដែរ តាមរយៈរូបភាពឲ្យប្រជាពលរដ្ឋផ្ដិតមេដៃលក់ដោយខ្លួនសន្យាថានឹងឲ្យប្រាក់តាមក្រោយ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរនិងប្រជាពលរដ្ឋ។
ទាក់ទងទៅនឹងករណីនេះ ប្រជាពលរដ្ឋបានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមជួយរកយុត្តិធម៌ជូនពួកគាត់ពីសំណាក់បុគ្គល លី សុខងីម នេះដែលបានដើរគំរាមកំហែងមករំលោភបំពានទន្ទ្រានយកដីប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីនេះ។
ករណីនេះ ប្រជាពលរដ្ឋ ក៏ បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយរួចហើយដើម្បីប្ដឹងពីគំនិតខិលខូច និងទង្វើទុច្ចរិតដើរគំរាមកំហែងមករំលោភបំពានទន្ទ្រានយកដីប្រជាពលរដ្ឋពីសំណាក់បុគ្គលលី សុខងីមនេះ។
ជុំវិញករណី ដី៣៧០ហិចតានៅភូមិកាណាត ឃុំតាឡាង សុក្រអណ្តូងមាស ខេត្តរតនគីរី អ្នកស្រី លី សុខងីម ម្ចាស់ក្រុមហ៊ុន វីខេអិមម៉ូនារអ៉ិនវេសមេន បានបញ្ជាក់ថា ក្រុមហ៊ុនរបស់អ្នកស្រីបានទិញ ផ្ទេរសិទ្ធ
ប្រគល់លុយត្រឹមត្រូវ មានលិខិតផ្ទេរសិទ្ធ លិខិតប្រគល់លុយ លិខិតប្រគល់ដីពីម្ចាស់ដីនិងម្ចាស់សហគមន៏ក្នុងភូមិភូមិកាណាត ឃុំតាឡាវខេត្តរតនគីរី ត្រឹមត្រូវ និងស្នាមមេដៃអ្នកភូមិម៉ាស់ដែលជាម្ចាស់ដីទាំងអស់
ជាភស្តុតាង។ អ្នកស្រី លី សុខងីម បានអះអាងថា មិនបានប្រពឹត្តដូចការចោទប្រកាន់ទេ។ ពួកគាត់មានមេដៃក្នុងលិខិតទទួលលុយនិងប្រគល់ដីចំការជាភស្តុតាង។ អ្នកស្រីមិនបានរំលោភយកដីពួកគាត់ទេ៕