បន្ទាប់ពីមានការរិៈគន់ពីបណ្ដាញ សារព័ត៌មាន វេបសាយហ្វេកប៊ុកនិងពលរដ្ឋ រឿងល្បែងស៊ីសង គ្រប់ប្រភេទ(ឆ្នោតកន្ទុយលេខវៀតណាម) កំពុងប្រព្រឹត្តទៅ យ៉ាងអនាធិបតេយ្យនៅក្រុងតាខ្មៅនោះមក។
បូករួមទាំងការព្រមានពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល មកលើលោកវរសេនីយ៍ឯក ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ នោះមក។
នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩នឹង០០នាទីនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោមវត្តមានលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ។បានបើកកិច្ចប្រជុំវិសាមញ្ញ
ស្ដីពិការចុះបង្រ្កាបល្បែងស៉ីសងគ្រប់ប្រភេទ ក្នុងក្រុងតាខ្មៅ និងមានការចូលរួមពីលោកអធិការរងទទួលការងារយុត្តិធម៌លោកអធិការរងទទួលការងារសេនាធិការលោកនាយផ្នែកជំនាញព្រហ្មទណ្ឌលោកនាយប៉ុស្ដិ៍រដ្ឋបាលទាំង៦។
ក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានមានប្រសាសន៍ថា ក្នុងផ្នែកជំនាញយុត្តិធម៌ និងកម្លាំងប៉ុស្ដិ៍ រដ្ឋបាលទាំង៦ ត្រូវសហការគ្នា ចុះស្រាវជ្រាវ បង្រ្កាប ល្បែងស៉ីសងគ្រប់ប្រភេទ។
តាមដានចាំចាប់ ក្រុមជនស៉ីវិលចុះធ្វើសកម្មភាព អោយអ្នកកត់ឆ្នោត កត់អោយក្រុមខ្លួន ។និងបង្កើតក្រុមការងារ បង្ការបង្រ្កាប ល្បែងស៉ីសងគ្រប់ប្រភេទ អោយអស់នៅក្រុងតាខ្មៅ ពោលគឺចុះបង្ក្រាបដូចភ្លៀងរលឹម។
សូមរំលឹកថា៖ ល្បែងកន្ទុយលេខនៅក្នុងក្រុងតាខ្មៅ មួយរយះនេះគេសង្កេតឃើញថា មាននគរបាលបង្ក្រាបច្រើន ។
តែការបង្ក្រាបនេះដូចជាបង្ក្រាបតែទីតាំងកត់តូចតាច ហើយកន្លែងផ្សេងទៀតដូចជាមិនញញើតសមត្ថកិច្ចសោះ។
ហើយថែមទាំងនិយាយថាមិនខ្លាចទេ បានចាត់ចែងរួចអស់ហើយ។ជាក់ស្តែងទីតាំងមួយកន្លែងនៅក្នុង ផ្សារតាខ្មៅចាស់ ក្រោមស្លាកអីុ ម៉ានី វេរលុយ ផ្ញើលុយអង្គុយកត់ទាំងថ្ងៃ ទាំងយប់
បើអ្នកចូលទៅកត់ដូចទៅបុណ្យកឋិន អញ្ចឹងមិនញញើតសមត្ថកិច្ចឡើយ ចាំមើលថាសមត្ថកិច្ចហ៊ានបង្ក្រាបទីតាំងនោះដែរឬទេ ?។ទីតាំងខាងលើនៅស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានបានលួចបង្ហើបអោយដឹងថា ល្បែងកត់កន្ទុយលេខនៅក្នុងក្រុងតាខ្មៅ សម្បូរណាស់ ហើយអ្នកកត់ទាំងអស់នោះ ក៍មានប្តីជាមន្ត្រីរាជការ កងកម្លាំងដែរ សុទ្ធតែមានអ្នកនៅពីក្រោយខ្នងខ្សែធំៗ ។
ធ្វើអោយសមត្ថកិច្ច នៅក្នុងមូលដ្ឋានពិបាកក្នុងការបង្ក្រាប និងជាពិសេសទីតាំងណេត២៤ម៉ោង តែលួចបង្កប់លួចលែងល្បែងភ្នាល់បាល់ និងល្បែងផ្សេងទៀតជារបៀបល្បែងភ្នាល់មកពីម៉ាកាវ៕