រូបថតពីរសន្លឹក មួយជារូបកូនស្រីដែលបានរត់ចេញពីផ្ទះ និង មួយសន្លឹកទៀតគឺរូបឪពុកដែលកំពុងតែឈររងចាំកូនស្រី
ក្រោមកំដៅថ្ងៃ ត្រូវបានអ្នកលេងហ្វេសប៊ុកខម៉ិន និង
ស៊ែរតៗគ្នា បង្ហាញពីអារម្មណ៍អាណិតអាសូរបុរសជាឪពុក។ គណនីហ្វេសប៊ុកឈ្មោះ Alee Fantasa បានសរសេររៀបរាប់ថា៖
“លាងអូន បើអូនបានឃើញរូបដែលសោផុសនេះហើយ សោសង្ឃឹមថាអូននឹងយល់ពីទឹកចិត្តរបស់ប៉ាម៉ែ ថាគាត់ស្រលាញ់អូនប៉ុនណា ឃើញទេគាត់ឈរចំាមើលលាងអូន តាមរកអូនគ្រប់កន្លែង បាយមិននឹកទឹកមិនស្រែក គ្រប់គ្នាស្រលាញ់នឹងបារម្មណ៍ពីអូនណាស់
អូនដឹងទេថាប៉ាដើររកអូនទំាងខ្លួនគាត់កំពុងឈឺ គាត់ឈរចាំអូនត្រលប់មកវិញ អូនគួរអាណិតចិត្តគាត់ផងណា ពួកយើងគ្រប់គ្នាមិនចង់បានអ្វីទេ សុំអោយតែអូនមានសុវត្តិភាព ហើយត្រលប់មករកប៉ាម៉ែបងប្អូនវិញ។
អូនទៅបែកនេះ អូនមានគិតទេថា ប៉ាហើយនឹងម៉ែបើគ្មានអូន តើគាត់នឹងរស់បែបណា? អូនត្រលប់មកវិញមកណា🙏🙏 ប៉ាម៉ែនឹងបងប្អូនគ្រប់ៗគ្នានៅរងចាំអូន
ព្រោះគ្រប់គ្នាស្រលាញ់អូនខ្លាំងណាស់ លឺអត់លាងអូនមកវិញមក (សូមអូនអាសូដល់ចិត្តអ្នកមានគុណទាំងពីដែលកំពុងតែឈឺ) ៕”