លោក អាន វិសាល ជាម្ចាស់បទចម្រៀង ទឹកភ្នែកខ្ទេីយ ត្រូវបានក្មេងស្ទាវដែលជួលនៅបន្ទប់ក្បែរលោកវាយមួយញញួរចំក្បាលរងរបួសធ្ងន់ ក្រោយពីលោកប្រាប់ទៅពួកគេកុំអោយជិះម៉ូតូលឿនពេកប្រយ័ត្នបុកក្មេង។
ដោយមិនទាន់ឃេីញមានចំណាត់ការណាមួយពីសមត្ថកិច្ចលោក ហេង ឡុង ស្វាម៉ីអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរផុសនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់លោកថា៖
“តើពិតជាអាជ្ញាធរមិនអាចរកជនដៃដល់ឃើញមែនទេ?
ខ្ញុំសូមបង្ហាញអត្តសញ្ញាណ និងអាសយដ្ឋានរបស់ជនបង្កដែលបានយកញញួរដែកមកវាយក្បាលតារាចម្រៀងអានវិសាល សូមជួយស៊ែរអោយបងអាជ្ញាធរក៏បានឃើញផង🙏🙏
តារាចម្រៀងលោក អាន វិសាល រងរឿងអយុត្តិធម៌ណាស់ ត្រូវជនសង្ស័យជួលផ្ទះក្បែរទាញញញួរមកវាយក្បាលលោកទាំងកម្រោល បណ្តាលឲ្យបែកឈាមហូរស្រោចខ្លួន ថែមទាំងវាយប្រពន្ធរបស់លោក ពកក្បាលទៀត
កាលពីម៉ោង ១២៖០០នាទីអធ្រាត្រឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅទល់មុខហាងការ៉ាអូខេ អេលេហ្គេន ដោយគ្រាន់តែលោក វិសាល ប្រាប់ជនបង្កថា «កុំឲ្យជិះម៉ូតូលឿនពេក ប្រយ័ត្នបុកក្មេង»។
ជនសង្ស័យត្រូវតារាចម្រៀង អាន វិសាល ស្គាល់ច្បាស់ និងបានប្រាប់ថា «មានឈ្មោះ មៀន ភេទប្រុស អាយុប្រមាណ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបក្សពួក ៤នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ»។”