ភ្នំពេញ ៖ គូរស្នេហ៍មួយគូរខណៈឌុបគ្នាវិលត្រឡប់មកពីផ្ទះសំណាក់វិញដោយនាងស្រីជាអ្នកឌុបនៅពេលជិះដល់ផ្ទះជួលទៅហើយ បែជារេចង្កូតបុកខឿនចិញ្ចើមផ្លូវបណ្តាលឲ្យដួលរងរបួសធ្ងន់បាក់ជើងខាងប្រុស
ខាងស្រីរងរបួសស្រាល កាលពីវេលាម៉ោង១១និង៣០ព្រឹក ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ចំណុចកែងផ្លូវចូលភូមិព្រៃល្ងរ ភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
បុរសរងគ្រោះឈ្មោះ ហួន យឹម អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងរបួសបាក់ជើងឆ្វេង
ដោយសាររបួសធ្ងន់ពេកមិនអាចលាក់បាំងប្រពន្ធបានទើបតេមកប្រាប់ឲ្យប្រពន្ធដឹងទៅជួយមើលផង។ ចំណែកស្រ្តីជាគូរសង្សារ ឈ្មោះ ស្វាយ សុគា អាយុ២៩ឆ្នាំ មុខរបរ
កម្មការនីរោងចក្រ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិចេក ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសស្រាល ។
តាមប្រភពមួយនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី៣០១៤
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-5330 ដែលទើបវិលត្រឡប់មកពីបន្ថែមវិជ្ជាគុណ មន្តស្នេហ៍ ដោយខាងស្រីជាអ្នកបើកបរ ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ
ពីលិចទៅកើត លុះដល់ចំណុចខាងលើ ឆ្លងផ្លូវគោលបំណងចូលផ្ទះជួល បែជាជ្រុលទៅបុកខឿនចិញ្ចើមផ្លូវខ្លួនឯងដួលរងរបួសធ្ងន់ខាងប្រុស ខាងស្រីរងរបួសស្រាល ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានឲ្យប្រជាពលរដ្ឋទូរស័ព្ទហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីជួយសង្គ្រោះ ។
ដោយស្ថានភាពរបួសបាក់ជើងធ្ងន់ ប្រសិនជាលាក់បាំងក៏មិនជិតដែរ ជនរងគ្រោះ ផ្តល់ដំណឹងជូនភរិយា ឲ្យទៅជួយមើលខ្លួនផងនៅមន្ទីរពេទ្យ ៕