បុរសម្នាក់ ជាកម្មករសំណង់ បានអង្គុយស្លាប់ នៅក្បែររបងផ្ទះ ប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅខាងក្រោយ សកលវិទ្យាល័យ ខ្មែរបច្ចេកវិទ្យា ស្ថិតនៅក្រុម១២ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
សាកសពឈ្មោះ សឿង សាត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្ន ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានស្លាប់ ដោយសារ ជំងឺគាំងបេះដូង៕