ថ្មីៗនេះ ផលិតកម្មសាន់ដេបានបញ្ចេញបទចម្រៀង «អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា» ដែលបកស្រាយដោយនាយ ចឺម បង្កឱ្យក្រុមគ្រួសារកវីនិពន្ធដ៏ល្បីឈ្មោះ គង្គ ប៊ុនឈឿន ផ្ទុះការមិនពេញចិត្តជាខ្លាំង ព្រមទាំងប្រកាសថានឹងរៀបចំឯកសារដាក់ពាក្យទៅតុលាការទៀតផង
ព្រោះបទនោះបានចម្លងចេញពីបទមរតកដើម «នឹកភូមិភ្នំធំ» ដែលជាស្នាដៃនិពន្ធដោយកវីនិពន្ធឆ្នើម គង្គ ប៊ុនឈឿន ប៉ុន្ដែខាងផលិតកម្មសាន់ដេបែរជាយកបទនេះមកកែទំនុកច្រៀងឡើងវិញ និង មិនបានដាក់ស្នាដៃនិពន្ធឱ្យម្ចាស់ដើមថែមទៀត ។
បន្ទាប់ពីមានការចម្រូងចម្រាសនេះកើតឡើង លោក ហ៊ាន ម៉េងហួរ អ្នកនិពន្ធប្រចាំផលិតកម្មសាន់ដេ បានចេញវីដេអូសុំទោសក្រុមគ្រួសារកវីនិពន្ធ គង្គ ប៊ុនឈឿន ជាសាធារណៈតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក
ហើយក្នុងនោះអ្នកនិពន្ធវ័យក្មេងរូបនេះថែមទាំងបានបញ្ជាក់ទៀតថា ផលិតកម្មសាន់ដេបានលុបបទចម្រៀង «អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា» ចេញពីទំព័រហ្វេសប៊ុកផេក ក៏ដូចជាឆានែលយូធូបផ្លូវការរបស់ខ្លួនហើយ ។
ខាងក្រោមនេះជាវីដេអូសុំទោសរបស់លោក ហ៊ាន ម៉េងហួរ ទៅលើគ្រួសារកវីនិពន្ធ គង្គ ប៊ុនឈឿន ៖
ប្រភព៖ ប្រជាប្រិយ