កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៩ កន្លងទៅនេះ មានបុរសម្នាក់បង្ហាញអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ទៅកាន់នាយកសាខា និងមន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
សាខាខេត្តបាត់ដំបង ថាពេលគាត់យកប្រាក់ដើមដែលខ្លួនជំពាក់ទៅបង់ផ្ដាច់ខាងស្ថាប័នទាមទាឲ្យគាត់បង់ការប្រាក់រហូតដល់ទៅ ៣៦ខែ ឬស្មើនឹង ៣ឆ្នាំ ទើបគាត់អាចផ្ដាច់បាន។
គាត់បានលើកឡើងទៀតថាគាត់បានបង់ប្រាក់ដើមអស់រយៈពេល ១ឆ្នាំមកហើយ តែស្រាប់តែពេលគាត់ចង់យកប្រាក់ដើមទាំងអស់ដែលគាត់ជំពាក់ទៅសងផ្ដាច់ ស្រាប់តែខាងស្ថាប័នទាមទាឲ្យបង់ការប្រាក់រហូតដល់ទៅ ៣៦ខែតែម្ដង។
ក្រោយពីមានរឿងរ៉ាវកើតទុក្ខមិនសុខចិត្តព្រោះអស់ការប្រាក់ច្រើនបែបនេះទើបធ្វើឲ្យបានយកមកបង្ហោះសរសេររៀបរាប់លើទំព័រហ្វេសប៊ុកមួយឈ្មោះ«លក់ឡានបែននីសាន់»ថា៖
«សូមជម្រាបដល់បងប្អូននៅក្នុង Facebook សូមជួយស៊ែខ្ញុំផងដោយក្តីអាណិតពីខ្ញុំផងអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សាខាខេត្តបាត់ដំបង មានលុយចង់បង់ផ្ដាច់ តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ មិនទទួលប្រាក់ដើមខ្ញុំទេ
ថែមទាំងពិន័យជាការប្រាក់ ៣៦ខែទៀត មានតែប្រាសាក់ទេ បងប្អូនសូមជួយចាំមុខBMនិងCO ដូចក្នុងរូបសូមជួយស៊ែរឲ្យដល់សម្ដេចហ៊ុន សែន ផងឲ្យបានដឹង អំពីមីក្រូហិរញ្ញវត្ថុប្រាសាក់ធ្វើបាបប្រជាពលរដ្ឋក្រីក្រ បាត់ដំបង ថ្ងៃទី ០៣/០៣/២០១៩ បងៗៗណាមានរឿងដូចខ្ញុំcalls ០១៥ ៣៥ ៦៥ ៤៥»។
ក្រោយពីបុរសជាអតិថិជនមិនអាចទទួលយកនូវលក្ខខណ្ឌហើយបង្ហោះលើទំព័រហ្វេសប៊ុកបែបនេះក៏បានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់បានបញ្ចេញយោបល់ផ្សេងៗគ្នាថា
សូមឲ្យគាត់មើលនូវកិច្ចសន្យាឲ្យបានលំអិតបើសិនមាននៅក្នុងកិច្ចសន្យានោះស្ថាប័នត្រូវតែធ្វើទៅតាមកិច្ចសន្យា ឯអ្នកខ្លះទៀតថា បង់បានមួយឆ្នាំហើយគួរណាស់តែឲ្យគាត់បង់ផ្តាច់ព្រោះអ្នកខ្ចីប្រាក់មិនមែនជាអ្នកធូរធារនោះទេមានលុយឯណាទៅបង់ការប្រាក់រហូតដល់ទៅ ៣ឆ្នាំនោះឡើយ៕ ប្រភព៖ goodmorningkh.com
សូមទស្សនាវីដេអូខាងក្រោម៖