អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាចែកចាយវិដេអូមួយតៗគ្នា ដែលបង្ហាញអំពីអត្តចរិករបស់គ្រូពេទ្យ ក៏ដូចជាមន្ទីរពេទ្យឯកជនមួយ
ឈ្មោះថាសួគា៌ បានកាប់ស៊ីអ្នកជំងឺឆៅៗតែម្តង ដោយគ្រាន់តែដេរប្រាំថ្នេរ និងព្យួរសេរ៉ូម១កំប្លោក ទារ៥៣មុឺនរៀល ដែលជាតម្លៃមួយហួសហេតុ។
ប៉ុន្មានម៉ោង មុននេះបន្តិចប្អូនប្រុសជីដូនមួយខ្ញុំ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយផ្លូវចំការដូង រួចក៏បញ្ជូនមកពេទ្យសួគា៍ ក្បែរស្ពានដែក។ មកសម្រាកពេទ្យប្រមាណជាងមួយម៉ោង ក៏សុំពេទ្យចេញទៅផ្ទះ។
ពេទ្យមានភាពរុញរា ហាក់មិនចង់អោយចេញ ខណៈដែលស្ថានភាពជម្ងឺ មានភាពធម្មតា។ ស្រាប់តែពេលគិតលុយ ក៏ស្រឡាំងកាំងទាំងអស់គ្នា ព្រោះថ្លៃហួសហេតុពេក ត្រឹមតែដេរប្រាំថ្នេរ និងព្យួរសេរ៉ូមមួយប្លោក ត្រូវបង់លុយ 53ម៉ឺនរៀល (530000រៀល)។
ដោយសារតម្លៃថ្លៃកប់ពពកក៏សួរនាំ ស្រាប់តែពេទ្យ ប្រុសក្នុងវីដេអូនេះ តាំងខ្លួនជាពេទ្យ ប្រើពាក្យសម្តី អសីលធម៍ ដេញពួកខ្ញុំចេញពីពេទ្យចំនួនពីរដងពេលសួរនាំពីតម្លៃ ថាខ្ញុំជាអ្វីនឹងអ្នកជម្ងឺ។
ដំបូងខ្ញុំនិយាយថា 53ម៉ឺនរៀល ហាស អីក៏ថ្លៃម្លេះ សូមជួយពន្យល់តាមវិក័យបត្រ័ ស្រាប់តែពេទ្យនោះបកស្រាយ ហាស ណឹង ស្មើណឹងអញ ហ្អែងរួច ស្រែកគំហគ និងបណ្តេញខ្ញុំចេញ ។
ខ្ញុំត្រឹមតែចង់សួរថា ត្រឹមសេរ៉ូម មួយប្លោក បូកនិងដេរប្រាំថ្នេរ ហេតុអី ក៏អស់ 53ម៉ឺន ដូចកាប់ឆៅៗពេក។ តើឯណាទៅក្រមសីលធម៍ វិជ្ជាជីវៈ ជាពេទ្យ សម្តី អសុរស កាប់ស៊ីឆៅៗ តែម្តង។
ដំបូងបងស្រីម្នាក់គិតលុយរួចយំ អស់ 27ម៉ឺនទាំងមិនដឹងព្យាបាលស្អីគេ ត្រឹមសម្រាកពេទ្យ មួយរយៈខ្លី ចឹងហើយទើបពួកខ្ញុំនៅក្បែរ ក៏សម្រេចចិត្ត ចេញពីពេទ្យស្រាប់តែ មានរឿងបែបនេះតែម្តង។
សំណូមពរចង់អោយក្រសួងសុខាភិបាល ត្រួតពិនិត្យតម្លៃ ហេតុអ្វីក៏ដល់ថ្នាក់ណឹង ជាពិសេសលោកពេទ្យក្នុងវីដេអូនេះស្រាប់។ បងប្អូនអាចទស្សនាបានថា ហេុតអីក៏មានការជាថតវីដេអូនះកើតឡើង។ ខ្ញុំថតក្រោយពេលដែលលោកពេទ្យបណ្តេញខ្ញុំចេញទេ ស្តាយដែលមិនបានថតរូបភាពច្រឡោងខាងរបស់គាត់ គាត់ឆក់ និងចង់បោកទូរសព្ទខ្ញុំចោល។
បញ្ជាក់៖ មន្ទីរសម្រាកព្យាបាលសួគា៍ ផ្លូវលេខ២៤០ ផ្ទះលេខ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ សង្ឃឹមថា លោក ប្រធានមន្ទីរពទ្យ នឹងជួយបកស្រាយបញ្ហាដូចបានរៀបរាប់ខាងលើ។
សូមជួយចែករំលែកបន្តអោយបងប្អូនដទៃទៀតបានដឹង ក្រែងត្រូវពេទ្យសួគា៍ខាងលើ កាប់ស៊ីឆៅៗ។ ប្រភព Chenda Hun
សូមទស្សនាវីដេអូខាងក្រោម៖