អាចចាត់ទុកថាជារឿងក្ដៅគគុកមួយទៀតហើយ ដែលភរិយាដើមស្របច្បាប់របស់លោក ជា ពេជ្រ បានសរសេរសារប្រកាសនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនលើកបើកកាយនូវរឿងអាស្រូវមួយចំនួនរបស់លោក ជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី
បន្ទាប់ពីលោកទៅកាន់តំណែងជាព្រះរាជអាជ្ញាខេត្តនេះក្នុងរយះពេលខ្លី បែរជាលួចមានប្រពន្ធចុងមានភូមិគ្រឹះច្រើនកន្លែង មានលុយកាក់ច្រើន
បែរជាមកបង្កបញ្ហាជាច្រើនដល់នាងប្រពន្ធដើមស្របច្បាប់ធ្វើឲ្យនាងកើតទុក្ខមិនសុខចិត្ត ទើបទម្លាយរឿងមិនប្រក្រតីទាំងនេះឲ្យថ្នាក់លើបានដឹង ។
បើយោងតាមខ្លឹមសារលិខិតដាក់ជូនរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បង្ហោះនៅក្នុងគណនីface book របស់ឈ្មោះ Leakkhena Hean ដែលអះអាងថា ខ្លួនជាប្រពន្ធដើមស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានបង្ហោះសារនិយាយរៀបរាប់ថា
ប្រសិនបើលោកព្រះរាជអាជ្ញា ជា ពេជ្រ នៅខេត្តរតនគិរី ត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ គឺជាអំពើអយុត្តិធម៌ខ្លាំងណាស់សម្រាប់សង្គមខ្មែរ ក្នុងវិស័យកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការ ។
លោក ជា ពេជ្រ ជាអ្នកច្បាប់ដែលមានកំហុសយ៉ាងធ្ងន់ធ្ងរគឺលួចមានប្រពន្ធចុង (ច្បាប់ឯកពន្ធភាព) មានផ្ទះវីឡាស្កឹមស្កៃជាច្រើនកន្លែង លាក់លុយមិនឱ្យប្រពន្ធស្របច្បាប់ដឹង មានទ្រព្យសម្បត្តិប្រាក់កាសច្រើនក្នុងរយៈពេលដ៏ខ្លី ។ល។
ជាមួយគ្មានេះនាងក៍បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ផងដែរថា សូមគោរពអំពាវនាវ ដល់លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមលោកមេត្តាជួយមើលបុគ្គល លោកព្រះរាជអាជ្ញាឈ្មោះ ជា ពេជ្រ នៅខេត្តរតនគិរី ផងកុំឱ្យគាត់ប្រើអំណាច បុណ្យស័ក្តិ ទឹកប្រាក់ ដើរសម្លុតគម្រាមកំហែងប្រជាជនតូចតាចអីចឹង ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីប្រជាជនស្លូតត្រង់ ។
ប្រភពដដែលនេះក៍បានរឮកដែរថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកស្រី ហ៊ាន លក្ខិណា ដែលអះអាងថាជាភរិយាស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តរតនគិរីបានបង្ហោះថា “សូមឱ្យលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៅខេត្តរតនគិរី អញ្ជើញមកដោះស្រាយបញ្ហាក្នុងគ្រួសារជាមួយខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់ ជាបន្ទាន់ “។
បើមិនចូលមកដោះស្រាយទេនោះ នាងខ្ញុំនឹងប្តឹងដល់ ៖ ១-លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ២- ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ៣- អង្គភាពប្រឆាំងអំពើពុករលួយ និង ៤- ប្តឹងពីបទឯកពន្ធភាព ។
សូមលោក ជា ពេជ្រ កុំបញ្ជាគេឱ្យមកគម្រាមកំហែងទៀត ខ្ញុំនឹងប្តឹងថា បើមានគ្រោះថ្នាក់អ្វីកើតឡើង គឺលោក ជា ពេជ្រ ត្រូវទទួលខុសត្រូវទាំងស្រុង។
បើបងប្អូនណាបានឃើញព័ត៌មាននេះហើយ សូមជួយជម្រាបជូនដំណឹងទៅលោក ជា ពេជ្រ ផង។ សូមអរគុណ !
ពាក់ពន្ធ័និងករណីខាងលើនេះ គេមិនដឹងថាជារឿងពិតឬយ៉ាងណានោះទេហេតុដូច្នេះអង្គភាព PN Asia យើងខ្ញុំ នឹងរងចាំទួលរាល់ការបកស្រាយបំភ្លឺពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរីគ្រប់ពេលម៉ោងធ្វើការ ៕