កំពង់ស្ពឺ៖ លោក ហង្ស សំរេច ដែល គេស្គាល់ថា ជាប្អូនថ្លៃស្នងការនគរបាលខេត្តកំពង់ស្ពឺលោកឧត្តមសេនីយ៍ទោ សម សាមួន បានរងនូវ
ការចោទប្រកាន់ថា នៅពីក្រោយ កាង បទល្មើស ល្បែងកន្ទុយលេខ នៅទូទាំង ខេត្ត ដោយ យកអំណាច បងថ្លៃ ទៅ ធ្វើព្យុះភ្លៀង
បើ កូនកញ្ជ្រែងណា មិនទទួល យកគេធ្វើមេ គេនិង ដឹកនាំកំលាំង បង្ក្រាបជាពុំខាន។
តាមសេចក្តីរាយាករណ៏ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមូលដ្ឋានខេត្តកំពង់ស្ពឺ និយាយជារួម និងនិយាយដោយឡែកមូលដ្ឋានស្រុកសំរោង បទល្មើសឆ្នោតវៀតណាម កំពុងកើតឡើង យ៉ាងព្រោងព្រាត នៅតាមមូលដ្ឋានស្រុកសំរោងទង ។
ប្រភពដដែលបន្តថា បើ ទីតាំងឆ្នោតវៀតណាមទាំងឡាយណា «កូនកញ្ច្រែង» មិនបង់ និងយក ក្រុម គេធ្វើជាមេទេនោះ លោក ហង្ស សំរេច នឹងបញ្ចេញកម្លាំងនគរបាល របស់ខ្លួនចុះមកចុះបង្ក្រាបតែម្តង ដោយមិនទុកឲ្យមានវត្តមានទៀតឡើយ។
ជាក់ស្តែងកាលពីកន្លងទៅ សមត្ថកិច្ចបាន ចុះបង្ក្រាបទីតាំង កត់កន្ទុយលេខ នៅស្រុកសំរោងទង មើលសំបកក្រៅ ដូចជា ហមហួន ណាស់ ប៉ុន្តែជាក់ស្តែងជាការលុបបំបាត់ រាល់កូនកញ្ច្រែងទាំងឡាយណា ដែលមិនកត់ប្រមូលជូនក្រុមខ្លួនប៉ុណ្ណោះ។
មន្រ្តីនគរបាលតូចតាចនៅអធិការដ្ឋាននគរបាលស្រុកសំរោង ទង ដែលអត់លិឌ បានលួចប្រាប់អ្នកយកព័ត៌មានថា លោក ហង្ស សំរេច ជាប្អូនថ្លៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បាន ចេញមុខ កាងបទល្មើស ល្បែងកន្ទុយលេខ សឹងតែមួយ ខេត្តទៅហើយ គ្មាន អ្នកណា ហ៊ានជាមួយ លោក ទេ ព្រោះ លោក ជាប្អូនថ្លៃស្នងការ ស្មោះ ។
ប្រភព ដដែលបន្តថា លោក ហង្ស សំរេច បាន ប្រើ ប្អូនរបស់ខ្លួនម្នាក់ឈ្មោះ ហៀង ទៅកាងនិងធ្វើព្យុះ ភ្លៀង ទូទាំងខេត្តកំពង់ស្ពឺ បើ «កូនកញ្ជ្រែង »ណាមិនទទួល ខ្លួន ធ្វើជាមេគេនិងបង្ក្រាបភ្លាម ។
មន្រ្តី អត់លិឌ បានបន្តថា មិនត្រឹមតែបទល្មើសឆ្នោតវៀតណាម និងនៅមូលដ្ឋានស្រុកសំរោងទងនោះទេ ប៉ុន្តែលោក ហង្ស សំរេច ក៏ ជាប់ពាក់ព័ន្ធនឹងបទល្មើស ជល់មាន់ទៀតផង ។
តាមសេចក្តីរាយការណ៏បានបន្តថា ករណី លោក ហង្ស សំរេច យកអំណាចបងថ្លៃ ជាស្នងការ ទៅធ្វើព្យុះភ្លៀងនេះ លោកឧត្តមសេនីយ៍ផ្កាយ២ សម សាមួន ក៏ពិបាកចិត្តណាស់ដែរ ប៉ុន្តែ មិនដឹងធ្វើមិច បើជាប្អូនថ្លៃរបស់ខ្លួនទៅហើយនោះ «លេបវា ស្លាក់ ខ្ជាក់វា ស្លែង បាត ដៃ ក៏សាច់ ខ្នងដៃក៏សាច់» ទៅហើយ ។
ជាមួយគ្នានេះ មន្ត្រីអត់លិឌ និង ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកសំរោងទង និងនៅមូលដ្ឋានខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជួយមានចំណាត់ការ
និងចាត់ឲ្យក្រុមការងារចុះស្រាវជ្រាវរក ការពិតផង ដើម្បីលុបបំបាត់រាល់បាតុភាពទាំងឡាយរបស់មន្រ្តីនគរបាលថ្នាក់ក្រោម ដែលរកស៊ី និងពាក់ព័ន្ធបទល្មើសទាំងនេះ។
ជុំវិញករណីនេះ មិនអាចសុំការបំភ្លឺពី លោកឧត្តមសេនីយ៍ទោ សម សាមួន និង លោក ហង្ស សំរេច បានទេ គេហទំព័រយងរងចាំការបំភ្លឺជានិច្ច ។
Ref: PN