កាលពីម៉ោង ២រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅស្ថិតនៅផ្ទះគ្មានលេខ ផ្លូវ១៨៦Z សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
មានស្ត្រីម្នាក់ ទើបតែសម្រាលកូនបាន មួយខែ បែរជាប្ដីលួចទៅមានស្រីថ្មី ជួលផ្ទះឲ្យនាងស្នាកនៅ ក៏ត្រូវប្រពន្ធតាមទាន់ដល់ផ្ទះជួល បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងព្រមទាំងសារព័ត៌មាន ។
ប្រភពព័ត៌មានពីស្ត្រីដែលជាភរិយាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ទើបតែ សម្រាលកូនបានរយៈពេលមួយខែប៉ុណ្ណោះ ហើយក៏ត្រូវបានប្ដីរបស់គាត់លួចក្បត់ចិត្តទៅមានស្រីថ្មី មិនខ្វាយខ្វល់ជាមួយប្រពន្ធកូនថែមទាំងបន្សល់ទុកបំណុល ៥០០០$ ឲ្យប្រពន្ធ កំពុងតែមានកូនខ្ចីទៀតផង ឯប្តីរូបនោះបានទៅជួលផ្ទះមួយល្វែងឲ្យស្រីថ្មីរបស់គាត់ថែមទៀត។
ក្នុងខណៈនោះស្រ្តីជាប្រពន្ធបានទាមទាឲ្យភាគីខាងប្តីផ្តិតមេដៃលែងលះព្រមទាំងឲ្យប្តីជួយសងប្រាក់ដែលបានជំពាក់គេចំនួន ៥០០០$ ព្រមទាំងថ្លៃចិញ្ចឹមកូនផងដែរដើម្បីងាយស្រួលទាំងសងខាង ប៉ុន្តែថ្ងៃកើតហេតុនោះ ភាគីប្ដីមិនបាននិយាយ ឬព្រមព្រៀងអ្វីឡើយដោយព្យាយាមបើករថយន្តគេចចេញពីអ្នកសារព័ត៌មាន។
មកដល់ថ្ងៃទី ៤ខែមិនាឆ្នាំ២០១៩នេះ ស្រ្តីជាប្រពន្ធបានបញ្ចេញសារមួយរីករាយយ៉ាងខ្លាំងបន្ទាប់ពីទទួលបានមេដៃលែងលះគ្នាដាច់ស្រេច លែងជួបទុក្ខលំបាកគ្រាំទ្រូងដោយសារតែប្តីទៅមានស្រីថ្មីមិនខ្វល់ខ្វាយពីខ្លួនព្រមទាំងកូនទៀតហើយ។
លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ So Lidaបានសរសេររៀបរាប់ថា៖ «ក្រោយព្យុះភ្លៀងរួចហើយមេឃក៏ស្រឡះ រឿងគ្រប់យ៉ាងត្រូវបានបញ្ចប់ត្រឹមស្នាមមេដៃមួយនេះ សូមឲ្យអស់កម្មពៀរនឹងគ្នាត្រឹមហ្នឹងចុះអហោសិកម្មឲ្យគ្នារៀងៗខ្លួនទៅ
ចាប់ពីពេលនេះទៅជីវិតម៉ាក់ និងកូនស្រីម៉ាក់ គឺមានតែស្នាមញញឹមដើម្បីបន្តដំណើរទៅមុខទៀត មុខមាត់គួរឲ្យខ្នាញ់របស់កូនស្នាមញញឹមរបស់កូនជាកំលាំងចិត្តធ្វើឲ្យម៉ាក់ក្លាហានរឹងមាំហ៊ានក្រោកឈរតតាំងនឹងរឿងគ្រប់យ៉ាងមនុស្សស្រី។ យើងអត់ប្តីបានតែមិនអាចអត់កូនបាន ស្រលាញ់កូនស្រីម៉ាក់ណាស់ ម៉ាក់រឹងមាំបានព្រោះតែមានកូននៅក្បែរម៉ាក់Love you Baby»៕
ប្រភព៖ MorningFresh