រណីចាក់សាំងនៅតាមស្ថានីយប្រេងឥន្ធនៈមានភាពមិនប្រក្រតី យើងតែងតែសង្កេតឃើញមានកើតឡើងជារើយៗនាពេលកន្លងមក ហើយកាលពីពេលថ្មីៗនេះ ករណីបែបនេះត្រូវបាន ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ បានជួបប្រទះផ្ទាល់តែម្តង ខណៈដែលរូបលោកបានចូលចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅម្តុំទួកគោល។ ឯកឧត្តម ថៃ នរៈសត្យា បានបញ្ជាក់ឲ្យនៅលើគណនីហ្វេសប៊ុកលោកដូច្នេះថា៖
(ខំទៅចាក់សាំងនៅស្ថានីយ៍ប្រេងប្រេនណេម Ptt.មួយ ខាងកើតស្ពានអាកាសពន្ធដារខ័ណ្ឌទួលគោក… ចាក់ចំនួន30USD. កុងទ័រសាំងឡើងមិនទាំងបានមួយកាំត្រឹមត្រូវផង !។
កំពុងតែចាក់ បូមប្រេងឈប់ដើរ អ្នកលក់ថាប្រហែលអស់សាំង…យើងថាម៉េចបានចឹង គាត់ថាមិនដឹងធ្វើម៉េចដែរបើវាគាំអីចឹង sic. រួចហើយគាត់ថានឹងបន្ថែមឲ្យ ឲ្យបានគ្រប់ចំនួនដែលយើងចាក់។
គាត់ក៏បន្តច្របាច់ប្រដាប់ចាក់សាំងដដែល ដែលគាំងអម្បាញ់មិញ ដែលគាត់ថាប្រហែលអស់ប្រេងនោះ របៀបច្រចាច់លែងៗចូលក្នុងធុងប្រេងឡានយើងរហូតគ្រប់ចំនួនគឺ 30 ដុល្លារUS។1
យើងនិយាយថា បើវាអស់សាំងទៅហើយមានតែច្របាច់ខ្យល់ឲ្យឡានខ្ញុំ ! គាត់និយាយថា មិនអីទេព្រោះសាំងនៅខាងក្នុងមិនទាន់អស់រលីងនៅឡើយទេ គ្រាន់តែប្រហែលសាំងវាជិតអស់ហើយវាខំបូមប៉ុណ្ណោះ បានជាវាគាំងម្តងៗអ៊ីចឹង ឥឡូវពូមើលកុងទ័រទៅ វាគ្រប់ហើយ ។
ខ្ជិលតវាព្រោះថាកន្លែងគេរកស៊ីជាស្ថានីយ៍ប្រេនផង និងមិនដឹងថាតវាយ៉ាងម៉េចឲ្យសមផងនោះ យើងខ្ញុំក៏ចេញមកហើយពិនិត្យមើលកុងទ័រសាំងឃើញឡើងប៉ុណ្ណឹង ដែលមុនចាក់ ឡាននេះមានសាំងនៅខាងលើមួយកាំបន្តិច……” និយាយពិត “)៕