ភ្នំពេញ៖ លោក ស្រី ហ៊ុន ស៊ីណាត ប្អូនស្រី បុរសខ្លាំងដែលរិះគន់ មិនសំចៃមាត់ បានសសេរសារ បង្ហោះនៅលើបណ្តាញសង្គ ម សម្តែងការ មិនពេញចិត្តទៅនិងសកម្មភាព លោក ព្រំ សាន្ត ដែល រិះគន់ ភាព មានបាន របស់
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹង ត្រែង ដោយលោក ស្រី បញ្ជាក់ថា ប៉ុន្មានថ្ងៃនេះឃើញដូចវ៉ល់ៗ អស់ហើយ ឬអ្នកកាសែតទាំងនេះ យកគេមកវ៉ៃដោយអត់មានអ្វីៗចេះ តែ បិទភ្នែកវ៉ៃ ទៅ មិនខុសពី អាចារ្យ A នៅវិទ្យុ ABC និយាយមិនខុសមែន ? ។
ការសសេរសារ ខាំមិន តប របស់លោកស្រី បាន ធ្វើឡើង បន្ទាប់ពី លោកព្រំ សាន ទីប្រឹក្សាក្រសួងព័ត៌មាន មានងារជា”ឯកឧត្ដម”កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បាន សរសេរ សារ បង្ហោះ រិះគន់ភាព មានបាន របស់ ប្រធានមន្ទីរសាធារណះការខេត្ត
ស្ទឹងត្រែង នៅលើអាខោនផ្ទាល់ខ្លួនលោក ហើយ បាន tag ព័ត៌មាននោះ ចូលទៅ ទៅក្នុងអាខោន លោកស្រី ហ៊ុន ស៊ីណាត ថា«ស្រុកខ្មែរ ឥឡូវ សំបូរអ្នកមានណាស់…ថ្ងៃមុនមាន លោកមេប៉េអឹម ខេត្តរតនៈគីរី ដែលចែកលុយឲ្យកូនចាយលេងម្តង១០ម៉ឺនដុល្លារ.. ថ្ងៃនេះ ខ្ញុំសុំបង្ហាញ អ្នកមានថ្នាក់សេដ្ឋីម្នាក់ទៀត គឺ
លោក ស គឹម ណាត ដែលជាប្រធានមន្ទីរសាធារណការណខេត្ត ស្ទឹងត្រែង ដែលសំបូរលុយដើរលេងបរទេស និងមាន សណ្ឋាគារ ដាក់ឈ្មោះកូន ចំនួនពីរកន្លែងនៅខេត្តនោះ
ដោយដាក់ទ្រង់ទ្រាយជា ផ្ទះសំណាក់ ដើម្បីបង់ពន្ធថោក មានផ្ទះវីឡាពីរកន្លែង នៅបុរីទន្លេបាសាក់ មុខក្រសួងមហាផ្ទៃរាជធានីភ្នំពេញ ហើយមានគ្រឿងចក្រ
ជាច្រើនទៀត ដែលជាគ្រឿងចក្រផ្ទាល់ខ្លួន សម្រាប់ ធ្វើផ្លូវស៊ីឈ្នួល ឲ្យទៅលោកគង់សុផលជាអ្នកគ្រប់គ្រង….តើបងប្អូនអ្នកស្ទឹងត្រែងអាចដឹងទេថា គាត់បានលុយមកពីណា ច្រើនម្ល៉េស?????»។
ក្រោយលោក ស គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង មិនបង្អង់ យូឡើយ បាន សសេរ ឆ្លើយតប លោក ព្រំ សាន្ត វិញថា
“ពូព្រំសានយើងនិយាយសុំការពិតបន្តិចទៅពូយកពត៏មានអោយច្បាស់ចាំនិយាយ បើខ្ញុំមានផ្ទះនៅបូរីទន្លេបាសាក់ពីមែនខ្ញុំអោយពូមួយចុះ បើរឿងផ្ទះសំណាក់មែនគីរបស់កូនប្រសារខ្ញុំម៉ែនតែមិនមែនសណ្ឋាទេ មានចំនួន 28បន្ទប់នៅខាងក្នុងទៀតមួយយប់ដាច់បាន8,9បន្ទប់ប៉ុណ្ណុះរីគ្រឿងចក្រខ្ញុំគ្មានយកផ្ញើនរណាដែល ។
អស់ពីរឿងថាខ្ញុំមិនជួសជុលអីខ្ញុំមហាសេដ្ឌីណាទៀត ខ្ញុំចង់សួរថាបើខ្ញុំផ្ទះសំណាក់នឹងមែនតើវាខុសអី ទល់តែខ្ញុំក្រទើបពូសប្បាយចិត្តឬ?ចឹងពូឌៀលថា ខ្ញុំគ្មានគំនិតពូធ្លាប់ជាអតីត មន្ត្រីដែលពូគួរពិចារណា
ពូចង់សំលាវ់មន្ត្រីអោយដួលទើបពូសប្បាយចិត្ត។ថ្ងៃមុនពូវ៉ៃខ្ញុំរឿងស្ពានខ្ញុំសូមជំរៀបពូថាជាឌត្តមកិតិខ្ញុំធ្វើតាម ពីតខ្ញុំត្រូវធ្វើសុំលុយក្រសួងពូដឹងទេ៦ស្ពានឈើដែលត្រូវថែទាំទីកប្រាក់៧០០០០០ប្រាំពីរលានរៀលបើកបីដង
ក្នុងមួយឆ្នាំចែកមើលបានប៉ុន្នាន?ហើយខ្ញុំក័មិនបានសុំលុយក្រួងដែលគីខ្ញុំទៅរើស្ពានចាស់មកធ្វើដើម្បីអោយប្រជាជនបានឆ្លង។សរុបមកពូយកពត៏មានខុស លោក ពូចាស់ហើយគួរយកធម៏ព្រះមកដាក់ខ្លួនខ្ញុំមិនចង់តបតតែពូមិនដឺង”។
ដោយឡែកលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទ្រាំនិងការ បង្ហោះ របស់លោក ព្រំ សាន្ត មិនបាន ក៏សសេរ ខាំមិន តបវិញ ថា”ខ្ញុំដេកឆ្ងល់ថាហេតុអីក៏អ្នកកាសែតពេល
នេះធ្វើលើសយ៉ាងនេះហើយម៉េចមិនវ៉ៃមន្ត្រីគ្រាក់ៗនៅភ្នំពេញខ្លះសណ្ឋាគារមានគ្រប់កន្លែងផ្ទះគ្រប់ខេត្តជួយវ៉ៃទៅ ។ ម្យ៉ាងទៀតប៉ុន្មានថ្ងៃនេះឃើញដូចវ៉ល់ៗ អស់ហើយ ឬអ្នកកាសែតទាំងនេះចង់យកកូរដើម្បីឲ្យ
រាស្ត្រភ្លេចរឿងសម រង្សីទេដឹង ? ពេលខ្លះយកគេមកវ៉ៃដោយអត់មានអ្វីៗចេះតែបិទភ្នែកវ៉ៃទៅ អ្នកកាសែតខ្លះអាចារ្យអេនៅវិទ្យុ ABC គាត់និយាយមិនខុសមែនខ្ញុំមើលឃើញប៉ុន្មានថ្ងៃនេះដូចឡប់អស់ហើយ”៕
ប្រភព៖ PN