កាលពីព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ មានករណីរថយន្តធុនធំបុក កិនស្ត្រីម្នាក់បណ្តាលអោយបែកក្បាលខ្ទេច ស្លាប់យ៉ាងអាណោចអធម័កណ្តាលផ្លូវ
ដែលករណីនេះក្លាយជាប្រធានបទក្តៅ ធ្វើអោយមានមតិមហាជនជាច្រើនបានរិះគន់ចំពោះចំណាត់ការគ្មានប្រសិទ្ធភាពរបស់សមត្ថកិច្ច អជ្ញាធរដែលពាក់ពន្ធ័
ជាពិសេស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានប្រកាសហាមប្រាមមិនអោយមានរថយន្តប្រភេទដឹកទំនិញធុនធំ ចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។
មិនបង្អង់យូរ លោកក វីល្លាម បានសរសេរក្នុង ហ្វេសប៊ុក ផេក របស់លោកដោយមានរូបថតគ្រោះថ្នាក់រថយន្តកិនមនុស្សស្លាប់នេះថា “និយាយ
តាមត្រង់ខ្ញុំពិតជាខ្មាស់គេជំនួសលោកចៅហ្វាយក្រុងខ្លាំងណាស់ បើជាខ្ញុំវិញ ខ្ញុំចុះពីតំណែងហើយ! ថ្ងៃនេះឡានធំបុកគេស្លាប់នៅស្ទឹងមានជ័យកាលពី
ព្រឹកម៉ិញ សួរថាតើស្តាប់សម្តីចៅហ្វាយក្រុង និងស្តាប់សម្លេង គីគីព្រូស មួយណាល្អជាង? គីគី ព្រូសមានប្រយោជន៍ណាស់ ព្រោះចោរវាខ្លាចវាអាចរត់ ។”
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការបុកស្លាប់បន្តបន្ទាប់ពីសំណាក់រថយន្តធុនធំដឹកទំនិញ
លោក ឃួង ស្រេង អភិបាលរាជធានី បានប្រកាសហាម មិនអោយរថយន្តធុនធំបើកចូលក្រុង ពេលថ្ងៃ ៕