កាលពីវេលាម៉ោង៨ព្រឹកថ្ងៃសុក្រទី៨ ខែមីនា ឆ្នាំ២០១៩ យោងតាមប្រភពហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ចម្លែកមួយស្ទេីតែមិនធ្លាប់ជួបប្រទះ
ដោយកម្មករស៊ុត រស្មីអាយុ១៩ឆ្នំា បំរើការងារនៅចំដូងប្រេងបានជិះម៉ូតូចេញទៅធ្វើការ មកដល់ម្តុំតំបន់អេ៤ជិតស្ពាន១១ឃុំកែវផុស ស្រាប់តែមានសត្វឈ្លូសឈ្មោលមួយក្បាលដេញជុលបណ្តាលអោយដួលត្រឡប់ត្រឡិន
ដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យម៉ុង ឫទ្ធីកែវផុស រីឯចំណែកសត្វឈ្លូសវិញរងរបួសធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបានទេ ក្រុមកម្មករនាំគ្នាយកទៅឆាក្តៅបាត់ទៅហេីយ ។
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងឧត្តមបណ្ឌិត ម៉ុង ឬទ្ធី និងលោកជំទាវក៏បានទៅសួរសុខទុក្ខភ្លាមកម្មកររងគ្រោះនៅមន្ទីរពេទ្យផងដែរ៕ ប្រភព៖ khmersoical