ហួសចិត្ត! ផឹកស៊ីជាមួយជាមួយប្រពន្ធ​ និងពួកម៉ាកប្រពន្ធយញៗ​ មានអារម្មណ៍ផ្លូវភេទ​ ដឹកពួកម៉ាកប្រពន្ធទៅរួមភេទនៅផ្ទះសំណាក់​ “ស្រែពេជ្រ” ត្រូវប្រពន្ធតាមទាន់

0
1096
សូមចុចប៊ូតុងខាងក្រោមដើម្បីចែកបន្ត
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

ភ្នំពេញ ៖ បុរសស្ត្រី១គូនេះសុទ្ធតែមានប្តី មានប្រពន្ធ និងមានកូនរៀងៗខ្លួនអស់ទៅហើយ តែបែរជាបែកគំនិតលួចលាក់ក្បត់ចិត្តប្តីប្រពន្ធរៀងៗខ្លួន ដឹកដៃគ្នាឡើងផ្ទះសំណាក់ បង្កាត់ភ្លើងស្នេហ៍យ៉ាងត្រេកត្រអាល ទីបំផុតក៏ត្រូវស្ត្រីជាប្រពន្ធតាមដានដឹងរឿង ក៏រត់ទៅប្តឹងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍អូសកទាំងប្តី ទាំងស្រីស្នេហ៍ទៅប៉ុស្តិ៍ដោះស្រាយគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីប្តីកំហូចលួចនាំប្រពន្ធគេឡើងផ្ទះសំណាក់ ត្រូវប្រពន្ធខ្លួនឯងតាមទាន់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយកន្លែង យីហោ ស្រែពេជ្រ មានទីតាំងស្ថិតនៅតាមផ្លូវ អេសអូអេស ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគីជម្លោះក្នុងរឿងរ៉ាវស្នេហាចតុកោណខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ សុទ្ធតែមានវ័យ៣០ឆ្នាំប្លាយរៀងៗខ្លួនអស់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពពីបងស្រីរបស់ស្ត្រីជាប្រពន្ធដែលបានតាមទាន់ប្តីរបស់ខ្លួនឡើងផ្ទះសំណាក់រួមស្នេហ៍នេះ បានរៀបរាប់ប្រាប់ថា ប្អូនស្រីរបស់គាត់ និងប្តី សព្វថ្ងៃរស់នៅក្នុងខណ្ឌសែនសុខ។ ចំណែកភាគីស្រីស្នេហ៍នោះវិញ មានអាយុ៣០ឆ្នាំ មុខរបរលក់ពងទានៅផ្សាររីករាយ មានកូនម្នាក់ និងមានប្តីជាទាហាន ទៅធ្វើការនៅបរទេស។ រីឯប្អូនស្រីគាត់ដែលជាប្រពន្ធដើម ប្រកបរបរលក់ហ្គាស់នៅផ្សាររីករាយ នោះដែរ គឺលក់នៅតូបជាប់គ្នាជាមួយនឹងស្រីស្នេហ៍នេះតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប្រភពខាងលើបន្តថា កន្លងមក រវាងប្រពន្ធដើមនិងស្រីស្នេហ៍នោះ បានរាប់អានគ្នាដូចបងប្អូន ព្រោះលក់ដូរជិតគ្នា និងតែងផឹកស៊ីជាមួយគ្នាជារឿយៗ ហើយបុរសជាប្តីក៏ឧស្សាហ៍ចូលរួមផឹកស៊ីជុំគ្នាដែរ ដោយសារគិតថា ស្ត្រីរូបនោះមានប្តីរួចទៅហើយ ទើបនឹកគិតមិនដល់ថា ពួកគេមានចិត្តគំនិតអាក្រក់លួចផិតក្បត់ប្តីប្រពន្ធរៀងខ្លួនបែបនេះសោះ ហើយក៏មិនដឹងថា ពួកគេលួចមានទំនាក់ទំនងសហាយស្មន់ជាមួយគ្នាតាំងពីពេលណាមកទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានឱ្យដឹងទៀតថា ប្អូនថ្លៃគាត់ (បុរសជាប្តី) ជារៀងរាល់យប់មិនដែលនៅផ្ទះទេ គឺតែងតែបាត់ពីផ្ទះ ហើយប្រាប់ប្រពន្ធថាទៅរត់តាក់ស៊ី។ ស្រាប់តែនៅវេលាយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ពេលគាត់ជាបងស្រីចេញពីផ្សារឃើញប្អូនថ្លៃដឹកស្ត្រីរូបនោះ ទើបសង្ស័យក៏ទៅហៅប្អូនស្រីជិះម៉ូតូតាមរថយន្ត បុរសជាប្តីជាប់រហូត។ ដឹងអី! ស្រាប់តែប្រទះឃើញបុរសជាប្តីកំហូចនោះបានដឹកស្រីស្នេហ៍នោះចូលផ្ទះសំណាក់ ទើបធ្វើឱ្យផ្ទុះរឿង ផ្អើលទាំងយប់បែបនេះតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសម្តីស្ត្រីជាប្រពន្ធដើមបាននិយាយថា រវាងគាត់និងប្តីកំហូចខាងលើ បានរៀបការនឹងគ្នាអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយបានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ត្រឹមត្រូវ (មានអេតាស៊ីវិល) និងបង្កើតបានកូន២នាក់ជាចំណងនិស្ស័យទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយប់កើតហេតុ ប្តីគាត់បានបើករថយន្តមួយគ្រឿ ម៉ាកឡិចស៊ីស RX-៣៣០ ពណ៌ផ្សែងបារី ពាក់ ស្លាកលេខភ្នំពេញ ២AZ-៥០១០ ចេញពីផ្ទះ ដោយប្រាប់គាត់ថាទៅរត់តាក់ស៊ី តែបែរជាត្រូវបងស្រីរបស់គាត់ប្រទះឃើញបើកឡានដឹកស្ត្រីជាគូសហាយ ទើបរូបគាត់មានការសង្ស័យក៏ជិះម៉ូតូមួយគ្រឿង២នាក់បងស្រីតាមពីក្រោយ ស្រាប់តែឃើញដឹកស្ត្រីម្នាក់នោះទៅដេកនៅក្នុងផ្ទះសំណាក់ខាងលើ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជាប្រពន្ធ បញ្ជាក់ថា បន្ទាប់ពីឃើញជាក់ស្តែងច្បាស់នឹងភ្នែកបែបនេះ គាត់បានឱ្យបងស្រីបង្កើត ចាំមើលនៅមុខផ្ទះសំណាក់ ឯរូបគាត់ជិះម៉ូតូទៅប្តឹងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឱ្យជួយអន្តរាគមន៍នាំខ្លួនប្តីកំហូចនិងស្រីស្នេហ៍ ទៅប៉ុស្តិ៍ ធ្វើកិច្ចសន្យាចំពោះមុខច្បាប់ឱ្យឈប់ទាក់ទងគ្នាទៀត ហើយក៏សន្មតថា បញ្ចប់រឿងអាម៉ាស់ជាមួយគ្នាទៅ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ៖​ នគរធំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •