យុវជនដែលមានគណនីយ្យមួយឈ្មោះ Life Unlockបានសន្យា និងប្រមូលសំរាមនៅលូបឹកត្របែកអោយអស់នោះ បើគិតត្រឹមមកដល់ថ្ងៃនេះយុវជនរូបនេះ បានធ្វើការប្រមូលសំរាម ១០ថ្ងៃហើយ ពិតជាប្លែកណាស់ នៅទីតាំលូបឹងត្របែកនោះ ក្នុងនោះមានការចូលរួមសហការពីខាងសាលារាជធានីផងដែលរហូតទីនោះស្អាត លើសពិនេះទៅទៀត។
យុវជនរូបនេះចង់កែច្នៃតំបន់នេះទៅជា កន្លែងទេចរណ៍ដោយ មានចិញ្ចឹមត្រីចម្រុះពណ៌ មានស្ពានសំរាប់ដើរកំសាន្ត និងមានទូកជិះលេងទៀត ។
តាមគម្រោងដែលជាក្ដីស្រមៃរបស់លោក រមណីយដ្ឋានកើតចេញពីលូ ស្អុយនេះ លោក និង ក្រុមនឹងដាក់ឈ្មោះថា «អាងត្រីនាងចម» ដែលការលើកឡើងនេះ គឺធ្វើដូចនៅស្រុកគេចឹង ។
ប៉ុន្តែក្រោយពេលប្រមូលសំរាមចាស់ៗអស់ សំរាមថ្មីៗចេះតែមកបន្ត ទៀត ដូចនេះយើងឃើញមានអ្នកចូលរួមជួយផ្សេងទៀតកាលពីយប់មិញនេះ ដែលរូបភាពទាំងនេះចេញពីគណនីយ្យ Kodomo
ក្រុមការងារគាត់ប្រមូលសំរាមទាល់តែអស់សារជាថ្មីម្តងទៀត នៅចំនុចលូបឹងត្របែករហូតទាល់តែម៉ោង១០យប់ឯណោះ ក្នុងមានក្រុមការងារប្រហែលជា១០នាក់ ចុះជួយគ្នាដោយប្រើពោងផង និងការច្នៃជាទូក
មហាជនជាច្រើនស្ញើចសរសើរចំពោះទឹកចិត្តដ៏កំររបស់ក្រុមការងារទំាងអស់ ប៉ុន្តែអ្វីដែលហួសចិត្តនោះក្រោយប្រមូលរួចព្រឹកឡើងមានសំរាមដដែល ប៉ុន្តែយើងមិនទាន់ដឹងថាកើតចេញពីចាក់ចូលផ្ទាល់ឬក៌ហូរតាមលូឬក៌យ៉ាងណានោះទេ
ចំនែកឯយុវជនរូបនេះក្រោយឃើញ បែបនេះមានតែនិយាយថា <<ថ្ងៃទី 10 កន្លែង យប់មិញហ្នឹងគ្នាយើង 😁 មករែងត្បូងបន្ត ហាហា >>។ ប្រភព៖ http://khmertopnews.com