ភ្នំពេញ៖ នៅថ្ងៃទី៦មិនានេះ លោក William Guang បានសសេរសារបង្ហោះ នៅលើបណ្តាញសង្កម ហ្វេកបុក ដោយបាន បង្ហាញ ឯកសាគតិយុត្តិ គឺ
រដ្ឋមន្ត្រី ក្រសួង កសិកម្ម បាន ស្នើរទៅ ក្រសួងយុត្តិធម៌ ណែនាំ ដល់ សាលាដំបូងខេត្ត ព្រះសីហនុ ឲ្យលើកចោល នូវសំណុំរឿង វិវាទ ដីធ្លី ក្នុងតំបន់ ពយម៉ាចូវ ដែលដើមបណ្តឹងទាំងនោះមិនមែនជា សមត្ថកិច្ច របស់រដ្ឋឡើយ ។
យោងតាមការបង្ហោះ ឯកសាររបស់ លោក William Guang បានបង្ហាញ ថា ជម្លោះ វិវាទ ដីធ្លី ក្នុងតំបន់ ពយម៉ាចូវ ភូមិគគី ខេត្តព្រះសីហនុ ជាដីរបស់រដ្ឋ ហើយ ដើមបណ្តឹង ដែលអ្នកប្តឹងផ្តល់ ទាំងនោះមិនមែនជា សមត្ថកិច្ច របស់រដ្ឋឡើយ។
ដូច្នេះហើយបានជា រដ្ឋមន្ត្រី ក្រសួង កសិកម្ម ស្នើរទៅ ក្រសួងយុត្តិធម៌ ណែនាំ ដល់ សាលាដំបូងខេត្ត ព្រះសីហនុ ឲ្យលើកចោល នូវសំណុំរឿង វិវាទ ដីធ្លី ជាពិសេសលេីខ្លឹមសារនៃឯកសារ
លេខ ២៧០សជណ កស របស់គណរដ្ឋមន្ត្រីឃ្លាទី៥បានបង្ហាញថាដីព្រៃឈេីមានប័ណ្ណកម្មសិទ្ធក៏ត្រូវដកហូតតាមច្បាប់និងតាមបទបញ្ជារដ្ឋាភិបាល ដែលបានន័យថា រាល់ឯកសាបញ្ជាក់ទាំងឡាយពុំមានសុពលភាពលើផ្លូវច្បាប់នោះទេ ។
ការបង្ហាញ ឯកសាគតិយុត្តិ ធ្វើឡើង ក្រោយពី អ្នកនាំពាក្យតុលាការកំពូលកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ បាន ចេញ សេចក្ដីប្រកាសព័ត៌មានបានចោទប្រកាន់ការផ្សព្វផ្សាយ
ជាសាធារណៈ របស់ លោក William Guang ថា បំភាន់ ញុះញង់ ក្នុងគោលបំណងធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ ពីព្រោះដីដែលជាកម្មវត្ថុនៃវិវាទ គឺ ជាដីដែលបានពីការទិញលក់
ហើយក្រសួងមានសមត្ថកិច្ចបានចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៀតផង មិនមែនជាដីរដ្ឋទេ ។ ដូច្នេះ តុលាការគ្រាន់តែអនុវត្តតួនាទីរបស់ខ្លួន ដើម្បីផ្តល់យុត្តិធម៌ឱ្យគូភាគី នៅពេលមានបណ្តឹង ស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមានប៉ុណ្ណោះ ។
អ្នកនាំពាក្យតុលាការកំពូល សង្កត់ធ្ងន់ចុងក្រោយថា”តុលាការគ្រប់ជាន់ ថ្នាក់ដែលជាស្ថាប័នតំណាងឱ្យអំណាចទី៣ នៃកម្ពុជា ទទួលយកការរិះគន់ស្ថាបនាទាំងអស់ដែលមានហេតុផលត្រឹមត្រូវ និងហ៊ានទទួលខុសត្រូវតាមច្បាប់នូវរាល់ចំណាត់ការរបស់ខ្លូន
តែមិនទទួលយកដាច់ខាតនូវការវាយប្រហារទាំងឡាយណាដែលទុច្ចរិតគ្មានមូលដ្ឋានធ្វើឱ្យបាត់ជំនឿដល់តុលាការ និង រក្សាសិទ្ធិប្តឹងចោទប្រកាន់តាមមាត្រា៥២៣នៃក្រមព្រហ្មទណ្ឌ ។
ដោយឡែង ពាក់ពន្ធ័និងបញ្ហានេះដែរ លោក William Guang កាលពីថ្ងៃទី៥ ក៏ បាន បង្ហោះ លិខិត ប្រកាស ព័ត៌មានរបស់តុលាការកំពូល នៅលើ អាខោន របស់ខ្លួន ដោយបាន សសេរ សំណេរ ថា «បញ្ហានេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ
និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក កសាងរបាយការណ៍បញ្ជូនចប់សព្វគ្រប់ទៅប្រមុខរាជរដ្ឋាភិបាលហើយ រួមទាំងរបាយការណ៍ស្នើរជូនសម្ដេចតេជោចាត់តាំងក្រសួងសមត្ថកិច្ចពាក់ព័ ន្ធប្ដឹងសុំអោយជំរះសាជាថ្មីឡើងវិញចំពោះសាលដីការលេខ «៣៤៨ឈ» ផងដែរ»។
លោក បន្តថា ថា «ជាពិសេសនៅក្នុងកិច្ចប្រជុំប្រចាំឆមាស ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្មីៗនេះសមាជិកឧត្តមក្រុមប្រឹក្សាក៏បានរាយការណ៍ផ្ទាល់មាត់ចប់សព្វគ្រប់ទៅ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរួចរាល់សព្វគ្រប់
ដោយសម្ដេចតេជោលោកផ្ដល់អនុសាសន៍ប្រគល់តួនាទីអោយ ឯឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាសមត្ថកិច្ចបន្តក្នុងការពិនិត្យ «គតិយុត្តិ» ជុំវិញបញ្ហានេះ»។
លោកបញ្ជាក់បន្ថែមថា «ក្នុងកិច្ចប្រជុំប្រចាំឆមាសជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ សម្ដេចតេជោក៏ភ្ជាប់និងអនុសាសន៍ថា «សាលដីកាតុលាកាកំពូល មានខ្លះក៏វាមិនសមហេតុផល ដូចករណីទំនាស់នៅខេត្តតាកែវ ដែលផ្ទះណាបែរមុខទៅមុខត្រពាំងណា ត្រពាំងជារបស់ផ្ទះនោះ ចុះបើ ផ្ទះបែរមុខទៅទន្លេ តើ ទន្លេនោះជារបស់ផ្ទះហ្នឹងដែរមែនទេ»»។
ប្រភព៖ PN asia