ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ
និងផលិតកម្មសត្វ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
បានឃាត់រថយន្ត១គ្រឿងដឹកសត្វជ្រូករស់ចំនួន១០៤ក្បាល ចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ដោយគ្មានលិខិតអនុញ្ញាត ឬឯកសារអ្វីទាំងអស់។
ការឃាត់រថយន្តដឹកជ្រូក គ្មានលិខិតអនុញ្ញាតនេះ បានធ្វើឡើងនៅត្រង់ចំណុចភូមិស្រែខ្សាច់ ឃុំសេដា ស្រុកតំបែរខេត្តត្បូងឃ្មុំ
ហើយក្រុមការងារបានប្រគល់វត្ថុតាងបទល្មើសទាំងនោះ ជូនទៅការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត ត្បូងឃ្មុំ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕