នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Smart Axiata បានឲ្យដឹងថាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ដ៏ធំនេះ អាចទទួលបានប្រាក់ចំណេញសុទ្ធ ៦៧,៦ លានដុល្លារ កាលពីឆ្នាំមុន។
ប្រាក់ចំណេញនេះដែរ គឺមានការធ្លាក់ចុះបន្តិចធៀបនឹងឆ្នាំ ២០១៧ ដោយសារតែការខាតបង់លើការប្រែប្រួលអត្រាប្ដូរប្រាក់ ដោយនៅឆ្នាំ ២០១៧ ទទួលបានប្រាក់ចំណេញ ៦៨,១ លានដុល្លារ។
ត្បិតថាប្រាក់ចំណេញថយចុះ ប៉ុន្តែចំណូលសរុបនៅឆ្នាំ ២០១៨ របស់ Smart Axiata មានការកើនឡើង ៧% ដោយរកបាន ២៨៧,៥ លានដុល្លារឯណោះ។
ប្រភពចំណូលច្រើនជាងគេបំផុតរបស់ Smart Axiata គឺបានមកពីការលក់ទិន្នន័យអ៊ីនធឺណិត ដែលមានរហូតដល់ ៦០% នៃចំណូលសរុប។
សម្រាប់ឆ្នាំ ២០១៩ ក្រុមហ៊ុន Smart Axiata ក៏បានត្រៀមកញ្ចប់ថវិកា ៨០ លានដុល្លារនៅឆ្នាំ ២០១៩ នេះដើម្បីពង្រីកបណ្ដាញរបស់ខ្លួន ដើម្បីពង្រឹងបច្ចេកវិទ្យាទូរស័ព្ទចល័តទំនើប៕ dermdoung.com