ខេត្តកំពង់ឆ្នាំង៖ ខណៈបុណ្យទន្លេលើកទី៥ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី១៥ខែមីនា ដល់ថ្ងៃទី ១៧ខែមិនា
ប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភយ៉ាង ខ្លាំងពីបញ្ហាសុវត្ថិភាពកូនៗរបស់ខ្លួនពេលទៅលេងសួនកុមារខេត្តដែល
នៅមិនឆ្ងាយពីកន្លែងដែលគេធ្វើពិធីបុណ្យទន្លេនោះទេ។ ជាពិសេសនៅថ្ងៃបុណ្យទន្លេនោះតែម្ដងព្រោះមានមនុស្ស
រាប់មុឺននាក់ចូលមកកំសាន្ត ហើយក្មេងៗចូលចិត្តទៅលេងនៅសួនកុមារនេះណាស់។
ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងគ្រោះថ្នាក់ដែលអាចកើតមានឡើងចំពោះកូនៗរបស់ពួកគាត់
ដោយសារឧបករណ៍ក្មេងលេងមួយចំនួននៅក្នុងសួនកុមារនេះមានការខូចខាតបែកបាក់ផ្សេងៗ។
ប្រជាពលរដ្ឋស្មើសុំអោយអាជ្ញាធរខេត្តចុះត្រួតពិនិត្យផងព្រោះគាត់ធ្លាប់ទាក់ទងទៅខាងមន្ទីរម្ដងជាពីរដងរួចមក ហើយតែគ្មានអ្នកណាអើពើទាល់តែសោះ៕