ក្រោយពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាឲ្យរដ្ឋមន្ដ្រីក្រសួងការពារជាតិ សិក្សា ស្រាវជ្រាវ ឈានទៅដកតំណែងមេបញ្ជាការសឹករងខេត្ត
លោក សាវិន វិបុល និងបែកធ្លាយ ឯកសារ បង្ហាញពីភាពមិនប្រក្រតីពុករលួយស្ទើរគ្រប់រូបភាពទៀតនោះ ទើបលោកសាវិន វិបុល
បាន កោះ ហៅ យោធា ទាំងអស់ មកប្រជុំជាបន្ទាន់ នៅព្រឹកថ្ងៃទី៤ខែមីនាឆ្នាំ២០១៩នេះ ដើម្បីនិយាយពីកិច្ចការផ្ទៃក្នុងរបស់អង្គភាព
ដែលគេសង្ស័យថាលោក កំពុងរកវិធីទប់ទល់ជាមួយថ្នាក់លើ ដូចជាបង្ខំឲ្យនាយទាហាន នាយទាហានរង និង ពលទាហាន ផ្ដិតមេដៃគាំទ្រលោកហើយមើលទៅ ។
បើយោងតាមសេចក្ដីរាយការណ៍ពីកូនចៅក្រោ មឱវាទរបស់ បានឲ្យដឹងថា អ្វីដែលលោកមេបញ្ជាការកោះហៅនាយទាហាន និងពលទាហានក្រោមឱវាទឲ្យមកចូលរួមប្រជុំនៅថ្ងៃច័ន្ទទី៤ខែមីនាឆ្នាំ២០១៩នេះ
ខ្លឹមសារសំខាន់គឺ លោក រក វិធីទប់ទល់ជាមួយថ្នាក់លើរបស់ខ្លួន ដើម្បីទប់ទល់ជាមួយថ្នាក់លើបានលោកអាចប្រើស្នៀតឲ្យមន្ដ្រីយោធាក្រោមឱវាទទាំងអស់ផ្ដិតមេដៃគាំទ្រលោក
ថាលោកជាមេបញ្ជាការដ៍ល្អឬក៍ថាគ្មានអ្វីកើតឡើងដូចពាក្យចោទប្រកាន់អីជាដើមអីចឹងទៅ។ ទោះយ៉ាងណាមន្ដ្រីយោធាក្រោមឱវាទប្រហែលជាឆ្អែតឆ្អន់គ្រប់គ្នាហើយមើលទៅ មិនអាចគាំទ្រលោកមេបញ្ជាការទៀតនោះទេ ។
គួបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩កន្លងទៅថ្មីៗនេះសម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំឧត្តមក្រុមបករឹក្សាពិគ្រោះផ្ដល់យោបល់នៅវិមាមសន្ដិភាព
ដោយបានសម្រេចឲ្យមានការសិក្សាស្រាវជ្រាវឈានដល់ការដកតំណែងអភិបាលរងពីររូប គឺលោក ផៃ ប៊ុនវណ្ណះនិងលោក ស្រ៊ុន ស្រ៊ន់ រួមទាំងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុម្នាក់ទៀត ដែលសំដៅដល់លោក សាវិន វិសាល នោះតែម្ដង ។
ក្រោយពីសម្ដេចនាយករដ្ឋមន្ដ្រីប្រកាសបែបនេះមកដល់ថ្ងៃទី១ខែមិនា សម្ដេចបានចេញអនុក្រិត្យសម្រេចដកអភិបាលរងខេត្តព្រះសីហនុពីរនាក់នោះមែន ធ្វើឲ្យមហាជនមានការគាំទ្រពេញទំហឹងតែម្ដង ។
ស្របពេល ដែល សម្តេច តេជោ ព្រមានសិក្សាដក លោក សាវិន វិសាល មន្ដ្រីយោធាក្រោមឱវាទរបស់លោកសាវិន វិបុលជាច្រើននាក់បានទម្លាយឯកសារពុករលួយមិនប្រក្រតីជាច្រើនពាក់ព័ន្ធទៅនឹងសកម្មភាពរបស់លោកមេបញ្ជាការសាវិន វិសាល ជាបន្ដបន្ទាប់
មកដល់ពេលនេះដោយសារតែលោកភ័យខ្លាចអស់តំណែងតួនាទីបុណ្យស័ក្ដិ ទើបលោកកំពុងរត់ខ្វែងដៃខ្វែងជើងប្រកូបប្រកាសប្រមូលមន្ដ្រីយោធាក្រោមឱវាទទាំងមិនឲ្យសល់អ្នកណាម្នាក់
ឲ្យមកចូលរួមស្ដាប់នូវវិធីទប់ស្កាត់ជាមួយថ្នាក់លើដើម្បការពារភាពអាតស្អំរបស់លោក តែទោះជាយ៉ាងណា កាលពីសម្ដេចប្រកាសរួចភ្លាមៗក៍មានមន្ដ្រីអធិការកិច្ចក្រសួងការពារជាតិចុះទៅស៊ើបសួរម្ដងហើ ទើបធ្វើឲ្យលោកមេបញ្ជាការរូបនេះភ័យស្លន់ស្លោខិតខំស្វះស្វែងកោះប្រជុំជាបន្ទាន់បែបនេះតែម្ដង ។
ជុំវិញករណីនេះ គេហទំព័រ ដំណឹង ពលរដ្ឋ មិនអាច សំការបំភ្លឺ ពី លោកមេបញ្ជាការ បានទេ។
តាម ឯកសារ បែក ធ្លាយ បានឲ្យដឹងថា បច្ចុប្បន្ន មន្ត្រី យោធា ទាំង អស់ ដែលកំពុង មានសត្តិអារម្មណ៏ មិនល្អ នៅ ក្រោមចំណុះ ឲ្យ តំបន់ប្រតិបត្តការសឹករងខេត្ត មួយ នេះ ហើយ សូមណូមពរឲ្យ នាយឧត្តមសេនីយ៏ផុត លេខ ផ្កាយ ប្រាំ តេជោ សែន និង សម្តេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិ និង លោក ហ៊ុន ម៉ាណែត មេបញ្ជាការ កងទ័ពជើងគោក មានចំណាត់ការ ចំពោះ លោកឧត្តមសេនីយ៍ សាវិន វិបុល មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តនេះ ផង ។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង ក្នុងលិខិតអញ្ជើ ញរបស់លោកមេបញ្ជាការតំបន់ប្រតបត្តិការសឹករងខេត្តព្រះសីហនុ ៖ យោងតាមបទបញ្ជា ឯកឧត្តមមេបញ្ជាការ
សូមអញ្ជើញ ឯកឧត្តម អស់លោក លោកស្រី មេបញ្ជាការរងលោកនាយសេនាធិការរងអស់លោក មេបញ្ជាការ មេបញ្ជាការរង ផ្នែកសឹករង
ស្រុក ក្រុង ទាំង ៤ និង នាយទាហាន នាយទាហានរង ទាំងអស់លោកមេបញ្ជាការ មេបញ្ជាការរង វរសេនាតូចលេខ ១ និង នាយទាហាន នាយទាហានរង ទាំងអស់លោក នាយ នាយរង ការិយាល័យ ផ្នែក និង ជំនួយការ ទាំងអស់លោក ប្រធានកងការពារ និង កងការពារ ទាំងអស់(ទុកមួយនាក់យាមប៉ុស្តិ៍)
ដើម្បីចូលរូមប្រជុំ ផ្សព្វផ្សាយសភាពការណ៍ មួយចំនួនដែលប្រព្រឹត្តទៅ ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៩ វេលាម៉ោង ០៧,៣០ នាទីព្រឹក
ស្អែកនេះ ក្រោយពេល គោរពទង់ជាតិរួចទីកន្លែង សាលប្រជុំ ទីបញ្ជាការបញ្ជាក់ ចំពោះអង្គភាព ផ្នែកសឹករង ស្រុក ក្រុង ទាំង ៤ វរសេនាតូចលេខ ១ កងអនុសេនាធំ ទាំង ៣ (ក្នុងមួយអង្គភាពទុក ២ នាក់ ចាំកន្លែង)ឯកសណ្ឋាន ថ្នាក់ វរសេនីយ៍ទ្បើងទៅ ខោអាវ លេវមាស ថ្នាក់អនុសេនីយ៍ចុះខោអាវ ការងារដៃវែង ។
ប្រភពអត្ថបទ៖ PN