តាមការព្យាករណ៍ អាកាសធាតុលើកទី ២ សម្រាប់រដូវប្រាំង និង ដើមរដូវវស្សា ឆ្នាំ ២០១៩ របស់ក្រសួងធនធានទឹក និង ឧតុនិយម ចេញផ្សាយនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩ នេះបានឲ្យដឹងថាក្នុងខែមេសា និង
ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ ធាតុអាកាសនឹងមានសភាពក្តៅហួតហែងខ្លាំង ហើយនៅពេលខ្លះ សីតុណ្ហភាពអតិបរមានឹងហក់ឡើងដល់ ៤០-៤២ អង្សាសេ ពិសេសនៅតំបន់ទំនាបកណ្តាល ភាគពាយ័ព្យ និង តំបន់ខ្ពង់រាបភាគខាងជើង ។
លើសពីនេះទៀត ក្រសួងឲ្យដឹងថា នឹងមានបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់កើតឡើងច្រើន ហើយរដូវវស្សាមកដល់យឺតជាងបណ្ដាឆ្នាំកន្លងទៅ ៕
ដើម្បីកាន់តែលម្អិតសូមមើលសេចក្ដីជូនដំណឹងខាងក្រោមនេះ ៖