ថ្មីៗនេះលោកអ្នកប្រាកដជាបានប្រទះនូវវីដេអូក្បាច់រាំថ្មីរបស់កញ្ញា ទេព បូព្រឹក្ស ដែលគេល្បីថាដូចជាក្បាច់រាំក្មេងស្លុយនៅថៃអ៊ីចឹង។
ក្បាច់រាំនេះផងដែរ ក៏មានមតិរិះគន់ខ្លាំងៗពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកគ្រប់ៗគ្នាថាដូចជាលេីសខ្លាំង វាជាគំរូមិនល្អសំរាប់ក្មេងៗ។
ជាមួយគ្នានេះលោក តាន់ គឹមសួរ ក៏បានចេញមតិរិះគន់ និងណែនាំទៅកាន់កញ្ញា ទេព បូព្រឹក្ស ក្នុងនាមជាបងប្រុស គាត់បានរសេររៀបរាប់ថា៖
“តាមពិតpostបែបនេះខ្ញុំមិនត្រូវចែរំលែកទេ វាដូចជាspamអ៉ីចឹង វាអាចប៉ះពាល់ដល់អាខោនហ្វេសប៊ុករបស់ខ្ញុំ តែខ្ញុំត្រូវតែធ្វើ។
ក្នុងនាមជាខ្មែរដែលមានទំនៀមទំលាប់ប្រពៃដ៏ល្អផូផង់ ក្នុងនាមជាបងប្រុសដែលស្រលាញ់ប្អូន បងមិនអាចអោបដៃឈរមើលប្អូនបន្តខុសបែបនេះបានទៀតទេ ចាត់ទុកថាបងជាបងប្រុសម្នាក់និយាយណែនាំទៅប្អូនចុះ ចង់ខឹងចងស្អប់ក៏បងមិនថាអីដែរ។
ទោះបីនេះជាស្ទាយមកពីប្រទេសណាក៏ដោយ វាគឺជារូបភាពដែលលើសខ្លាំងតែម្តង។ ឈប់បានទេ គិតដល់សង្គមជាតិយើងខ្លះផងបានទេ? សុំតែប៉ុណ្ណឹងទេ🙏🙏🙏”
សូមទស្សនាវីដេអូខាងក្រោម៖