ជនជាតិបែលហ្សិកម្នាក់ ដែលមានអាយុ ២៥ឆ្នាំ បានប្រកាសឱ្យបងប្អូនខ្មែរជួយចែករំលែកដើម្បីស្វែងរកកង់មួយគ្រឿង ដែលខ្លួនជិះតាំងពីប្រទេសវៀតណាម មកបាត់នៅកម្ពុជា។
កង់នោះត្រូវចោរលួចបាត់ម្ដុំផ្សារទួលទំពូង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ហើយរហូតមកដល់ពេលនេះ មិនទាន់រកឃើញឡើយ។
កង់ដែលបាត់នោះ ម៉ាក Trek FX1 ពណ៌ខ្មៅ ដូចក្នុងរូបភាព។ តាមពិត យុវជនរូបនេះ មានបំណងជិះកង់ពីវៀតណាម កាត់តាមកម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌា និងជិះទូកបន្តទៅអ៊ីរ៉ង់ ទួរគី អឺរ៉ុប
រហូតដល់ស្រុកកំណើតវិញ ប៉ុន្តែមិនទាន់បានសម្រេចបំណងផង ក៏ត្រូវចោរលួចកង់បាត់ត្រឹមកម្ពុជា។ ដូចនេះ បើមានអ្នកបានឃើញកង់ដូចក្នុងរូប មេត្តាជួយមកម្ចាស់កង់ដែលមានឈ្មោះលើ Facebook ថា Nikos DV៕ ប្រភព៖ Angkor Post