ថ្មីៗនេះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ូកមានការស៊ែកចែករំលែក ដល់ទៅ 6000 ស៊ែរ ដែលនិយាយអំពីអ្នករត់ Pass App
ចិត្តល្អមួយរូបដែលធ្វើអោយអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ូកកោតសសើរមិនដាច់ពីមាត់។
តាមរយៈគណនេយ្យហ្វេសប៊ូកឈ្មោះ Rithy So បានសរសេសរៀបរាប់នៅក្នុងហ្វេសប៊ូករបស់គាត់ថា « ព្រឹកមិញ៖ ប្រញាប់ក៏ទៅជិះpass app
ហើយក៏ភ្លេចកាបូបក្នុង pass app គាត់ តែគាត់ជាមនុស្សល្អ ក៏បានយកកាបូបមកអោយវិញ ចឹងជូនគាត់200$ សំរាប់លើកទឹកចឹត្តគាត់ មិនងាយរកទេមនុស្សដូចគាត់ចឹង»។
បងប្រុសជាម្ចាស់ការបូបបានបន្ថែមប្រាប់គេហៈទំព័រ www.all111.com ថា គាត់ពិតជាសប្បាយចិត្តណាស់ដែរលោកពូម្ចាស់ Pass App
បានរក្សាទុកកាបូបលុយជូនគាត់ដែលបង្ហាញថាគាត់ជាមនុស្សដ៏គួរអោយគោរពកោតសសើរ ទើបខ្ញុំសម្រេចចិត្តដកលុយ ២០០ ដុល្លារ
ជូនគាត់ដើម្បីលើកទឹកចិត្តដ៏ល្អរបស់គាត់ ហើយលើកទឹកចិត្តអោយអ្នកដទៃចេះធ្វើល្អដូចលោកពូម្ចាស់ Pass App រូបនេះ៕