សិល្បៈករ សិល្បៈការនី ២ដួងបានចាប់ដៃគ្នាសាងជីវិតជាគូស្វាមីភរិយា ដែលគ្រោងនឹងរៀបការនៅ២ថ្ងៃទៀតនេះ
គឺលោក សុខ រក្សា និង កញ្ញា កុល ដាវី បានធ្វើអោយមហាជនរងចាំមើលយ៉ាងខ្លាំង ក្រោយពេលដែលអ្នកទាំង២ធ្លាប់បានប្រកាសថានឹងរៀបការក្នុងពេលឆាប់ៗ។
លោក សុខ រក្សា និង កញ្ញា កុល ដាវី នឹងត្រូវចូលរោងការនៅថ្ងៃទី ៨ ខែមិនា ឆ្នាំ២០១៩ ខាងមុខនេះ ហើយនៅយប់នេះដែរ កញ្ញា កុល ដាវី ក៏បានទម្លាយអោយដឹងពីទំហំទឹកប្រាក់ចំណងដៃ
ដែល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចង់ដៃគូស្នេរហ៍មួយគូនេះតាំងពីថ្ងៃ ១៤ កុម្ភៈ មកម្លេះ។
កញ្ញា កុល ដាវី បានរៀបរាប់ទាំងអារម្មណ៍រំភើបថា៖ “យើងខ្ញុំទាំងពីរនាក់ពិតជារំភើបចិត្តខ្លាំងណាស់ រកអ្វីនិយាយប្រៀបពុំបានឡើយ លើកទី2ហើយ
ដែលសម្តេចមីងលោកបានសួរនាំពីថ្ងៃរៀបមង្គលការរបស់ពួកខ្ញុំ ពិតជាមហាកិត្តិយសដ៏ធំធេងណាស់ ដែលសម្តេចមីង និង សម្តេចពូ
លោកទាំងពីរបានចងដៃយើងខ្ញុំទាំងពីរក្នុងថ្ងៃអាពាហ៍ពិពាហ៍ចំនួន ៥000ដុល្លានៅថ្ងៃ១៤កុម្ភៈ ចំថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ យើងខ្ញុំទាំងពីរនាក់
សូមថ្លែងអំណរ អរគុណ យ៉ាងជ្រាលជ្រៅបំផុត និង សូមគោរពជូនពរសម្តេចទាំងពីរមានសុខភាពល្អ មាំមួន និង មានសុភមង្គលក្នុងក្រុមគ្រួសារ
ជាម្លប់ដល់ កូន កូនចៅ ជាពិសេសដើម្បីដឹកនាំនាវាកម្ពុជាឈានទៅរកភាពរីកចំរើន និង សុខសន្តិភាព ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងពីរ”