ដូចដែលលោកអ្នកបានដឹងរួចមកហេីយថា រាជរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសហាមប្រាមការធ្វេីដំណេីរពីខេត្តមួយទៅខេត្ត ដេីម្បីទប់ស្កាត់ការជួបជុំគ្នាក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។
យ៉ាងណាមិញ ឃេីញថានៅតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែនាំគ្នាចាកចេញពីទីក្រុងភ្នំពេញដេីម្បីទៅស្រុកកំណេីតដដែល បេីទោះបីជាមានការហាមឃាត់យ៉ាងណាក៏ដោយ។
ហេីយនៅមុននេះបន្តិច សម្ដេច ហ៊ុន សែន បានបង្ហោះសូមសេចក្ដីយោគយល់ពីបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាអធ្យាស្រ័យចំពោះការផ្អាកការធ្វេីដំណេីរមួយនេះ។
“សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយដែលយោគយល់ចំពោះការផ្អាកមិនអោយមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃនិងសហគមទាំងមូល នៅក្នុងពេលដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។”
សូមទស្សនាវីដេអូខាងក្រោម៖