(កណ្ដាល)៖ យុវជនម្នាក់មានអាក្ការៈក្ដៅខ្លួនព្រឺរងារធម្មតា ហើយបានចូលទៅព្យាបាលនៅ (មន្ទីរសម្រាកព្យាបាលនិងសម្ភពម៉ាន់នីសា) ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន៣ថ្ងៃស្រាប់តែអាក្ការៈធ្ងន់ទៅៗ ហើយបានស្លាប់ក្រោយពេល បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា បាន១ថ្ងៃ។
ប្រភពបានឲ្យ គេហទំព័រ ដឹងរាំង ដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ណាំ និត ភេទប្រុសអាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជាមួយគ្នានោះ ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា៖ មុនដំបូងជនរងគ្រោះមិនឈឺអីធ្ងន់ធ្ងរទេ! ដោយគ្រាន់មានអាក្ការៈ ក្ដៅត្រជាក់ៗព្រឺរងារ ដែលអាចដើរលេងប្រលែងបងប្អូនធ្វើការបានជាធម្មតា ។
ប៉ុន្តែមិនដឹងពេទ្យមើលយ៉ាងម៉េចទើបបណ្ដាលឲ្យស្លាប់ទាំងនៅក្មេងបែបនេះ? ។
ប្រភពដដែលបន្តថា! ដោយឃើញអ្នកជំងឺក្ដៅខ្លួនបែបនេះ កាលពីព្រឹកថ្ងៃទី២៧,០២,២០១៩ ក្រុមគ្រួសារក៏បាននាំអ្នកជំងឺទៅព្យាបាលនៅ (មន្ទីរសម្រាកព្យាបាលនិងសម្ភពម៉ាន់នីសា) ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដែលមានម្ចាស់ឈ្មោះពេទ្យ(សាយ),,,ព្រោះកន្លែងនេះមានទីតាំងនៅជិតភូមិរបស់ខ្លួន។
លុះក្រុមគ្រូពេទ្យខាងលើ បានព្យាបាលចាក់និងលេបថ្នាំ តាំងពីថ្ងៃដំបូង រហូតដល់ថ្ងៃទី៣ គឺអ្នកជំងឺមិនបានធូស្រាលឡើយ រឹតតែធ្ងន់ទៅៗ។ ដោយឃើញសភាពបែបនេះនៅថ្ងៃទី០១,០៣,២០១៩ គ្រូពេទ្យបានប្រាប់មកក្រុមគ្រួសារថា! មិនស្រួលទេអស់លទ្ធភាពហើយ ត្រូវតែបញ្ជូនទៅភ្នំពេញ។ ពេលនោះក្រុមគ្រួសារអ្នកជំងឺ ក៏បានហៅរ៉ឺម៉កកង់បី ដើម្បីដឹកអ្នកជំងឺទៅមន្ទីរពេទ្យគន្ធបុប្ផា នៅឯភ្នំពេញភ្លាមៗ។
ហើយនៅពេលទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រុមគ្រូពេទ្យ បានប្រាប់ថា អ្នជំងឺខាងលើមានជំងឺ(គ្រុនឈាម)។
មិនធាទេព្រោះ អ្នកជំងឺបានបែកគ្រាប់ឈាម ធ្ងន់តាំងពីនៅពេទ្យឯកជនម្លេះ!។ តែយ៉ាងណាក្រុមគ្រូពេទ្យនិងព្យាយាមជួយសង្គ្រោះ តាមសំណើរ ប៉ុន្តែមិនមានសង្ឃឹងឡើយ,,,។ រហូតដល់ថ្ងៃទី០២,០៣,២០១៩វេលាម៉ោង៧យប់ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់។
ទើបក្រុមគ្រួសារចាត់ចែងយកមកធ្វើបុណ្យតាមប្រពៃណី!។ ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា ជាក់ស្ដែង លោកវិជ្ជបណ្ឌិត អាន សាយ (ហៅពេទ្យសាយ) ពុំសូវបានពិនិត្យអ្នកជំងឺផ្ទាល់ទេ។ ពីព្រោះលោករវល់ទៅធ្វើការងារ រដ្ឋនៅមន្ទីរពេទ្យឯភ្នំពេញ ដោយព្រលឹមទៅព្រលប់ចូលមកគ្លីនិកវិញ។
រីឯអ្នកដែលនៅពិនិត្យមើលអ្នកជំងឺផ្ទាល់គឺជាបុគ្គលិកនិងសហការីតែប៉ុណ្ណោះ។ គួបផ្សំនិង មើលទៅឃើញជនរងគ្រោះមានជំងឺរាងស្រាលដែរ ទើបបុគ្គលិកពេទ្យនិងសហការីចេះតែបណ្ដែតបណ្ដោយ នឹកស្មានថាមិនអីទេ។
លុះដល់ពេលឃើញអ្នកជំងឺធ្ងន់ទើបឲ្យបញ្ជូនទៅភ្នំពេញដើម្បីវាងនិងគេចពីការទទួលខុសត្រូវ។
ក្រោមហេតុផលថា! មិនស្លាប់នៅផ្ទះពេទ្យឯណា គឺនៅភ្នំពេញទេ ជាហេតុនាំឲ្យក្រុមគ្រួសារ ជនរងគ្រោះមិនហ៊ានតវ៉ាផ្លូវច្បាប់ ព្រោះសមត្ថភាពមិនដល់គេ។
ជុំវិញការលើកឡើងខាងលើ ភរិយាលោកគ្រូពេទ្យ សាយ បានបដិសេធមិនបកស្រាយទេ ។
លោកស្រីថា ទាល់តែលោកគ្រូពេទ្យទើបអាចបកស្រាយបាន ពេលភ្នាក់ងារយើងខលម្ដងទៀត ដើម្បីសុំលេខពេទ្យសាយ ស្រាប់តឬលោកស្រីមិនលើកទូរស័ព្ទ។
ប៉ុន្តែលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថ្លែងថា!ករណីនេះព្រឹកស្អែកថ្ងៃទី០៤,០៣,២០១៩លោកនិងចុះទៅពិនិត្យមើលថា តើក្រុមគ្រូពេទ្យនៅសម្ភពនោះបានព្យបាល យកចិត្តទុកដាក់លើអ្នកជំងឺដែរឬទេ?។
លោកបន្តថា (មន្ទីរសម្រាកព្យាបាលនិងសម្ភពម៉ាន់នីសា) ដែលមានលោកវិជ្ជបណ្ឌិត អាន សាយ ជាម្ចាស់នោះគឺគេមានច្បាប់ត្រឹមត្រូវ និងមានវិជ្ជបណ្ឌិតនៅប្រចាំការ បើទោះបីជាលោក អាន សាយ មិននៅក្ដី។
ហើយបច្ចុប្បន្នលោក អាន សាយ ធ្វើការនៅមន្ទីរពេទ្យ កេតុមាលា ក្ដីចំណែកការស្លាប់នោះលោកថា ស្លាប់នៅភ្នំពេញទេ!។
ទោះបីជាយ៉ាងណាគ្រួសារសពបានយំសោក ព្រោះបាត់បង់សមាជិកម្នាក់ ទាំងនៅវ័យក្មេង ។
ខណៈដែលជនរងគ្រោះពុំមានជំងឺមហារីក ឬជំងឺអ្វីធ្ងន់ធ្ងរសោះ? បែរគ្រូពេទ្យព្យាបាលធ្ងន់ទៅៗ ហើយបញ្ជូនទៅស្លាប់នៅភ្នំពេញ ដើម្បីគេចពីការទទួលខុសត្រូវបែបនេះសោះ!៕ ប្រភព៖ ដេីមរាំង