ល្បែងកន្ទុយលេខ ឬចាក់ឆ្នោត ត្រូវបានហាមឃាត់មិនឱ្យមាននៅស្រុកខ្មែរទេ។ យ៉ាងណាមិញនៅតែមានជនល្មេីសច្បាប់មួយចំនួននៅតែអាចបេីកលេងបានដោយសេរី រហូតផ្ទុះជាជម្លោះ បង្ហោះពេញហ្វេសប៊ុក។
តាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Ve Ha បានសរសេរបង្ហោះថា “មើលអោយហើយទៅអាពួកបោកប្រាស់ចង់បានលុយគេណាស់ធ្វើមេឆ្នោតគេគេត្រូវមិនបើលុយអោយហើយថាមិនបានចេញលេខនិងហើយហ៊ានមករករឿងគេដល់ផ្ទះគេទៀតមកសម្លុតគេជេរគេទៀតហើយអាងថាអ្នកធ្វើការធំទៀត”
គណនីដដែលបានបង្ហោះទៀតថា “មើលមុខហើយបងប្អូនពួកអាងអំណាចមកធ្វើមេឆ្នោតដើរធើស៊ីគេមកគំរាមកំហែងញុមប្រើអំណាចផ្ដាច់ការឈប់អោយញុមរកស៊ីអីណា មើលទៅឆ្នោតចេញ09សង06អោយញុមស៊ីសងតាមគេសមអត់ជួយគិតមើល ពួកអាថោក”
សូមទស្សនាវីដេអូខាងក្រោម៖