ស្នេហាស្មោះសរ គឺជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ប៉ុន្តែវាមិនមែនចេះតែបាន និងមាននោះទេ មិនថាស្រលាញ់គ្នាយ៉ាងណា ស្នេហាខ្លះគឺស្រលាញ់គ្នាបានតែមួយប្រាវ ក្រោយមកក៏ជិនណាយ ធុញ និងមិនអាចរស់នៅជាមួយគ្នាបាន តែនេះអាចនិយាយបានប្រហែលជាពួកគេមិនទាន់បានជួបនិងដៃគូស្នេហាពិតរបស់ពួកគេក៏ថាបាន។

ភ្ជាប់ជាមួយឃ្លាខាងលើ ថ្មីៗនេះ ការ Surprise របស់បុរសម្នាក់ ចំពោះគូស្នេហ៍របស់លោក កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ព្រោះតែការ Surprise នេះភាគច្រើនមាននៅតែក្នុងភាពយន្តប៉ុន្នោះ។

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

ដោយដំបូងឡើង បុរសម្នាក់នេះ បាននាំគូស្នេហ៍របស់ខ្លួមញាុំអីនៅក្នុងហាងជុំគ្នាជាមួយមិត្តភក្តិ ខណៈពេលកំពុងតែញាុំៗ ស្រាប់តែរូបភាពអនុស្សាវរីយ៌ជាច្រើនរបស់គាត់ និងគូស្នេហ៍ បានផុសឡើងនៅលើកញ្ចក់ទូរទស្សន៍ ធ្វើឲ្យគូស្នេហ៍របស់លោករំភើបស្ទើរតែស្រក់ទឹកភ្នែក។

ក្រោយមកទៀត គេបាននាំគូស្នេហ៍របស់លោកដើរទៅខាងក្រៅហាង ទៅដល់ភ្លាមគេទម្លាក់ក្រណាត់សចេញមក ស្រាប់តែ រថយន្តសេរីទំនើប ពណ៌ស តម្លៃរាប់ម៉ឺន បានផុសចេញនៅមុខគូស្នេហ៍របស់គាត់ ធ្វើឲ្យគូស្នេហ៌របស់គាត់រំភើបខ្លាំងណាស់។

ជាការពិតណាស់ មនុស្សណាក៏ត្រូវការកម្លាំងចិត្ត និងការថ្នាក់ថ្នមដែរ ហើយពេលឃើញបងប្រុសខាងលើធ្វើបែបនេះចំពោះគូស្នេហ៍របស់គាត់ គឺពិតជាគួរឲ្យសរសើរមែន ព្រោះថាយើងគួរឲ្យតែធ្វើអោយមនុស្សដែលយើងស្រលាញ់ សើចច្រើនជាងយំ ហើយបើពេលខ្លះយំ ក៏យំព្រោះតែរំភើបនឹងទង្វើល្អរបស់យើងផងដែរ។