ជាទូទៅអ្នករត់ឡានតែងតែចង់បានអ្នកជិះច្រេីនៗ ហេីយញាត់ពេញៗ ដោយមិនបានគិតពីសុវត្ថិភាពរបស់ខ្លួន និងអ្នករួមដំណេីរឡេីយ។
រូបភាពប៉ុន្មានសន្លឹកត្រូវបានគេបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានបុរសម្នាក់ជិះពីក្រោយនៅខាងក្រៅឡាន សាមសុង ដោយឈរកាន់ខ្សែជាន់លេីធ្នេីរ ដោយមិនខ្លាចគ្រោះថ្នាក់បន្តិចសោះ។
រូបថតនៃសកម្មភាពទាំងនេះត្រូវបានអ្នកលេងហ្វេសប៊ុករិះគន់ និង មានការហួចិត្តគ្រប់ៗគ្នា។