ភ្នំពេញ៖ទោះបីជាមិននិយាយចំឈ្មោះ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះ ជាតិក្តីសម្តេចតេជោ ហ៊ុន សែនបានបបួលឲ្យស្បថ
ឲ្យស្លាប់ទាំងពូជ បើថាមិនបានចូលលួចហ្វេសប៊ុក របស់សម្តេចកាលពីពេលថ្មីៗនេះ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែនបែបនេះ បន្ទាប់ពីលោកសម រង្ស៊ី បានប្រកាសថា ម្តេចតេជោព្រមានបិទហ្វេសប៊ុកនៅកម្ពុជា ដើម្បីកម្ចាត់អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ។
ថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ
ជំហានទី៤នាព្រឹកថ្ងៃទី៤ខែមីនា ឆ្នាំ២០១៩សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា« វាបានយកផេក របស់ខ្ញុំថា
បើហ៊ានធ្វើអីហ្វេសប៊ុកខ្ញុំ ខ្ញុំនឹងបិទហ្វេសប៊ុក នៅក្នុងប្រទេសមិនឲ្យប្រើប្រាស់ នេះអាមេចោរ ធ្វើអីមិនកើតដើរ លួច ហ្វេសប៊ុកគេ។
អ្នកឯងត្រូវដឹងថា ជាឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលប្រទេស នៅក្នុងពិភព លោក បាននិងកំពុងតែយកចិត្តទុកដាក់ ហើយថ្កោលទោសជាអំពើឧក្រិដ្ឋកម្ម អ្នកឯងត្រូវដឹង»។
សម្តេចបញ្ជាក់ថា៖«តើអ្នកណាខ្លះដែលចែករំលែក ! វាយករបស់ឯងទៅផុសហើយ វាចែករំលែកឲ្យគ្នាវាបន្តទៀត អីចឹងទេអានេះចោរសុទ្ធ អីចឹងយើងអាចប្តឹងផ្តល់បាន ប៉ុន្តែខ្ញុំមិនអាចធ្វើដល់ហ្នឹងពេកទេ។
ខ្ញុំជាអ្នកលេងហ្វេសប៊ុកម្នាក់ រឿងខ្ញុំទៅបិទហ្វេសប៊ុក អីចឹងសុំ បញ្ជាក់ឡើងវិញអាមេចោរ ប៉ុន្តែអានេះវាមិនឈឺទេ »។
សម្តេចតេជោ ក៏បានបបួលអ្នកដែលអះអាងថា មិនបានលួចចូលហ្វេសប៊ុករបស់សម្តេច ឲ្យស្បថដាក់ជីវិតថា ” អីចឹងបបួលអាមេចោរស្បថតែម្តង បើពួកឯងមិនលួចរបស់អញទេ តើឯងហ៊ានទេ? ស្បថឲ្យងាប់ទាំងកូនទាំងចៅទាំងអស់ តើហ៊ានស្បថទេ ? មានតែវិធីមួយ ទេ ។
វាបានលួចហើយ បានជាដាក់កំហុសឲ្យយើងវិញ។ អីចឹងអ្នកឯងហ៊ានស្បថទេ ហ៊ានទទួល ថាបើអ្នកមិនលួចរបស់ខ្ញុំទេ អ្នកឯងស្បថ ឲ្យងាប់ទាំងពូជអំបូររបស់អ្នកឯងទេ”។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ អខោនហ្វេសប៊ុក របស់សម្ដេចតេជោ ត្រូវបានចោរបច្ចេកវិទ្យា លួចចូលទៅគ្រប់គ្រង (Hack)
ដោយបានបង្ហោះនូវសារថា សម្តេចព្រមានបិទហ្វេសប៊ុកនៅកម្ពុជា បើក្រុមហ៊ុនហ៊ាន គណនេយ្យហ្វេសប៊ុករបស់សម្ដេច ។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ហ្វេសប៊ុកសម្តេច ត្រូវបានយកមកគ្រប់គ្រងវិញ។ ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនហ្វេសប៊ុក
ដែលបានសហការគ្រប់គ្រង គណនេយ្យហ្វេសប៊ុករបស់សម្តេច ឲ្យដំណើរការឡើងវិញ ប្រកបដោយសុវត្ថិភាព៕