ប្រិយមិត្តមួយចំនួនប្រាកដជាបាន “សាលាដូង” ដែលជាគំនិតច្នៃប្រឌិតបង្កើតឡើងពីសំរាមដោយលោក អ៊ុក វណ្ណដេ វ័យជាង៣០ឆ្នាំ ហើយសាលានេះ
បានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ២០១៣ មកម្ល៉េះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្រោយមកទៀត លោក អ៊ុក វណ្ណដេ បានបង្កើតសាលាដួងមួយទៀត ស្ថិតនៅលើកំពូលភ្នំគីរីរម្យ នៃខេត្តកំពង់ស្ពឺ។
បច្ចុប្បន្ននេះ លោក អ៊ុក វណ្ណដេ បានជួបផលវិបាកយ៉ាងខ្លាំង ដោយរូបលោកបានឲ្យដឹងថា សព្វថ្ងៃសាលាដូងគីរីរម្យ មានសិស្ស៧៥នាក់
បែងចែកជា៣ថ្នាក់ ដែលត្រូវបានរូបលោករ៉ាប់រងទាំងស្រុងតែម្នាក់ឯង ទាំងថ្នាក់ពេលព្រឹក ពេលថ្ងៃ និងពេលរសៀល
ហើយដោយសារតែលោកត្រូវបង្រៀនតែម្នាក់ឯង បូករួមទាំងបញ្ហាសុខភាពផងនោះ លោក វណ្ណដេ បានអំពាវនាវដល់អ្នកដែលមានលទ្ធភាព
មេត្តាមកជួយបង្រៀនក្មេងៗទាំងអស់នៅសហគមន៍ផង ដើម្បីឲ្យគ្នាបានក្រេបយកចំណេះដឹងបន្ថែមទៀត៕