ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍
ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន សម្ដេចបានណែនាំថា មិនអាចរង់ចាំតែបទបញ្ជារាល់ថ្ងៃ រាល់ម៉ោងនោះទេ
ពីព្រោះកម្ពុជាមានច្បាប់គ្រឿងញៀន មានគោលការណ៍ណែនាំពាក់ព័ន្ធរួចអស់ហើយ ដូច្នេះត្រូវតែដាក់វិធានការណ៍ទប់ស្កាត់ និងលុបបំបាត់ឲ្យបាននូវបញ្ហាដែលនាំឲ្យប៉ះពាល់អនាគតយុវជន និងសន្តិសុខសាធារណៈមួយ
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្ដេចបានថ្លែងអំពាវនាវជាថ្មីទៀត ឲ្យម្ចាស់អាជីវកម្មកំសាន្តនានា ចូលរួមគាំទ្រការលុបបំបាត់បញ្ហាគ្រឿងញៀន
ហើយប្រសិនបើមិនបានចូលរួមទេ វិធានការណ៍ចុងក្រោយ គឺការអាជ្ញាធរនឹងចុះបង្ក្រាបដោយបិទអាជីវកម្មនោះតែម្ដង ។
សម្ដេចបានក្រើនរំលឹកអាជ្ញាធរ និងសមត្ថកិច្ច មិនត្រូវខ្លាចជនដែលប្រព្រឹត្តអំពើខុសច្បាប់ជាដាច់ខាត ៕