ភ្នំពេញៈ តារាចម្រៀង ល្បីឈ្មោះ លោក អាន វិសាល ដែលជាម្ចាស់បទ «ទឹកភ្នែកខ្ទើយ និង ផ្ដើមស្រលាញ់ ផ្ដើមអស់សង្ឃឹម» ត្រូវបានក្រុមក្មេងស្ទាវ មួយក្រុមវាយមួយញញួរចំក្បាល បណ្ដាលឲ្យ រងរបួសធ្ងន់
ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ តែម្ដង។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយ នៅផ្លូវលេខ 113 ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីស្រ្ដីម្នាក់ នៅកន្លែងកើតហេតុបានប្រាប់ ឲ្យដឹងថា ដំបូង លោក អាន វិសាល បានចេញពីហាងមួយកន្លែង ដែលគាត់ច្រៀង
ហើយក៏បានធ្វើដំណើរ ដោយជិះម៉ូតូ CD មួយគ្រឿង ធ្វើដំណើរតាមផ្លូវកើតហេតុក៏បានចុះទៅទិញអីវ៉ាន់ចាប់ហួយហូប បន្ទាប់មកក៏ស្រាប់តែក្រុមក្មេងស្ទាវជិះម៉ូតូមកដល់ជិតគាត់ ដោយបើករ៉េពេញផ្លូវ
ពេលនោះលោក អាន វិសាល បានប្រាប់ទៅកាន់ក្រុមក្មេងស្ទាវអស់ទាំងនោះថា អាអូនកុំបើក ម៉ូតូលឿនពេកប្រយត្ន័ប៉ះគេ ស្រាប់តែក្មេងស្ទាវនោះ ខឹងជិះមកឈប់មុខតូបលក់អីវ៉ាន់មួយកន្លែង
ដែលគេស្គាល់ថា ជាកន្លែងម្ដាយក្មេងស្ទាវនោះ បន្ទាប់មក ក្រុមក្មេងស្ទាវនោះ ក៏ដើរចូលកន្លែងលក់អី វ៉ាន់រួច ទាញញ ញួរមកវាយ លើលោក អាន វិសាល ចំក្បាលពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់។