មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញក្ដីសង្ឃឹម ថា ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នឹងមានការកើនឡើង ខណៈនាឆ្នាំនេះរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំរៀបចំសង្រ្កានសមុទ្រនៅអំឡុងពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីនាខែមេសា ឆ្នាំ២០១៩នេះ
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹង ថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរណ៍ ដែលបា
ន
មកទស្សនាកម្សាន្តសរុបចំនួន២.០៤៧.៧៧៤នាក់ គឺកើនឡើងចំនួន ២,៦៣% ធៀបទៅនឹងឆ្នាំ២០១៧ ហើយខេត្តទេសចរណ៍មួយនេះ មានបន្ទប់សម្រាប់ជួលស្នាក់នៅចំនួនជាង១ម៉ឺនបន្ទប់។
សម្រាប់ឆ្នាំ២០១៩នេះ មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានសម្តែងសុទិដ្ឋិនិយ ថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តជាតិច្រើន មកទស្សនាកម្សាន្ត នៅខេត្តជាប់មាត់សមុទ្រនេះ។ ព្រោះខេត្តព្រះសីហនុ នឹងមានរៀបចំសង្រ្កានសមុទ្រ នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខាងមុខ
ដែលមានទាំងល្បែងកម្សាន្តប្រជាប្រិយជាច្រើន ដូចជា៖ល្បែងប្រពៃណីបោះឈូង បោះអង្គុញ ទាញព្រ័ត រាំកម្សាន្ត បណ្តែតគោមទឹក និងបង្ហោះគោមជាដើម និងកីឡាប្រជាប្រិយផ្សេងៗ
ក្នុងនោះក្រុមអ្នករៀបចំកម្មវិធី ក៏មានត្រៀមរៀបចំការសម្តែងសិល្បៈត្រុដិ និងសិល្បៈសហសម័យជាច្រើនទម្រង់ និងជាពិសេសការត្រៀមរៀបចំឲ្យមានកន្លែងបាញ់ទឹកផងដែរ។
នៅក្នុង [វេទិការប្រជុំពិភាក្សាលើតម្រូវការ និងផ្គត់ផ្គង់ការបណ្តុះបណ្តាល និងកម្លាំងពលករជំនាញក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ នៅថ្ងៃទី ៧
ខែមិនា ឆ្នាំ២០១៩ នៅសាលាខត្តព្រះសីហនុ លោកជំទាវហៀក ហ៊ឹមុល្លី អភិបាលរងខត្តព្រះសីហនុ បានថ្លែងថា ខេត្តព្រះសីហនុ មានសក្តានុពលសេដ្ឋកិច្ចធំធេង និងធម្មជាតិ ឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត និងល្បីល្បាញ
ដែលជំរុញឲ្យវិស័យទេសចរណ៍មានការរីកចម្រើនគួរឲ្យមោទនៈ ក៏ដូចជាកំណើនភ្ញៀវទេសចរណ៍ មកកម្សាន្តនៅខេត្តព្រះសីហនុ មានការកើនឡើងជាប្រចាំ។
ចំណែកលោកតាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងថា ការបើកឲ្យមានវេទិការប្រជុំពិភាក្សា ទាក់ទងនឹងវិស័យទេសចរណ៍ថ្ងៃនេះ វាគឺវេទិការជួបប្រជុំរវាងផ្នែករដ្ឋវិស័យឯកជន និងដើម្បីរកដំណោះស្រាយ និងលើកកម្ពស់គុណភាពសេវាកម្មរបស់យើង
ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរណ៍ ដែលកើនឡើងជាប្រចាំឆ្នាំថែមទៀត និងជាពិសេសក៏យើងត្រៀមខ្លួនសម្រាប់ទទួលកម្មវិធីសង្ក្រានសមុទ្រ ដែលនឹងប្រារព្ធធ្វើនៅលើទឹកដីខេត្តព្រះសីហនុ នៅឱកាសទិវាបុណ្យចូលឆ្នាំប្រពៃណីនាខែមេសា ខាងមុខនេះ៕