ស្របពេលដែលហាងឆេងដីធ្លី នៅខេត្តព្រះសីហនុ ចាប់ផ្តើមកំរើកនៅចុងឆ្នាំ២០១៧មក ក៍បានធ្វើអោយបញ្ហាដីធ្លីពុះកញ្ជ្រោលឡើងផងដែរ រហូតសូម្បីតែ បងប្អូនបង្កើត និង ម្តាយបង្កើត ក៏ចាប់ផ្តើមបង្កសង្គ្រាម ដោយគ្មានការយោគយល់ដែរ ។
ជាក់ស្តែង នាព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៩នេះ នៅក្នុងភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែតុលាការដឹកនាំដោយ
លោក ឡា ប៊ុនហួន អាជ្ញាសាលាដំបូងខេត្ត បានចុះអនុវត្តន៏ដីការសម្រេចចាត់ចែងជាបណ្តោះអាសន្ន លេខ ១៤៤ ចុះថ្ងៃទី២៧-០៨-២០១៨ របស់សាលាឧទ្ឋរណ៏ អោយទៅម្ចាស់បំណុលឈ្មោះ អ៊ីវ សាយ និង ដេង អាង ត្រូវជាបងបង្កើតរបស់កូនបំណុលឈ្មោះ ម៉ុល សុធា និង លោក ស្រីដេង នី ។
នៅក្នុងព្រិត្តិការណ៏ចុះអនុវត្តន៏នេះផងដែរគេសង្កេតឃើញថា មានវត្តមានលោកយាយ ហាន តាក់ ត្រូវជាម្តាយបង្កើត របស់គួរភាគីជំលោះទាំងពីរនេះ ។
ដោយលោកយាយ ហាន តាក់ អាយុ៨៤ឆ្នាំ ឡើកដៃសំពះឡើងលើ និយាយមួយៗថា ដីដែលកំពុងជំលោះនេះ គឺជាដីកម្មសិទ្ឋរបស់គាត់ ដែលរកបានពីញើសឈាម កំឡុងពេលដែលរូបលោកយាយនៅមានកំលាំង
ដោយបានទិញពីឈ្មោះសួង ផល្លា អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភ្នំពេញ ក្នុងតម្លៃ០៣ជីមាស ក្នុងកំឡុងឆ្នាំ១៩៨៥ ,ជាដីដែលពុំទាន់បានបែងចែកអោយទៅកូនណាម្នាក់នៅឡើយទេ ក្នុងចំណោមកូនប្រុសស្រីចំនួន០៥នាក់ ។
ប៉ុន្តែស្រាប់តែនៅឆ្នាំ២០១៦ ឈ្មោះ អ៊ីវសាយ និង ប្រពន្ឋឈ្មោះ ដេង នីជាកូនបង្កើតបានលួចធ្វើប័ណ្ណកម្មសិទ្ឋ ដោយគ្មានការអនុញ្ញាត្តិពីលោកយាយឡើយ។
ជាមួយគ្នានេះផងដែរ លោកស្រី ដេង នី ជាភាគីកូនបំណុល បានអះអាងថា ដីទំហ៊ំ ១០គុណ០៨ ម៉ែត្រ ជាដីរបស់ម្តាយរបស់ខ្លួនដែលបានទិញពីឈ្មោះ សួង ផល្លា កំឡុង១៩៨៥
និងបានគ្រប់គ្រងមកដល់បច្ចុប្បន្ន។រហូតមកដល់កំឡុងឆ្នាំ២០១៦ឈ្មោះ អ៊ីវ សាយ និងឈ្មោះ ដេង អាង បានដេញរូបគាត់ពីលើដី ដោយសំអាងថា តូបនេះជាកម្មសិទ្ឋរបស់ពួកគេដែលបានសាងសង់តាំងពីឆ្នាំ១៩៩០មកម្លេះ ហើយមានប័ណ្ណកម្មសិទ្ឋត្រឹមត្រូវ ទើបរូបគាត់បានប្តឹងស៊ុំបដិសេធន៏ប័ណ្ណសំគាល់សិទ្ឋិកាន់កាប់អចលវត្ថុ ដោយចោទពីបទព្រហ្មទណ្ទរួចហើយដែរ។
ប៉ុន្តែបើទោះបីជាមានការអះអាងអំពី លោកស្រី ដេង នី និង លោក យាយ ហាន តាក់ អាយុ៨៤ឆ្នាំ ត្រូវជាម្តាយបង្កើត របស់ម្ចាស់បំណុលឈ្មោះ អ៊ីវសាយ និង ឈ្មោះ ដេងអាង យ៉ាងណាក្តី ក៏លោក អ៊ីវ សាយ
និងប្រពន្ឋ ដេង អាង បានអះអាងថា កាលពីកំឡុងឆ្នាំ១៩៨៥ ក្រុមគ្រួសាររបស់លោក បានរស់នៅអាស្រ័យផលលើដីទំហ៊ំ ៨៦៦ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ។
លុះដល់ឆ្នាំ១៩៩០ រូបលោក និង ប្រពន្ឋ បានអោយដីខាងមុខផ្ទះទំហំ៨គុណ១០ម៉េត្រ ទៅឈ្មោះ ដេង នី ជាប្អូនបង្កើតដើម្បីសាងសង់តូបលក់ដូរ ប្រកបរបររកស៊ីទទួលទានជាបណ្តោះអាសន្ន រហូតដល់ឆ្នាំ២០១៣
មន្ទីរៀបចំដែនដីនគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្តព្រះសីហនុ បានចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ ១៨០១០៤០៣-០៨៦៦ចុះថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៣ មកអោយគ្រួសាររបស់គាត់ ដោយក្រុមគ្រួសាររបស់លោក ពុំបានទៅលបលួចកសាងប័ណ្ណកម្មសិទ្ឋ ដូចការចោទប្រកាន់នោះទេ។
ហើយអ្វីដែលកើតឡើងនៅថ្ងៃនេះ គឺជាការសម្រេចដ៏ត្រឹមរបស់សាលាឧទ្ឋរណ៏ ពុំបានបំពានច្បាប់ដូចការចោទប្រកាន់នោះទេ ហើយម្យ៉ាងវិញទៀត ការធ្វើប័ណ្ណកម្មសិទ្ឋ មិនមែនចេះតែធ្វើទៅបាននោះទេ
គឺធ្វើឡើងច្រើនដំណាក់កាលណាស់ទម្រាំចេញបានប័ណ្ណជួយស៊កម្មសិទ្ឋិនីមួយៗ ចុះបើថា គ្រួសារខ្ញុំលួចធ្វើប័ណ្ណសិទ្ឋ ម្តេចក៏មិនប្តឹងទាស់ ក្នុងដំណាក់កាលប្រកាសវិន្និច្ឆ័យដីធ្លីទៅ ចាំបាច់អីដល់ឆ្នាំ២០១៦ ទើបធ្វើស្លន់ស្លោ ចោទគេឯងថា ឃុបឃិតគ្នាធ្វើប័ណ្ណកម្មសិទ្ឋិទៅវិញ ៕