ដោយសារមេបញ្ឈប់ពីការងារ ហើយគ្មានលទ្ធភាពសងបំណុលគេ និងចិញ្ចឹមគ្រួសារ បានបង្ខំអោយសន្តិសុខមន្ទីរពេទ្យកាល់ម៉ែតលោក សុខា ដាច់ចិត្តបញ្ចប់ជីវិតដោយចងកនៅលើម៉ូតូកង់បីឥណ្ឌា
គួរអោយអាណិតមែន! គាត់ជាមនុស្សនិងសន្តិសុខល្អម្នាក់ជួយអាសារគេ រួមទាំងអ្នកមានបញ្ហានៅមន្ទីរពេទ្យ!
មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមខណៈដែលប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើ
កង់បីឥណ្ឌា Passapp មួយគ្រឿង ដោយមិនដឹងមូលហេតុ អ្វីនោះទេនៅចំណុចជាប់របងមន្ទីរពេទ្យកាល់ម៉ែត្រ
ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ ខណៈនេះកម្លាំងសមត្ថកិច្ចកំពុងចុះធ្វើការពិនិត្យមេីល រួមទាំងមានសាច់ញាតិនិងកូនៗមកស្រែកទ្រហោយំផ្អេីលពេញកន្លែងកេីតហេតុ។